* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋលេខាធិការ ខាន់ ម៉ាណេរ ដឹកនាំក្រុមការងារចុះប្រគល់-ទទួល បញ្ចប់សុពលភាពនៃការធានាគុណភាពគម្រោងសាងសង់ផ្លូវជាតិលេខ ៧១សេ

27-07-2026 17:13

(ត្បូងឃ្មុំ)៖ ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងដឹកនាំពិធីប្រគល់-ទទួលបញ្ចប់សុពលភាពនៃការធានាគុណភាពគម្រោងសាងសង់ផ្លូវជាតិលេខ ៧១សេ បន្ទាប់ពីគម្រោងបានបញ្ចប់រយៈពេលថែទាំ និងធានាគុណភាពស្របតាមលក្ខខណ្ឌកិច្ចសន្យា និងបទដ្ឋានបច្ចេកទេសដែលបានកំណត់។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរដ្ឋបាលខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងពីរ តំណាងក្រុមហ៊ុនសំណង់សៀងហៃគ្រុប (Shanghai Construction Group-SCG) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision-WACC) ព្រមទាំងមន្ត្រី និងភាគីពាក់ព័ន្ធ។

ការចុះត្រួតពិនិត្យលើកនេះ បានផ្តោតសំខាន់លើស្ថានភាព និងគុណភាពតួផ្លូវ ស្រទាប់ក្រាលកៅស៊ូ ស្ពាន លូ និងប្រព័ន្ធបង្ហូរទឹក ជើងទេរផ្លូវ ទីតាំងផ្លូវប្រសព្វ និងរង្វង់មូល គំនូសសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព ភ្លើងសញ្ញាចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរងផ្សេងៗ ដើម្បីវាយតម្លៃថា ការងារសំណង់ និងការងារជួសជុលក្នុងអំឡុងពេលធានាគុណភាព ត្រូវបានអនុវត្តពេញលេញ ស្របតាមសៀវភៅបន្ទុក និងលក្ខខណ្ឌកិច្ចសន្យា។

ក្នុងឱកាសនោះលោក ខាន់ ម៉ាណេរ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមការងារបច្ចេកទេសរបស់ក្រសួង រដ្ឋបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលបានសហការយ៉ាងជិតស្និទ្ធប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងការតាមដាន ត្រួតពិនិត្យ ថែទាំ និងកែលម្អគុណភាពផ្លូវ រហូតឈានដល់ការប្រគល់-ទទួលបញ្ចប់សុពលភាពនៃការធានាគុណភាពតាមកិច្ចសន្យា។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការបញ្ចប់សុពលភាពនៃការធានាគុណភាព មិនមែនមានន័យថា ការយកចិត្តទុកដាក់លើការគ្រប់គ្រង និងថែទាំខ្សែផ្លូវត្រូវបានបញ្ចប់នោះទេ។ ផ្ទុយទៅវិញ អង្គភាពពាក់ព័ន្ធ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងពីរ ត្រូវបន្តតាមដានស្ថានភាពផ្លូវ ស្ពាន ប្រព័ន្ធបង្ហូរទឹក បរិក្ខារសុវត្ថិភាពចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរងជាប្រចាំ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងអាយុកាលប្រើប្រាស់យូរអង្វែង។

គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ៧១សេ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ ដែលតភ្ជាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដោយមានប្រវែងសរុប ១១៤,៩៩ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ ១៥៤+៧០០ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅចំណុចប្រសព្វផ្លូវជាតិលេខ៧១ ត្រង់គីឡូម៉ែត្រលេខ ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

គម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ ត្រូវបានប្រកាសបើកការដ្ឋានរួមគ្នា ក្នុងឱកាសពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬ «ស្ពានភ្ជាប់និស្ស័យ» កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ចាប់តាំងពីបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ការធ្វើដំណើរ សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់ ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនដំណាំ ផលិតផលកសិកម្ម និងផលិតផលកសិ-ឧស្សាហកម្មឱ្យកាន់តែឆាប់រហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា៕