* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

និស្សិត RUPP ជំនាញ IBM បន្ដរួមគ្នារៀបចំកម្មវិធីបញ្ចប់ការសិក្សាជំនាន់ទី៩ ដើម្បីរំឮកនូវអនុស្សាវរីយ៍ និងការដឹងគុណ

27-07-2026 12:30

(ភ្នំពេញ)៖ ក្រុមនិស្សិតដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ(IBM) ជំនាន់ទី៩ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីបញ្ចប់ការសិក្សា Mock Graduation Ceremony យ៉ាងអធិកអធម ដើម្បីអបអរសាទរភាពជោគជ័យ និងរំលេចនូវអនុស្សាវរីយ៍ដ៏មានន័យលើវិថីជានិស្សិត ហើយបង្ហាញនូវការតបស្នងដឹងគុណ ចំពោះលោកគ្រូ-អ្នកគ្រូ និងអាណាព្យាបាលរបស់ខ្លួន។

លោកសាស្ត្រាចារ្យបណ្ឌិត ភូ សម្បត្តិ ប្រធានតេប៉ាតឺម៉ង់ខាងលើ បានឲ្យដឹងថា នេះជាលើកទី២ ហើយ ដែលនិស្សិតរបស់ខ្លួន បានរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងបន្សល់នូវការចងចាំដ៏ល្អនូវរាល់អនុស្សាវរីយ៍រយៈពេល ៤ឆ្នាំ ក៏ដូចជាការចែករំលែកនូវបទពិសោធន៍ ទាំងឱកាសការងារ និងបន្ដការសិក្សា ទាំងក្នុង និងក្រៅប្រទេស។ ម្យ៉ាងក៏ជាបទពិសោធន៍មួយដ៏ល្អ ជួយឲ្យនិស្សិតចេះច្នៃប្រឌិត មានភាពក្លាហាន និងលទ្ធភាពក្នុងការធ្វើការងារអ្វីមួយដោយខ្លួន។

មិនតែប៉ុណ្ណោះ វេទិកានេះបានផ្ដល់នូវឱកាសជួបជុំផ្ទាល់រវាងអាណាព្យាបាល និងនិស្សិតគ្រប់រូប ដោយមើលឃើញពីសមិទ្ធផល និងមោទនភាពជាមួយសមិទ្ធផលពីការខំប្រឹងរៀនសូត្ររបស់កូនៗ ក៏ដូចជាទទួលបាននូវការគោរពដឹងគុណ ចំពោះការខំប្រឹង និងលះបង់របស់មាតិបិតា ដើម្បីជំរុញឲ្យកូនៗទទួលបានឱកាសសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងការដឹងគុណ ចំពោះលោកគ្រូ-អ្នកគ្រូ ដែលខិតខំបង្រៀន ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្ដានុពល សម្រាប់រួមចំណែកអភិវឌ្ឍន៍សង្គមជាតិផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិតបានសម្តែងនូវការគោរព ស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាណាព្យាបាលនិស្សិតប្រមាណ ៣៥០នាក់ ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមកម្មវិធី និងតែងតែគាំទ្រ លើកទឹកចិត្ត និងវិនិយោគលើការអប់រំរបស់កូនៗរហូតដល់កម្រិតឧត្តមសិក្សា ហើយលោកបានអំពាវនាវដល់អាណាព្យាបាលទាំងអស់ឲ្យបន្តជំរុញ និងលើកទឹកចិត្តកូនៗឲ្យបន្តការសិក្សាបានកាន់តែខ្ពស់ ព្រោះការអប់រំ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍខ្លួន និងសង្គម។

លោកសង្កត់ធ្ងន់ថា «មានតែការអប់រំប៉ុណ្ណោះ ដែលអាចផ្លាស់ប្តូរជោគវាសនារបស់មនុស្សម្នាក់ៗបាន។ នៅពេលបុគ្គលម្នាក់មានសមត្ថភាព ចំណេះ ជំនាញ និងឯកទេសត្រឹមត្រូវ គ្រួសារនឹងរឹងមាំ។ គ្រួសាររឹងមាំ សង្គមនឹងរឹងមាំ ហើយនៅពេលសង្គមរឹងមាំ ប្រទេសជាតិក៏នឹងរីកចម្រើន និងមានភាពខ្លាំងក្លាផងដែរ»។ តាមរយៈនេះ លោកបានអំពាវនាវឲ្យយុវជនទាំងអស់ចាប់ផ្តើមអភិវឌ្ឍខ្លួនឯង ព្រោះការកែប្រែដ៏ធំបំផុតតែងតែចាប់ផ្តើមពីបុគ្គលម្នាក់ៗ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ សង្គម និងប្រទេសកម្ពុជាទាំងមូល។

ទន្ទឹមជាមួយគ្នា កញ្ញា ឡេង ស៊ីវហ្វុង បានសម្ដែងក្ដីរីករាយ ចំពោះកម្មវិធីបញ្ចប់ការសិក្សារបស់ដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ជំនាន់ទី៩ ដែលផ្ដល់ឱកាសជួបជុំជាមួួយមិត្តរួមជំនាន់ និងអាណាព្យាបាលទាំងអស់ មុនពួកគេត្រូវបែកគ្នា ហើយយកចំណេះដឹងទៅបំពេញការងារ ឬបើអាជីវកម្មជាដើម។ ។ ស៊ីវហ្វុង ថា រយៈពេល ៤ឆ្នាំដែលខ្លួនទទួលបាន លើសពីការជំនាញគោល ដែលខ្លួនបានរៀន គឺបទពិសោធន៍ និងចំណេះដឹងល្អៗជាច្រើន ដែលថ្នាក់ដឹកនាំសាលា និងលោកគ្រូ-អ្នកគ្រូបានផ្ដល់ឲ្យ រួមជាមួយឱកាសផ្លាស់ប្ដូរការសិក្សានៅបរទេសថែមទៀត។

ដូច្នេះក្រោយបញ្ចប់ការសិក្សាកញ្ញានឹងយកចំណេះដឹងទាំងអស់ មកអភិវឌ្ឍន៍ខ្លួន ខណៈបើមានឱកាសកញ្ញានឹងបន្ដការសិក្សា នៅក្រៅប្រទេសបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកចំណេះដឹងថ្មីៗឲ្យបានកាន់តែគត់មុត សម្រាប់រួមចំណែមអភិវឌ្ឍន៍សង្គមជាតិ ។ ទាំងអស់នេះ បានធ្វើឲ្យលោកស្រី ឈឹម សុគៀង ត្រូវជាម្ដាយបង្កើត មានមោទនភាព និងគាំទ្រពេញទំហឹងឲ្យអាណាព្យាបាលគ្រប់រូបនេះ ជំរុញកូនៗឲ្យខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ប្រកបដោយចំណដឹង ក្នុងការជួយលើកកម្ពស់ជីវភាពគ្រួសារ និងជួយដល់ការអភិវឌ្ឍសង្គមជាតិផងដែរ។

ក្រោយបញ្ចប់កម្មវិធី Mock Graduation Ceremony ខាងលើ លោកសាស្ត្រាចារ្យបណ្ឌិត ភូ សម្បត្តិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់និស្សិតគ្រប់រូប ដែលជំរុញឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ជាមួយគ្នាលោកក៏បានអរគុណលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ RUPP ដែលតែងបង្កលទ្ធភាព និងឱកាសជាច្រើនដល់និស្សិត សំដៅពង្រឹង និងពង្រីកការលើកកម្ពស់គុណភាពអប់រំយ៉ាងទូលំទូលាយ ឆ្លើយតបកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្របតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលនធនមនុស្ស សម្រាប់រួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិនាថ្ងៃអនាគត៕