* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ជា មានិត ជំរុញសិស្សានុសិស្សទាំងអស់ត្រូវស្វែងយល់ពីការគិតបែបវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

26-07-2026 21:24

(កំពង់ធំ)៖ លោក ជា មានិត សាកលវិទ្យាធិការរងប្រតិបត្តិនៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានថ្លែងក្នុងបាឋកថាស្ដីពី " បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI ក្នុងការសិក្សា និងការអភិវឌ្ឍអាជីព " រៀបចំដោយសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS ខេត្តកពង់ធំ ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦នៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS ខេត្តកំពង់ធំ ។

ដោយមានការអញ្ជើញចូលរួមពីលោក ជា វ៉ាន់ចាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យថ្នាក់ទី១២ចំនួនប្រមាណជា២០០នាក់ក្នុងខេត្តកំពង់ធំ។

លោកបានសរសើរចំពោះក្មួយៗសិស្សានុសិស្ស និងសិក្ខាកាមទាំងអស់ ដែលបានបង្ហាញ នូវស្មារតីចង់ដឹង ចង់រៀនសូត្រ និងបានចូលរួមក្នុងវគ្គសំណួរ-ចម្លើយយ៉ាងរស់រវើក និងផុសផុលប្រកបដោយ ការគិតបែបវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងបានផ្តល់នូវចំណុចគន្លឹះ សំខាន់ៗចំនួន៤ ដូចខាងក្រោម៖

១. បច្ចេកវិទ្យា AI គឺជាដៃគូ និងជាកាតាលីករជួយជំរុញការសិក្សា៖ AI មិនមែនមកដើម្បីជំនួសខួរក្បាលរបស់មនុស្សឡើយ ប៉ុន្តែវាគឺជាឧបករណ៍ពង្រឹងសមត្ថភាពដែលជួយឱ្យយើងស្រាវជ្រាវបានលឿនជាងមុន វិភាគទិន្នន័យបានល្អជាងមុន និងបង្កើនការច្នៃប្រឌិតក្នុងការសិក្សា។

២.ការកសាងអាជីពក្នុងយុគសម័យ AI ទីផ្សារការងារកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជំនាញទន់ដូចជា ការគិតប្រកបដោយវិចារណញ្ញាណ ការដោះស្រាយបញ្ហាស្មុកស្មាញ ភាពជាអ្នកដឹកនាំ និងចរិយាធម៌ ការងារ គឺជាគន្លឹះដែល AI មិនអាចជំនួសបាន។

៣.ចរិយាធម៌សិក្សា និងសីលធម៌ឌីជីថល៖ ការប្រើប្រាស់ AI ត្រូវតែឈរលើគោលការណ៍ស្មោះត្រង់ ទទួលខុសត្រូវ និងគោរពកម្មសិទ្ធិបញ្ញា។ យើងត្រូវចេះផ្ទៀងផ្ទាត់ព័ត៌មាននិងមិនត្រូវពឹងផ្អែកលើ AI ទាំងស្រុង ដោយខ្វះការពិចារណានោះឡើយ។

៤.លក្ខណៈពិសេសរបស់ CUS សាខាខេត្តកំពង់ធំ៖ សាកលវិទ្យាល័យ CUS ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា បំពាក់បំប៉នជំនាញឌីជីថល និងផ្តល់ឱកាសអាហារូបករណ៍រៀបចំការសិក្សា ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងខេត្តកំពង់ធំ និងទូទាំងប្រទេស។

ជាមួយគ្នានេះលោកបានផ្តាំំផ្ញើដល់យុវជនទាំងអស់ត្រូវចូលរួមនូវ៖
១-កិច្ចអភិវឌ្ឍន៍ក្នុងខេត្តកំពង់ធំ និងយុទ្ធសាស្រ្តអនាគតរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចជ្រើសរើសបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាកាតាលីករចូលរួមជំរុញការអភិវឌ្ឃសេដ្ឋកិច្ចជាតិ និងភារកិច្ចយុវជនក្នុងយុគសម័យឌីជីថល ។
២- យល់ដឹងជីបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ផលប្រយោជន៍ ហានិភ័យ និងការទប់ស្កាត់របស់វាក្នុងការសិក្សា និងការអភិវឌ្ឍអាជីព។

៣- ការតម្រង់ទិសដល់ក្មួយៗសិស្សានុសិស្សសម្រាប់ការជ្រើសរើសមុខវិជ្ជាឯកទេសក្នុងការបន្តការសិក្សានៅឧត្តមសិក្សា និងការអភិវឌ្ឍន៍អាជីពនាពេលអនាគតក្នុងយុគសម័យឌីជីថល ជាមួយ CUS។

លោក តាក កាក់នីកា នាយកសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តកំពង់ធំបានបញ្ជាក់ថា សាកលវិទ្យាល័យបានបណ្តុះបណ្តាលដោយផ្តោតទៅលើ «គុណភាព» បង្រៀន រៀន អនុវត្តន៍ ស្រាវជ្រាវ សេវាកម្ម «សមត្ថភាពវិជ្ជាជីវៈ» ចំណេះដឹង ចំណេះធ្វើ «បុគ្គលិកលក្ខណសម្បត្តិល្អ» ចរិយាសម្បត្តិ រូបសម្បត្តិ ភាពសកម្មការងារ និងសិល្បៈ នៃការរស់នៅ។

លោកបន្តថាសាកលវិទ្យាល័យមានបទពិសោធន៍លើការបណ្តុះបណ្តាលជាង២០ឆ្នាំ ប្រកបដោយភាពជោគជ័យ មានសាស្ត្រាចារ្យ បុគ្គលិកគ្រប់គ្រាន់ ដែលមានសញ្ញាបត្រខ្ពស់ បទពិសោធន៍ជំនាញច្បាស់លាស់ និងបានធ្វើកិច្ចសហប្រតិបត្តិការ ព្រមទាំងចុះ អនុស្សារណៈយោគយល់ជាមួយស្ថាប័នជាច្រើន និងបានសហការជាមួយស្ថាប័ន ក្រុមហ៊ុន
នៅក្នុងយុគសម័យបដិវត្តឧស្សាហកម្ម ៤.០ និងបរិបទបច្ចេកវិទ្យាឌីជីថលដ៏ទំនើបនេះ «ការវិនិយោគលើ ខួរក្បាល» មិនមែនជាជម្រើសទៀតនោះទេ ប៉ុន្តែវាជាកាតព្វកិច្ច និងជាគ្រឹះដ៏សំខាន់បំផុត ក្នុងការកសាងអនាគតឱ្យបាន រុងរឿង។ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីជាកាតាលីករ ក្នុងការផ្លាស់ប្តូររបៀបរស់នៅ របៀបរៀនសូត្រ និងរបៀបធ្វើការងារ។ ដូច្នេះ ការរៀបចំខ្លួន និងការអភិវឌ្ឍសមត្ថភាពខួរក្បាល គឺជាគន្លឹះដើម្បីប្រែក្លាយបញ្ហាប្រឈម ទៅជាឱកាសមាស សម្រាប់យុវជនយើង។