* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក កែវ រតនៈ៖ «សន្តិភាព និងការអភិវឌ្ឍនៅស្រុកវាលវែង គឺជាសមិទ្ធផលដែលត្រូវការពារ ខណៈរាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដី និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី»

26-07-2026 19:12

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សទូទាំង៥ឃុំ ក្នុងស្រុកវាលវែង សរុបចំនួន ១,៣៤២នាក់ ក្នុងគោលបំណងជំរុញ និងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើង ជាពីរវេន ដោយពេលព្រឹក សម្រាប់ឃុំក្រពើពីរ និងឃុំអន្លង់រាប និងពេលរសៀល សម្រាប់ឃុំអូរសោម ឃុំថ្មដា និងឃុំប្រម៉ោយ ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត, លោក កែវ វីរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកវាលវែង ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ លោក កែវ រតនៈ បានគូសបញ្ជាក់ពីប្រវត្តិនៃដំណើរការដ៏ជូរចត់ ដែលកម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមរហូតដល់ ៤៧ឆ្នាំកន្លងមក។ លោកបានលើកឡើងថា «ក្រោយពេលដែលកម្ពុជាឆ្លងកាត់សង្គ្រាម យើងមានពេលខ្លីបំផុត គឺត្រឹមតែ២៨ឆ្នាំប៉ុណ្ណោះ សម្រាប់ការអភិវឌ្ឍន៍ ដូច្នេះយើងត្រូវរួបរួមគ្នាជាកម្លាំងសាមគ្គី ដើម្បីការពារសមិទ្ធផល និងអភិវឌ្ឍន៍ប្រទេសជាតិយើង»

លោកបានរំលឹកផងដែរថា សម្រាប់ស្រុកវាលវែងផ្ទាល់ គឺធ្លាប់បានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមយ៉ាងឈឺចាប់ ប៉ុន្តែរហូតមកដល់ពេលនេះ ស្រុកវាលវែងមានការអភិវឌ្ឍន៍ឈានឡើងជាលំដាប់ ដែលភាពរីកចម្រើនទាំងនេះកើតចេញពី «កត្តាសន្តិភាព» ទោះបីជាយើងនៅមានការងារខ្លះទៀតដែលត្រូវបន្តអភិវឌ្ឍបន្ថែមទៀតក៏ដោយ។

ពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងពេលប្រទេសជួបការលំបាក ពិសេសបញ្ហាជម្លោះព្រំដែនជាមួយថៃ, លោក កែវ រតនៈ បានគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គឺតែងតែស្ថិតនៅក្នុងប្រទេស និងមិនដែលរត់ចោល ពោលគឺនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោករដ្ឋមន្ត្រី បានបន្ថែមថា ភាគីថៃជានិច្ចកាលតែងតែចិញ្ចឹមចិត្ត ចង់បានទឹកដីកម្ពុជាដោយស្រេកឃ្លាន និងចង់បំបាក់ស្មារតីសាមគ្គីភាពរបស់កម្ពុជា។ ក៏ប៉ុន្តែ ក្រោមការដឹកនាំបញ្ជាដ៏រឹងមាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត កម្លាំងការពារជាតិរបស់យើងមានភាពរឹងមាំ ក្នុងការការពារបូរណភាពទឹកដី។

លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាបន្តដោះស្រាយជម្លោះដោយសន្តិវិធី និងប្រើប្រាស់យន្តការការទូត ព្រមទាំងច្បាប់អន្តរជាតិនានា ដើម្បីជៀសវៀងការប្រើប្រាស់កម្លាំង ដែលនាំឱ្យបាត់បង់អាយុជីវិតកងទ័ព និងពលរដ្ឋស្លូតត្រង់ទាំងសង្ខាង។

លោក កែវ រតនៈ បានផ្តាំផ្ញើដល់ប្រធានក្រុមបក្ស និងប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ តស៊ូ រក្សាគ្នាជាធ្លុងមួយ កុំឱ្យបែកបាក់ឯកភាពជាតិ សាមគ្គីភាពជាតិ ស្មារតីរួបរួមជាតិ ដែលជាខឿនការពារជាតិដ៏រឹងមាំ។ ត្រូវចូលរួមដាំដើមឈើ និងទប់ស្កាត់ការកាប់ដុតបំផ្លាញព្រៃឈើ ដើម្បីបង្កើតគម្របបៃតងដ៏ស្រស់ស្អាត។ ត្រូវទប់ស្កាត់ការរំលោភចំណីផ្លូវ ឱ្យបានហ្មត់ចត់ ដើម្បីធានាបាននូវសោភ័ណភាព សុវត្ថិភាពក្នុងការធ្វើដំណើរ និងភាពរលូននៃចរាចរណ៍។ ចំពោះការផ្តាំផ្ញើចំណុចខាងលើនេះ គឺដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគមកអភិវឌ្ឍន៍ ឈានទៅបង្កើនចំណូលបន្ថែមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានជីវភាពកាន់តែសម្បូរសប្បាយ៕