* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក រ៉ូហ្វី អូស្មាន អញ្ជើញប្រកាសសមាសភាពក្រុមការងារចំណុះសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា រាជធានីភ្នំពេញ

27-07-2026 15:18

(ភ្នំពេញ)៖ លោក រ៉ូហ្វី អូស្មាន អនុប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស.ម.យ.ក) និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីប្រកាសសមាសភាពក្រុមការងារចំណុះ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា រាជធានីភ្នំពេញ» ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ។

ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងរចនាសម្ព័ន្ធការងារ បង្កើនស្មារតីសាមគ្គីភាព និងលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំ-គ្រប់គ្រងសកម្មភាពយុវជនក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពរលូន និងឆ្លើយតបបានយ៉ាងល្អប្រសើរចំពោះទិសដៅអភិវឌ្ឍន៍របស់សមាគម។

ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បានសម្តែងនូវមោទនភាព និងការកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផល ដែលសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជារាជធានីភ្នំពេញ សម្រេចបាននាពេលកន្លងមក។ ជាពិសេសលើ «ផ្នែកគ្រឹះស្ថានឧត្តមសិក្សា» ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០២១ ដោយចាប់ផ្តើមដំបូងមានការចូលរួមត្រឹមតែ ១៣គ្រឹះស្ថានប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ឆ្នាំ២០២៦នេះ សមាគមបានពង្រីកខ្លួនរហូតដល់ ២០គ្រឹះស្ថានឧត្តមសិក្សា និងមានសមាជិកនិស្សិតសរុប ៦៥០នាក់។ លោកបានគូសបញ្ជាក់ថា កើនឡើងនៃតួលេខនេះគឺជាសក្ខីភាពបង្ហាញពីទំនុកចិត្ត ស្មារតីសាមគ្គីភាព និងការរីកលូតលាស់នៃធនធានយុវជនមុស្លីម ដើម្បីត្រៀមខ្លួនធ្វើជាសសរទ្រូងដ៏រឹងមាំសម្រាប់សង្គមជាតិ។

ដើម្បីឲ្យការដឹកនាំ និងការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ លោកបានផ្តល់នូវអនុសាសន៍ និងការផ្តាំផ្ញើសំខាន់ៗចំនួន ៤ ចំណុច ដោយបានជំរុញឱ្យក្រុមការងារទាំងអស់ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដោយធ្វើការជាក្រុម និងស្អិតរមួតជាមួយគ្នាដើម្បីគោលដៅបម្រើសង្គម និងអភិវឌ្ឍយុវជន។ ជាមួយគ្នានេះ លោកបានដាស់តឿនឲ្យនិស្សិតខិតខំរៀនសូត្រទាំងជំនាញទន់ និងជំនាញរឹង ព្រមទាំងទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល (Digital Literacy) ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យមានទាំងចំណេះដឹង សីលធម៌ និងគុណធម៌។

លោក រ៉ូហ្វី អូស្មាន បានបន្ថែមថា ផ្នែកគ្រឹះស្ថានឧត្តមសិក្សាត្រូវបន្តធ្វើជា «ផ្ទះទីពីរ» ដ៏កក់ក្តៅ និងជាទីបង្អែកសម្រាប់សិស្ស-និស្សិតដែលទើបផ្លាស់ប្តូរមកពីខេត្ត ហើយយុវជនទាំងអស់ត្រូវប្រើប្រាស់ចំណេះដឹង កម្លាំងកាយ និងបេះដូងមនុស្សធម៌ ចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម និងការងារស្ម័គ្រចិត្ត ដើម្បីចូលរួមជួយអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល៕