* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះពិភាក្សា ពិនិត្យនិងវាយតម្លៃសភាពការណ៍ទូទៅ លើការងារកសិកម្មក្នុងខេត្តព្រៃវែង

26-07-2026 17:15

(ព្រៃវែង)៖ លោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំចង្អៀតជាមួយថ្នាក់ដឹកនាំ មន្ទីរ និងការិយាល័យជំនាញក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដើម្បីពិភាក្សា ពិនិត្យ និងវាយតម្លៃសភាពការណ៍ទូទៅលើការងារកសិកម្មក្នុងខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក អ៊ុក សំណាង ប្រធានមន្ទីរសកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង បានមានមតិស្វាគមន៍ និងរបាយការណ៍សង្ខេបអំពីស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ល្បឿនបង្កបង្កើនផលស្រូវរដូវវស្សា ផ្ទៃដីគ្រោងពង្រួសស្រូវសរុប ៣០០ ០០០ ហិកតា, ការពង្រួសស្រូវសរុប ២៣៤ ៥១៥ហិកតា ក្នុងនោះមានស្រូវស្រាល ៨៦ ៧៦១ ហិកតា, ស្រូវកណ្តាល ១២៧ ០៥៥ ហិកតា, ស្រូវធ្ងន់ ២០ ៦៩៩ ហិកតា គិតជាភាគរយស្មើរ ៧៨,១៧ %នៃផ្ទៃដីគ្រោង ៣០០ ០០០ ហិកតា, ការប្រមូលផលស្រូវស្រាលសរុប ៥ ០២៨ ហិកតា។

លោកបានបន្តថា ល្បឿនបង្កបង្កើនផល ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី រដូវវស្សា រួមមាន៖

*ទី១. ដំណាំសាកវប្បកម្ម អនុវត្តសរុប ១ ៤៨៧ ហិកតា ក្នុងនោះមាន បន្លែគ្រប់មុខ ១ ២៩៧ ហិកតា ពោតស ១៩០ ហិកតា
*ទី២. ដំណាំឧស្សាហកម្ម បានអនុវត្តសរុប ៨ ០១៧ ហិកតា ពោតក្រហម ២ ៧៦៥ ហិកតា ដំឡូងមី ១១ ហិកតា សណ្ដែកបាយ ៧០ ហិកតា សណ្ដែកដី ១០ ហិកតា ល្ង ៧២ ហិកតា អំពៅ ៥៣៧ ហិកតាឈូក ៤ ៥៥២ ហិកតា។

ជាមួយគ្នានេះ ល្បឿនប្រមូលផល ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លីរដូវប្រាំង គិតពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដំណាំរួមផ្សំរួមមាន ប្រមូលផលសរុប ៧ ១៩២ ហិកតា បន្លែគ្រប់មុខ ៦ ៨៥៦ តោន ពោតសរ ៣៣៦ តោន ប្រមូលផលសរុប ៨ ២៦១ តោន អំពៅ ២ ២៥០ តោន ល្ង ២៧ តោន ឈូក ៥ ៩៨៣តោន។

លោកបានបញ្ជាក់ថា ស្ថានភាពការនាំចេញផលិតផលកសិកម្មក្រៅផ្លូវការទៅប្រទេសវៀតណាម គិតថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ រួមមាន៖ នាំចេញផ្លែស្វាយកែវរមៀតសរុប ១៦៦ ៨៣០ តោន តម្លៃ៦៥២ (រៀល/គីឡូក្រាម) ការនាំស្រូវចេញគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ សរុប ៧៨៣ ៤៥៧ តោន ក្នុងនោះតម្លៃស្រូវ IR504 មានតម្លៃ ៨៥០ រៀល តម្លៃស្រូវ OM5451 មានតម្លៃ ៨៥០រៀល។

ក្នុងឱកាសនោះ លោក ហាស់ សារ៉េត បានដឹកនាំពិភាក្សាក្នុងអង្គប្រជុំ នូវចំណុចអទិភាពការងារកសិកម្មខេត្តព្រៃវែងចំនួន៤ រួមមាន៖

*ទី១. ការងារបង្កបង្កើនផលស្រូវ ដោយបានពិភាក្សាលើបញ្ហាប្រឈមដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ (គ្រោះរាំងស្ងួត)។បន្តកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ដើម្បីត្រៀមលក្ខណៈសង្គ្រោះស្រូវក្នុងករណីគ្មានភ្លៀងធ្លាក់។

*ទី២. ស្ថានភាពចំពោះមុខ មានភ្លៀងធ្លាក់រលឹមតិចតួច ដែលមិនទាន់បណ្តាលឱ្យស្រូវស្ងួតងាប់នៅឡើយទេ។ ការងារចិញ្ចឹមសត្វ បានយកចិត្តទុកដាក់ខ្ពស់លើការបន្តចុះចាក់វ៉ាក់សាំងការពារជំងឺសត្វជូនប្រជាពលរដ្ឋ ផ្តល់ការគាំទ្របច្ចេកទេសចិញ្ចឹមសត្វ (ជ្រូក មាន់ ទា) ក្នុងបរិបទនៃការទប់ស្កាត់ការនាំចូលសត្វពីប្រទេសជិតខាង។

*ទី៣. ការងារដាំបន្លែសុវត្ថិភាព បានលើកកម្ពស់ការដាំបន្លែសុវត្ថិភាពដើម្បីបម្រើតម្រូវការទីផ្សារ។ ស្វែងរកបច្ចេកវិទ្យាថ្មីវៃឆ្លាត ដើម្បីបណ្តុះបណ្តាលកសិករ ក្នុងគោលបំណងកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនទិន្នផលឱ្យកាន់តែប្រសើរ។

*ទី៤. ការងារជលផល បានផ្តោតលើការលើកកម្ពស់វារីវប្បកម្ម (ការចិញ្ចឹមត្រី និងកង្កែប) ដើម្បីបម្រើតម្រូវការទីផ្សារក្នុង និងក្រៅខេត្ត និងបានស្វែងរកដៃគូទិញផលដំណាំ ផលជលផល ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកទិញ និងអ្នកផលិត សំដៅបង្កើតបរិយាកាសទីផ្សារប្រកបដោយចីរភាព និងរក្សាផលប្រយោជន៍ទាំងសងខាង។

បន្ថែមលើសពីនេះ លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់មន្ទីរ ត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងបច្ចេកទេសកសិកម្ម (ការដាំដុះ និងការចិញ្ចឹមត្រី) ដោយសិក្សាពីវិធីកាត់បន្ថយថ្លៃដើម ដើម្បីធានាបានប្រាក់ចំណេញសម្រាប់កសិករ។ ជាមួយគ្នានេះ ត្រូវបន្តតាមដានសភាពការណ៍រាំងស្ងួតយ៉ាងយកចិត្តទុកដាក់ និងប្រមូលស្រង់ទិន្នន័យស្ថិតិឱ្យមានសុក្រឹតភាពខ្ពស់ផងដែរ៕