* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី៤ ឆ្នាំ២០២៦ ដាក់ចេញទិសដៅការងារសំខាន់ៗលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន

27-07-2026 16:35

(ពោធិ៍សាត់)៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត លើកទី៤ ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស ជាន់ទី១ អគាររដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពី លោក ចេង ឡៃ និងលោក ឃាង សុជីវ័ន្ត សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត។

ជាកិច្ចចាប់ផ្តើម លោក ពៅ ពិសិដ្ឋ បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំប្រចាំខែនេះ គឺធ្វើឡើង២ខែម្តង មួយឆ្នាំ៦ដង ក្នុងការត្រួតពិនិត្យវឌ្ឍនភាពការងារ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាថា រាល់គម្រោងអភិវឌ្ឍន៍ និងសេវាសាធារណៈទាំងអស់ក្នុងខេត្តពោធិ៍សាត់ ឆ្លើយតបបានចំគោលដៅ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ លោកបានជំរុញឱ្យគ្រប់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ រក្សាបាននូវសាមគ្គីភាពផ្ទៃក្នុង និងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសការរៀបចំវេទិកាពិគ្រោះយោបល់ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តឱ្យទទួលបានលទ្ធផលល្អប្រសើរ។

យោងតាមរបៀបវារៈទាំង៦ របស់អង្គប្រជុំ រួមមាន៖ ១-ប្រកាសហេតុ ប្រកាសគណៈអធិបតី និងពិនិត្យកូរ៉ុម, ២-ប្រសាសន៍បើកកិច្ចប្រជុំ និងការពិនិត្យ អនុម័តរបៀបវារៈនៃកិច្ចប្រជុំ, ៣-របាយការណ៍ស្តីពីលទ្ធផលការងារសម្រេចបានឆ្លើយតបទៅនឹងទិសដៅដែលបានដាក់ចេញក្នុងកិច្ចប្រជុំលើកទី៣, ៤-សេចក្តីណែនាំស្តីពីការរៀបចំវេទិកាពិគ្រោះយោបល់ កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រុង ស្រុក សម្រាប់ខេត្តពោធិ៍សាត់, ៥-មតិយោបល់ចូលរួមរបស់សមាជិក សមាជិកា, ៦-មតិបូកសរុប និងបិទកិច្ចប្រជុំ។

អង្គប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្ថាបនា ព្រមទាំងបានឯកភាពគ្នាខ្ពស់លើការដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីជំរុញដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕