* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ៖  ការផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ មិនអាចផ្តាច់ចេញពីគ្នាបានឡើយ

26-07-2026 20:30

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រមិនអាចផ្តាច់ចេញពីគ្នាបានឡើយ។

លោកស្រីបានថ្លែងដូចនេះ ក្នុងពិធីប្រគេនបច្ច័យនិងទានចំណាំព្រះវស្សាដល់៤០វត្តស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅវត្តពុទ្ធរង្សី ហៅវត្តត្រពាំងព្រលិត ឃុំត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភារាជ រដ្ឋាភិបាលក្រុមប្រឹក្សាខេត្តកំពង់ធំ និង មន្ត្រីរាជការព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។

លោកស្រីបន្តថា ការរៀបចំពិធីនេះឡើង គឺកើតឡើងពីការចូលរួមសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំនិងក្រុមការងារចុះជួយស្រុកកំពង់ស្វាយដើម្បីផ្សារភ្ជាប់នឹងគោរពប្រណិប័តន៍និងបានឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព ជំនឿសាសនានិងការ គោរពប្រណិប័តដ៏ជ្រាលជ្រៅចំពោះវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ព្រមទាំងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋយើង។

លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូចៅអធិការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត សប្បុរសជននានា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងសហការគ្នាទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ប្រកបដោយក្តីសោមនស្សរីករាយក្រៃលែង។

លើសពីនេះទៅទៀត ការប្រគេនទៀនចំណាំព្រះវស្សានេះ បង្ហាញពីការសាមគ្គីភាពក្នុងសង្គមនិងគាំទ្រ លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងដើម្បីឧទ្ទិស
មហាកុសលជូនដួងវិញ្ញាណក្ខន្ធជីដូន ជីតាញាតិកាទាំងប្រាំពីរសន្តាន ព្រមទាំងវីរកងទ័ពដែលបានពលីជីវិតដើម្បី
ជាតិមាតុភូមិ ។

លោកស្រីបន្តថា អ្វីដែលយើងកំពុងមានថ្ងៃនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

សូមបញ្ជាក់ថា វត្តនីមួយៗទទួលបានទៀនវស្សា១គូ អង្ករ៥០គីឡូ ទឹកសុទ្ធ ២កេស ទឹកក្រូច២កេស, ទឹកស៊ីអ៉ីវ ១ យួរ ទឹកត្រី១យួរ ត្រីខ១យួរសៀង១កែវ ២ គីឡូកន្លះ និងបច្ច័យមួយចំនួនផងដែរ ព្រមទាំងជូនតាយាយចំនួន២០០នាក់ ដោយម្នាក់ៗ ទទួលបានសារុងចំនួន១៕