* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សត្វផ្សោត ដែលប្រទះឃើញស្លាប់នៅក្រុងអរិយក្សត្រ បណ្ដាលមកពីជាប់សន្ទូចរនង និងជាប់នឹងមងនេសាទ, ក្រសួងអំពាវនាវប្រជានេសាទបន្តចូលរួមថែរក្សាការពារ និងប្រើប្រាស់ឧបករណ៍ស្របច្បាប់

26-07-2026 17:55

(កណ្ដាល)៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ មានករណីប្រទះឃើញសពសត្វផ្សោតមួយក្បាល នៅចំណុចកំពង់ចម្លងស្វាយជ្រុំ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា តាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានជលផល ដោយសហការជាមួយអង្គការ WWF បានបង្ហាញថា សត្វផ្សោតនេះមានលេខសម្គាល់ ០១៨ ជាផ្សោតឈ្មោល មានអាយុប្រមាណពី ១២ ទៅ ១៤ឆ្នាំ ប្រវែង ២ម៉ែត្រ និងទម្ងន់ ៦៤គីឡូក្រាម ដែលធ្លាប់រស់នៅក្នុងតំបន់អន្លង់កាំពី ខេត្តក្រចេះ។ ផ្សោតមួយក្បាលនេះ គឺជាសត្វផ្សោតតែមួយ ដែលធ្លាប់ត្រូវបានបងប្អូនប្រជានេសាទជួយសង្គ្រោះ និងដោះលែងពីមងនេសាទកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ក្នុងស្ថានភាពសុខភាពទន់ខ្សោយជាខ្លាំង។

ផ្អែកលើលទ្ធផលកោសល្យវិច័យលើស្នាមរបួស មន្ត្រីជំនាញសន្និដ្ឋានថា សត្វផ្សោតនេះអាចបាត់បង់ជីវិតដោយសារទាក់ជាប់សន្ទូចរនងជាមុនសិន រួចទើបមកជាប់នឹងមងនេសាទបន្ថែមទៀត ហើយក្រោយមកក៏ត្រូវបានរកឃើញអណ្តែតស្លាប់នៅទីតាំងខាងលើ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមសម្តែងនូវក្តីសោកស្តាយជាពន់ពេកចំពោះការបាត់បង់ធនធាន ជលផលដ៏កម្រនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកប្រកបរបរនេសាទ សូមបន្តចូលរួមថែរក្សា ការពារ និងត្រូវបញ្ឈប់ជាដាច់ខាតនូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដើម្បីធានាឱ្យបាននូវការគង់វង្សនៃសត្វផ្សោតដែលនៅសេសសល់សម្រាប់កូនចៅជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញសត្វផ្សោត (ជាពិសេសកូនផ្សោត) ជួបគ្រោះថ្នាក់ ឬសង្កេតឃើញមានសកម្មភាពនេសាទល្មើសច្បាប់ សូមមេត្តាផ្តល់ព័ត៌មានជាបន្ទាន់មកកាន់សមត្ថកិច្ចជលផល តាមរយៈខ្សែទូរស័ព្ទលេខ៖ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕