* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ្នកនាំពាក្យក្រសួងការងារ លើកទឹកចិត្តសិស្សវិទ្យាល័យចុះទស្សនកិច្ចសាលា TVET ដើម្បីស្វែងយល់ពីសក្តានុពលខ្លួនឯង ការបណ្តុះបណ្តាលជំនាញ និងឱកាសការងារនាពេលអនាគត

27-07-2026 17:16

(សៀមរាប)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលើកទឹកចិត្តដល់សិស្សានុសិស្សវិទ្យាល័យទូទាំងប្រទេស ឱ្យចុះទស្សនកិច្ចសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្រោមឱវាទក្រសួង ដើម្បីស្វែងយល់ពីសក្តានុពលរបស់ខ្លួន កម្មវិធីបណ្តុះបណ្តាលជំនាញ ការអនុវត្តជាក់ស្តែង និងឱកាសការងារនាពេលអនាគត ដែលជួយឱ្យសិស្សមានទំនុកចិត្តក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សា និងអាជីពសមស្រប ស្របតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍប្រទេសជាតិ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី២៧ ខែកក្កដានេះថា ការផ្តល់ឱកាសជូនសិស្សវិទ្យាល័យមកទស្សនកិច្ចផ្ទាល់នៅសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នេះគឺដើម្បីឱ្យសិស្សបានឃើញទាំងការសិក្សា ការអនុវត្តជាក់ស្តែង ឧបករណ៍ទំនើបៗ និងឱកាសការងារនាពេលអនាគត ដែលជួយឱ្យពួកគេមានទំនុកចិត្តក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សាដែលសមស្របនឹងខ្លួនឯង។

លោកបានថ្លែងថា៖ «ទី១គឺជាការផ្តល់ជម្រើសជូនពួកគាត់បន្ថែមទៀត ទី២ គឺឱ្យសិស្សគាត់ដឹងពីសក្តានុពលរបស់ពួកគាត់ ហើយក៏ជាការបង្ហាញ ពួកគាត់ពី សក្តានុពលរបស់ប្រទេសជាតិដែលជាតម្រូវការរបស់សង្គមជាតិរបស់យើងដែរ»

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ នៅទូទាំងប្រទេស សូមអញ្ជើញទៅទស្សនកិច្ចនៅសាលាបណ្តុះបណ្តាលបច្ចេកទេសជំនាញបច្ចេកទេស ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងយល់ពីសក្តានុពលខ្លួនឯង ស្វែងយល់ពីការបណ្តុះបណ្តាល ក៏ដូចជាស្វែងយល់ពីសក្តានុពលរបស់ប្រទេសជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ កំពង់ក្តី និងវិទ្យាល័យ វ៉ារិន ជាង២០០នាក់ បានចុះ ទស្សនកិច្ចសិក្សាមកកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ NPIA ដោយបានមកសិក្សាស្វែងយល់ពីជំនាញបច្ចេកទេសដែលវិទ្យាស្ថានកំពុងបណ្តុះបណ្តាល ព្រមទាំងដើរទស្សនាតាមថ្នាក់រៀន រោងជាង គ្រឿងឧបករណ៍បរិក្ខារដែលបម្រើដល់ការរៀន និងបង្រៀនផងដែរ៕