* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកណ្តាល ជួបសំណេះសំណាល​ជាមួយសមាជិកថ្មី ៣៣៥នាក់ និងលើកស្លាកគណបក្សប្រជាជន​នៅឃុំស្វាយប្រទាល ស្រុកស្អាង

27-07-2026 15:27

(កណ្តាល)៖ លោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកណ្តាល នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានចុះជួបសំណេះសំណាលជាមួយសមាជិកថ្មី ៣៣៥នាក់ និងលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅភូមិឫស្សី ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល ។

នៅក្នុងពិធីសំណេះសំណាលនេះលោក ស៊ុយ ឆៃលាង បាននាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា, លោក ប៉េង ពោធិ៍នា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្អាង, លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល និងលោក នូ សាខន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សខេត្តកណ្តាល ដោយលោកបានសង្កត់ធ្ងន់ថា ក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម ប្រទេសជាតិមានការរីកចម្រើនឈានឡើង និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន៖ គណបក្សកើតចេញពីប្រជាជន និងស្ថិតនៅជាមួយប្រជាជនគ្រប់កាលៈទេសៈរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា។ ដោយសារប្រជាជន៖ ទទួលបានការគាំទ្រ និងកម្លាំងស្នូលពីប្រជាជនក្នុងការកសាងជាតិ ។ ដើម្បីប្រជាជន៖ បម្រើផលប្រយោជន៍ សុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជាស្មោះត្រង់និងស្រឡាញ់ប្រជាពលរដ្ឋ ហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ! គណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព វឌ្ឍនៈភាព និងសុភមង្គលរបស់ប្រជាជន ។

លោក ស៊ុយ ឆៃលាង ក៏បានប្រៀបធៀបគណបក្សប្រជាជនកម្ពុជាទៅនឹង «ជំរំទេវតា» ដែលផ្តល់ភាពកក់ក្តៅ សុវត្ថិភាព និងសាមគ្គីភាពដល់សមាជិកទាំងអស់ និងបានរំលឹកដល់សមាជិកថ្មីចាស់ ឱ្យចងចាំថ្ងៃកំណើតគណបក្ស ២៨ មិថុនា ឆ្នាំ១៩៥១ និងថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍។

លោក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ ព្រមទាំងជំរុញឱ្យយុវជនចូលរួមចំណែកកសាង និងការពារមាតុភូមិ តាមរយៈការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការចូលរួមអភិវឌ្ឍសង្គម។លោកក៏បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ស៊ុយ ឆៃលាង ក៏បានចែករំលែកដល់យុវជនអំពីច្បាប់ស្តីពីកាត្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិដែលជាកាត្វកិច្ចចាំចាប់ និងជាកិត្តិយសដ៏មហាធំធេងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបៗ និងជាមូលដ្ឋានគ្រឹះនៃប្រភពកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងមានវិន័យចេះស្រឡាញ់ទឹកដី ការពារទឹកដីដែលជាតម្រូវការរបស់ប្រទេសជាតិ «យើងអាចសួរខ្លួនថា តើយើងអាចជួយអ្វីខ្លះដល់ប្រទេសជាតិ ជាជាងរងចាំជាតិជួយយើង? ខ្ញុំជាយុវជន តើខ្ញុំអាចធ្វើអ្វីបានខ្លះសម្រាប់ប្រទេសជាតិខ្ញុំ»

ការបណ្តុះផ្នត់គំនិតស្រឡាញ់ជាតិ គឺតាមដានព្រឹត្តិការណ៍សង្គមស្ថានការណ៍ នៃការវិវត្តក្នុងសង្គមចូលរួមចំណែកដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍន៍សង្គមតាមរយៈការបរិច្ចាគកម្លាំងកាយកម្លាំងចិត្តប្រាជ្ញាឬទ្រព្យសម្បត្តិផ្សេងៗទៅតាមអ្វីដែលអ្នកអាចធ្វើបានដើម្បីសង្គមជាតិ។ ធ្វើការស្ម័គ្រចិត្តជួយសង្គម គឺយកពេលទំនេរ ឬឆ្លៀតពេលខ្លះ ដើម្បីធ្វើកិច្ចការស្ម័គ្រចិត្តជួយ អភិវឌ្ឍន៍សង្គមជាតិដូចជា៖ ការសម្អាតទីធ្លាសាធារណៈ មិនចោសំរាមពាសកាល ចូលរួមការដាំកូនឈើ ជួយមនុស្សមានវិបត្តិ ជួយមនុស្សចាស់ ឬជួយបណ្តុះបណ្តាលចែករំលែកចំណេះដឹងនិងបទពិសោធន៍ទៅដល់អ្នកដទៃ។ល។ បញ្ចេញទស្សនៈផ្ទាល់ខ្លួន គឺចូលរួមចំណែក បញ្ចេញទស្សនៈ គំនិត និងយោបល់ប្រកបដោយសេចក្តីថ្លៃថ្នូរដោយគុណធម៌ មិន លំអៀង និងក្នុងន័យអប់រំ ដើម្បីស្ថាបនាដល់ពលរដ្ឋ យុវជន សិស្ស និស្សិត និងថ្នាក់ដឹកនាំនានាដើម្បីរៀនសូត្រ ត្រិះរិះ អភិវឌ្ឍន៍ខ្លួន និងសង្គមជាតិ។

ជាចុងក្រោយលោក ស៊ុយ ឆៃលាង បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងរួមសាមគ្គីគ្នាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕