* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្មេងៗប្រទះឃើញកាំភ្លើងខ្លីមួយដើមនៅក្នុងកាបូបស្ពាយ ក្នុងបរិវេណវត្តទួលសុភាឃួន

27-07-2026 15:54

(ភ្នំពេញ)៖ ក្មេងៗមួយក្រុមបានប្រទះឃើញកាបូបស្ពាយពណ៌ខ្មៅមួយនៅក្រោមដើមពោធិ៍ក្បែរស្រះទឹក ក្នុងបរិវេណវត្តទួលសុភាឃួន ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ ក្រោយពេលបើកមើល ពួកគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញមានកាំភ្លើងខ្លីមួយដើម ព្រមទាំងបង់កាំភ្លើងចំនួន២ ដែលមានគ្រាប់ពេញនៅខាងក្នុង។

ភ្លាមៗនោះ ក្មេងៗបានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន។ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ហើយពិតជាបានរកឃើញកាំភ្លើងខ្លីម៉ាកប៉េអាកុលមួយដើម រួមជាមួយបង់កាំភ្លើងចំនួន២ ដែលមានគ្រាប់សរុបចំនួន១៦គ្រាប់។ លើសពីនេះ ក៏មានប័ណ្ណសម្គាល់អាវុធខ្លីសមូហភាពមួយសន្លឹកផងដែរ។

តាមការត្រួតពិនិត្យ ប័ណ្ណសម្គាល់អាវុធខ្លីនោះមានលេខចុះបញ្ជី បខ៣៣៣៥ កពជ កងឯកភាពបញ្ជាការដ្ឋានកាំភ្លើងធំ អ ប ក អាវុធខ្លីM1991A1 លេខ825574។ គួរឱ្យកត់សម្គាល់ ប័ណ្ណនេះបានផុតសុពលភាពប្រើប្រាស់អស់រយៈពេល៧ខែមកហើយ ដោយថ្ងៃចេញប័ណ្ណគឺថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ និងថ្ងៃផុតកំណត់គឺថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦។

សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកម្ចាស់ និងមូលហេតុពិតប្រាកដនៃការបោះបង់ចោលអាវុធនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ វត្ថុតាងទាំងអស់ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីបម្រើដល់ការស៊ើបអង្កេតបន្ត៕