* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ថ្នាក់ដឹកនាំខេត្តសៀមរាប៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច

26-07-2026 14:39

(សៀមរាប)៖ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងក្នុងពេលចំពោះមុខ ទាំងសម្រាប់អនាគត។

លោកបន្តថា ជាពិសេស ក្នុងពេលដែលកម្ពុជាឈានចូល ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងពេលដ៏ខ្លីខាងមុខ ហើយបន្តឡើងទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ តាមចក្ខុវិស័យវែងឆ្ងាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់លោក លី សំរិទ្ធ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនសមណនិស្សិត-និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច ខេត្តសៀមរាប នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះតេជព្រះគុណ តាត មហាទី ព្រះចៅអធិការវត្តគោកធ្លក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច ខេត្តសៀមរាប។

លោកបានបន្តថា ក្នុងន័យនេះ ការអភិវឌ្ឍធនធានមនុស្សពិសេសយុវជន គឺសំដៅទៅលើការកសាងសមត្ថភាពខាងចំណេះដឹង ចំណេះធ្វើ ព្រមទាំងសមត្ថភាពក្នុងការស្រាវជ្រាវ និងមនសិការស្នេហាជាតិ និងវិជ្ជាជីវៈ ដោយគ្មានការរើសអើងខាងយេនឌ័រ រួមជាមួយនឹងប្រព័ន្ធ សុវត្ថិភាពសង្គមគត់មត់ក្នុងការទទួលការអប់រំ។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងកំណែទម្រង់ ក្នុងនោះតាមរយៈក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តក៏បានខិតខំពង្រឹង និងអភិវឌ្ឍន៍ ព្រមទាំងធ្វើឱ្យរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ និងវិស័យសុខាភិបាល ដែលថ្មីៗនេះ ត្រូវបានគណៈកម្មាការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ វាយតម្លៃថា ជាអង្គភាពទទួលបានជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥។

លោក លី សំរិទ្ធ បានសម្តែងនូវមោទនភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលដ៏សំខាន់នេះ ក្នុងការរួមចំណែកលើកិច្ចការស្តារ និងអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ដែលទាំងអស់នេះ បានបញ្ជាក់ពីការផ្សារភ្ជាប់រវាងកិច្ចអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការបម្រើសេវាសាធារណៈ ប្រសិទ្ធភាព គុណភាព និងស្ដង់ដារអប់រំដែលអាចទទួលយកបាន ក្នុងស្ថានភាពការរីកចម្រើនរបស់សង្គម។

លោកបណ្ឌិត ណេន ចិន្តា នាយកវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច បានលើកឡើងថា ដោយមានកាលើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន អតិតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធិសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តវិស័យឯកជន បានចូលខ្លួនយ៉ាងសកម្ម ក្នុងការបំរើសេវាកម្ម បណ្តុះបណ្តាលវិស័យធនធានមនុស្ស ចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។

លោកបណ្ឌិត បានបន្ថែមថា បច្ចុប្បន្ននេះ វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច ពង្រីកខ្លួន ដើម្បីឱ្យឆ្លើយតបជាមួយ ស្តង់ដារជាតិ និងអន្តរជាតិ នូវកម្មវិធីទំនើបនិងទាន់សម័យ។ ជារៀងរាល់ឆ្នាំសិក្សានីមួយៗ វិទ្យាស្ថានបានផ្តល់ជូនអាហារូបករណ៍ ១០០% , ៧០% ,៥០%, ៤០% ជាច្រើនកន្លែង ជូនដល់សិស្ស និស្សិត មន្រី្តរាជការ តាមរយៈលោក លោកស្រី អភិបាលនៃគណៈអភិបាលខេត្ត អភិបាលនៃគណៈអភិបាលស្រុក និងអង្គភាពផ្សេងៗទៀត។

លោកបណ្ឌិត បានបញ្ជាក់ថា ទាំងនេះហើយ ដែលជាចំណែកមួយយ៉ាងសកម្មក្នុងការលើកកម្ពស់ធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ដែលជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕