* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោកបណ្ឌិត អូស្មាន ហាស្សាន់ បន្តសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ចំនួន២ទៀត នៅខណ្ឌឫស្សីកែវ

26-07-2026 21:21

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ លៅកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឬស្សីកែវ បានបន្តអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ចំនួន២ទៀត រួមមានសង្កាត់គីឡូម៉្រែតលេខ៦ និងសង្កាត់ឬស្សីកែវ នៅស្នាក់ការគណបក្សខណ្ឌឫស្សីកែវ និងស្នាក់ការគណបក្សសង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបជុំជាមួយបងប្អូនសកម្មជនដ៏អង់អាច ដែលតែងតែខិតខំនាំមកនូវជោគជ័យជូនគណបក្សជាបន្តបន្ទាប់។ លោកបានបន្តថា ដើមឡើយ ឯកឧត្តម មានបំណងរៀបចំសំណេះសំណាលនេះរួមគ្នាទាំង៧ សង្កាត់ ក្នុងខណ្ឌឬស្សីកែវតែម្តង ប៉ុន្តែដោយគិតថា ខណ្ឌនីមួយៗមានបញ្ហាប្រឈមផ្សេងៗ និងស្ថានភាពខុសគ្នា ទើបសម្រេចរៀបចំដាច់ដោយឡែក ដែលតម្រូវឱ្យមានការពិភាក្សា និងដោះស្រាយឱ្យបានចំគោលដៅ និងទាន់ពេលវេលា។

លោកលើកឡើងដែរថា គោលបំណង នៃការចុះជួបសំណេះសំណាលនេះ គឺដើម្បីឱ្យជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងធ្វើការក្រើនរំឭកដល់ ថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ព្រមទាំងក្តាប់នូវព័ត៌មានលម្អិត និងស្ថានភាពជាក់ស្តែងតាមមូលដ្ឋាននីមួយៗ។

លោកបណ្ឌិត បានជំរុញឱ្យសមាជិក សមាជិកា គណបក្ស ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ឆាប់រហ័ស និងមានតម្លាភាព ព្រមទាំងត្រូវខិតខំលុបបំបាត់រាល់ភាពអសកម្មទាំងឡាយណាដែលកើតមានកន្លងមក ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។

លោកបណ្ឌិត សង្ឃឹម និងជឿជាក់ថា សមាជិក សមាជិកា ក៏ដូចជាក្រុមការងារគណបក្សទាំងអស់ នឹងបន្តសាមគ្គីភាព ឯកភាពគ្នាជាកម្លាំង និងជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន ព្រមទាំងអនុវត្តឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណ្តិតទី៦ នៅខែមិថុនា ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៨ ឆ្នាំ២០២៨ ខាងមុខ។

ពិធីចុះសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំង៧ សង្កាត់ ក្នុងខណ្ឌឫស្សីកែវទាំងមូលនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត អូស្មាន ហាស្សាន់។ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្នុងសង្កាត់ចំនួន៣ មានដូចជា សង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចំេរះទី១ សង្កាត់ច្រាំងចំរេះទី២ ខណៈសល់ខណ្ឌចំនួនពីរទៀត គឺខណ្ឌសង្កាត់ទួលសង្កែទី១ និងទី២ ដែលនឹងជួបជាបន្តបន្ទាប់៕