* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សហការជាមួយសាលាមធ្យមវិចិត្រសិល្បៈ រៀបចំពិព័រណ៍រូបថត និងគំនូរ «ពណ៌ស្រស់ត្រកាលនៃមិត្តភាពកម្ពុជា-ចិន»

27-07-2026 17:40

(ភ្នំពេញ)៖ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សហការជាមួយសាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំកម្មវិធី «ពណ៌ស្រស់ត្រកាលនៃមិត្តភាពកម្ពុជា-ចិន»៖ ពិព័រណ៍រូបថត និងគំនូរ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ព្រមទាំងពង្រឹងចំណងមិត្តភាព រវាងប្រជាជនកម្ពុជា និងចិន។

កម្មវិធីនេះទទួលបានការគាំទ្រពី មូលនិធិចិនសម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ, មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ និង មូលនិធិចិន Peaceland ដោយមានការចូលរួមពីសិល្បករគំនូរកម្ពុជា និងចិនរាប់សិបនាក់ ព្រមទាំងសិស្សានុសិស្ស ដែលកំពុងសិក្សាជំនាញវិចិត្រសិល្បៈជាង ១០០នាក់។

លោក Liu Wenzhi តំណាងមូលនិធិចិន Peaceland បានថ្លែងថា សិល្បៈគំនូរមានតម្លៃយ៉ាងសំខាន់ ក្នុងការឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ វប្បធម៌ និងភាពច្នៃប្រឌិតរបស់ប្រជាជាតិ។ លោកបានបញ្ជាក់ថា ស្នាដៃរបស់សិល្បករកម្ពុជា និងចិន មិនត្រឹមតែបង្ហាញពីសោភ័ណភាពនៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកំណត់ត្រានៃអនុស្សាវរីយ៍ និងព្រឹត្តិការណ៍សំខាន់ៗ ដែលរួមចំណែកពង្រឹងការយល់ដឹង និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានមានប្រសាសន៍ថា សិល្បៈគំនូររបស់កម្ពុជា និងចិន មានភាពប្រទាក់ក្រឡាគ្នាតាំងពីអតីតកាលមក ហើយកម្មវិធីនេះបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សិល្បករ និងសិស្សានុសិស្ស ក្នុងការផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងរួមចំណែកលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាបេសកជនផ្លូវសូត្រ បានមានប្រសាសន៍ថា នេះជាលើកទី៣ហើយ ដែលសមាគមបានរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ក្រោមការគាំទ្រពីមូលនិធិចិន សម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ។ លោកបានបញ្ជាក់ថា កម្មវិធីនេះ គឺជាការរួមចំណែកអនុវត្ត គំនិតផ្តួចផ្តើមអរិយធម៌សកល (Global Civilization Initiative) ដែលប្រទេសចិនបានប្រកាសនៅឆ្នាំ២០២៣ ដោយផ្តោតលើការគោរព ភាពចម្រុះនៃអរិយធម៌ ការលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមករវាងអរិយធម៌នានា។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានបន្ថែមថា សិល្បៈ និងវប្បធម៌ គឺជាស្ពានដ៏សំខាន់សម្រាប់ភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែមានការយល់ដឹង និងជឿទុកចិត្តគ្នាទៅវិញទៅមក។ តាមរយៈការរៀបចំពិព័រណ៍នេះ សមាគមសង្ឃឹមថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងយុវជន និងសិល្បករកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ ស្របតាមទិសដៅនៃការកសាងសហគមន៍កម្ពុជា-ចិនដែលមានអនាគតរួម។

ក្នុងឱកាសនោះ សិល្បករ និងសិស្សានុសិស្សក៏បានទស្សនាពិព័រណ៍រូបថត និងស្នាដៃគំនូរជាច្រើន ដែលបង្ហាញពី សម្រស់ធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជីវភាពរស់នៅ និងចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងចិន ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយការផ្លាស់ប្តូរផ្នែកសិល្បៈ និងវប្បធម៕

វិទ្យុមិត្តភាពកម្ពុជាចិន