* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ពោធិ៍សាត់ប្តេជ្ញាចិត្តខ្ពស់បោសសម្អាតគ្រឿងញៀន និងត្រៀមបង្កើតមណ្ឌលបន្សាបគ្រឿងញៀនថ្មី

27-07-2026 16:32

(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តពោធិ៍សាត់ រួមជាមួយឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនយ៉ាងច្រើនកុះករ។

ក្នុងរបាយការណ៍ស្វាគមន៍ របស់លោកវរសេនីយ៍ឯក ដោក យ៉េត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែននគរបាលប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំ២០២៥ កន្លងមកនេះ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្ត សម្រេចបានលទ្ធផលបង្ក្រាបបទល្មើសសរុប២០៩ករណី, ជនសង្ស័យត្រូវឃាត់ខ្លួន៤១២នាក់ (ស្រី ៥៧នាក់), វត្ថុតាងចាប់យកគ្រឿងញៀនសរុបជាង៩,១គីឡូក្រាម, រថយន្ត២គ្រឿង, ម៉ូតូ៨៨គ្រឿង, ទូរស័ព្ទដៃ៣៥៩គ្រឿង, អាវុធផ្សេងៗ និងបានដុតបំផ្លាញចោលទម្ងន់២.៨៧៧,១ក្រាម។

លោកវរសេនីយ៍ឯកបន្តថា ចំពោះវិធានការអប់រំ និងរដ្ឋបាល យើងបានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាង៨៨ពាន់នាក់, គ្រប់គ្រងទីតាំងងាយរងគ្រោះ៣៤៤កន្លែង និងមុខសញ្ញា៤២៣នាក់។ ជុំវិញបញ្ហាប្រឈម គឺភូមិសាស្ត្រធំទូលាយស្មុគស្មាញ កម្លាំងជំនាញនៅមូលដ្ឋានមានតិច និងការខ្វះកិច្ចសហការពីអាណាព្យាបាលខ្លះ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្ម។

បន្ទាប់ពីការអានសារលិខិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយឧត្តមសេនីយ៍ឯក នាក់ យុទ្ធា និងការប្តេជ្ញាចិត្តរបស់តំណាងយុវសិស្សឆ្នើមរួចមក, លោក ពៅ ពិសិដ្ឋ បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាភារកិច្ចរបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់សង្គមជាតិទាំងមូល។

លោកអភិបាលរងខេត្ត បានបន្ថែមថា គ្រឿងញៀនគឺជាឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញ ដែលបន្តរីករាលដាលតាមរយៈប្រព័ន្ធអនឡាញ កញ្ចប់បញ្ញើប្រៃសណីយ៍ និងជ្រាបចូលដល់តំបន់ដាច់ស្រយាល សហគមន៍ និងក្លឹបកម្សាន្ត។ ដើម្បីដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្ត មានផែនការបង្កើត «មណ្ឌលបន្សាបគ្រឿងញៀន នៅមណ្ឌលអប់រំកែប្រែទី៤» ស្ថិតក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីពង្រឹងការងារព្យាបាល និងស្តារនីតិសម្បទា។

លោកបានសង្កត់ធ្ងន់ថា ការបង្ក្រាប និងការអនុវត្តច្បាប់តែមួយមុខមិនគ្រប់គ្រាន់នោះឡើយ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រួសារ អាណាព្យាបាល វិស័យឯកជន សង្គមស៊ីវិល និងផ្នែកសាសនា ដោយគ្មានការលើកលែងចំពោះបទល្មើសគ្រឿងញៀនឡើយ។

ក្នុងនាមជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តពោធិ៍សាត់ លោកបានប្រកាសប្តេជ្ញាចិត្តប្រមូលផ្តុំកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឆ្ពោះទៅកសាងខេត្តពោធិ៍សាត់មួយ ឱ្យក្លាយជា «សហគមន៍គ្មានគ្រឿងញៀន» យ៉ាងពិតប្រាកដ៕