* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោកបណ្ឌិត អូស្មាន ហាស្សាន់ ទទួលជួបគណៈអុីម៉ាំខេត្តរតនគិរី និងមណ្ឌលគីរី ដើម្បីពិភាក្សាលើការងារសហគមន៍ឥស្លាម

27-07-2026 15:17

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបគណៈអុីម៉ាំខេត្តរតនគិរី និងខេត្តមណ្ឌលគីរី (គណៈចលនាសាសនិកឥស្លាមកម្ពុជា) នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) ដើម្បីពិភាក្សា និងតម្រង់ទិសលើការងារសហគមន៍ឥស្លាម នៅក្នុងខេត្តទាំងពីរ ឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

នៅក្នុងជំនួបនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការថែរក្សាសុខសន្តិភាព សុខដុមរមនាសាសនា និងបានណែនាំលើកទឹកចិត្តដល់គណៈអុីម៉ាំទាំងពីរ ឲ្យបន្តបំពេញតួនាទីជាអ្នកដឹកនាំគំរូ សម្របសម្រួលកិច្ចការសាសនា និងជួយដោះស្រាយបញ្ហានានា ក្នុងសហគមន៍ដោយស្មារតីទទួលខុសត្រូវ និងសាមគ្គីភាព។

ទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យថ្នាក់ដឹកនាំគណៈអ៉ីមាំខេត្តទាំងពីរខាងលើ ក៏ដូចជាខេត្តផ្សេងៗទៀត ត្រូវអនុវត្តកិច្ចការសាសនា និងការប្រតិបត្តិច្បាប់សាសនាដោយប្រកាន់ «និយមកណ្តាល» ចៀសវាងដាច់ខាតនូវភាពតឹងរ៉ឹងជ្រុលនិយម ដែលអាចបង្កឲ្យមានការបែកបាក់ក្នុងសហគមន៍ឥស្លាម។ រាល់ការបកស្រាយ ឬការទេសនាធម៌ ត្រូវតែមានភស្តុតាងច្បាស់លាស់ ស្របតាមការឯកភាពគ្នារបស់អ្នកប្រាជ្ញ ឥស្លាមទូទាំងពិភពលោក ដែលបានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលមួយ នៅទីក្រុងម៉ាក្កះ ក្នុងឆ្នាំ២០១៩ និងបានចេញសេចក្តីប្រកាសរួមមួយ តម្រូវឲ្យសាសនិកឥស្លាមទាំងអស់ ប្រកាន់ខ្ជាប់ដាច់ខាតនូវគោលការណ៍ កណ្តាលនិយម។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានក្រើនរំលឹកដែរថា រាល់ការប្រតិបត្តិសាសនាត្រូវតែចៀសវាងការប៉ះពាល់ ឬបៀតបៀនដល់សាសនាដទៃ និងសាសនាខ្លួនឯង ដោយត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមច្បាប់របស់រដ្ឋ ជាពិសេសមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ បន្ថែមពីនេះ លោកក៏បានស្នើឲ្យយកចិត្តទុកដាក់ លើការអប់រំទាំងផ្នែកសាសនា និងចំណេះដឹងទូទៅដល់ក្មេងៗជំនាន់ក្រោយ ព្រមទាំងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យកាន់តែប្រសើរឡើង។

គណៈអុីម៉ាំខេត្តរតនគិរី និងខេត្តមណ្ឌលគីរី ដែលជាខេត្តនៅឆ្ងាយពីទីក្រុងភ្នំពេញ និងមានភូមិឥស្លាមនៅឆ្ងាយៗពីគ្នា ដោយភូមិខ្លះមានចម្ងាយរាប់រយគីឡូម៉្រែតពីទីរួមខេត្ត បានសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ណែនាំដ៏មានសារៈសំខាន់ ព្រមទាំងបានប្តេជ្ញាចិត្តថា នឹងយកអនុសាសន៍ទាំងអស់នេះ ទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីពង្រឹងសាមគ្គីភាព និងការអភិវឌ្ឍក្នុងសហគមន៍ឥស្លាមនៅភូមិភាគឦសាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ថ្វីបើមានឧបសគ្គពីចម្ងាយផ្លូវ និងការធ្វើដំណើរក៏ដោយ ក៏ការតស៊ូ និងការខិតខំប្រឹងប្រែងរក្សាសាមគ្គីភាពក្នុងសហគមន៍៕