* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលខេត្តតាកែវ៖ មិនមានការចាក់ដីរំលោភយកដីបឹងតាកែវនោះទេ

27-07-2026 14:48

(តាកែវ)៖ អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានអះអាងថា មិនមានការរំលោភយកដីចំណីបឹងតាកែវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ហើយការចាក់ដីមួយផ្នែកក្នុងបឹងតាកែវ គឺសម្រាប់កសាងប្រាសាទសេរីវិជ័យ ដែលអាជ្ញាធរខេត្ត បានបញ្ចុះបឋមសិលាសាងសង់កាលពីពេលថ្មីៗកន្លងមកនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៧ លោក វ៉ី សំណាង បានលើកឡើងថា ក្នុងរយៈពេលថ្មីៗនេះមានការចុះផ្សាយតាមបណ្ដាញសារព័ត៌មានមួយចំនួន ដោយបានបង្ហាញពីក្ដីបារម្ភពីការចាក់ដីមួយផ្នែកក្នុងបឹងតាកែវដែលនាំឲ្យខ្វះខាតទឹកប្រើប្រាស់ និងមានការស៊ុមគ្រលំយកដីចំណីបឹងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លោកថា ការចុះផ្សាយនេះមិនមានមូលដ្ឋានច្បាស់លាស់នោះទេ ព្រោះការចាក់ដីមួយផ្នែកក្នុងបឹងតាកែវ គឺសម្រាប់ធ្វើការសាងសង់ប្រាសាទសេរីវិជ័យនៅចំកណ្ដាលបឹងតាកែវ ហើយការចាក់ដីមួយផ្នែកទៀតគឺសម្រាប់ធ្វើផ្លូវ ចូលទៅសណ្ឋាគារ លំដាប់ផ្កាយ៤របស់ក្រុមហ៊ុនវិនិយោគហើយនៅសល់ដីមួយផ្នែកទៀតសម្រាប់កសាងវេទិកាអុំទូក និងកសាងសួនច្បារលម្អសោភ័ណភាពក្រុងដូនកែវ និងសម្រាប់បងប្អូនប្រជារាស្ត្រធ្វើការដើរកម្សាន្ត និងហាត់ប្រាណផងដែរ។

អភិបាលខេត្តតាកែវ បានលើកឡើងថា អាជ្ញាធរខេត្តមិនអាចទុកដីចំណីបឹងមួយផ្នែកខាងលិចបឹងតាកែវឲ្យដើមឈើដុះនៅស៊ុបទ្រុបប៉ះពាល់ដល់សោភ័ណភាពក្រុងនោះទេ ហើយក៏គ្មានការរំលោភយកដីនោះធ្វើផ្ទះផ្ទាល់ខ្លួន នោះដែរ។

ក្រៅពីកសាងសមិទ្ធផលសាធារណៈនៅទីតាំងខាងលើ អាជ្ញាធរខេត្តក៏នឹងកសាងផ្លូវក្រវាត់បឹងតាកែវដែលនឹងត្រូវបានបើកការដ្ឋានជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ហើយក្រោយពីប្រាសាទសណ្ឋាគារ សួនច្បារ វេទិកាអុំទូកនិងផ្លូវក្រវាត់បឹងកសាងរួចរាល់ ខេត្តតាកែវជាពិសេសក្រុងដូនកែវនឹងក្លាយជាគោលដៅដ៏ទាក់ទាញទេសចរណ៍ជាក់ជាពុំខាន៕