* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បើកវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ សម្រាប់អ្នកកំពុងបម្រើសេវាកម្មនាំភ្ញៀវទេសចរនៅក្នុងខេត្តស្ទឹងត្រែង

27-07-2026 16:12

(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង សហការជាមួយនាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៃក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ សម្រាប់អ្នកកំពុងបម្រើសេវាកម្មនាំភ្ញៀវទេសចរនៅក្នុងខេត្តស្ទឹងត្រែង ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ លើកកម្ពស់គុណភាពសេវាកម្ម និងបង្កើនស្តង់ដារការបម្រើភ្ញៀវទេសចរ ឱ្យស្របតាមស្តង់ដារជាតិ។

ដោយពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពី លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្ត តំណាងលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ គ្រូបង្គោល និងសិក្ខាកាមជាច្រើនរូប។

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងអភិវឌ្ឍចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈរបស់មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ ឱ្យអាចផ្ដល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់ ព្រមទាំងផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ធនធានធម្មជាតិ និងសក្ដានុពលទេសចរណ៍របស់ខេត្តស្ទឹងត្រែង។

ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយរបស់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដែលជាកត្តាស្នូលក្នុងការលើកកម្ពស់គុណភាពសេវាកម្ម បង្កើនភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។

ស្ទឹងត្រែង ជាខេត្តដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិ និងទេសចរណ៍សហគមន៍យ៉ាងសម្បូរបែប។ ការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ប្រកបដោយគុណភាព នឹងរួមចំណែកបង្កើតបទពិសោធន៍ដ៏ល្អសម្រាប់ភ្ញៀវទេសចរ នេះក៏នឹងជំរុញឱ្យវិស័យទេសចរណ៍ខេត្តស្ទឹងត្រែងកាន់តែរីកចម្រើន៕