* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ អត្រាពន្ធគយថ្មីដែលអាមេរិកដាក់មកលើកម្ពុជា គឺអត្រា១០% មិនមែនបន្ថែម១០% លើ ១៩% នោះទេ (Video inside)

27-07-2026 17:57

(ភ្នំពេញ)៖ ​​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អត្រាពន្ធបដិកាថ្មី ដែលអាមេរិកដាក់មកលើកម្ពុជា គឺ១០% បូកអត្រា MFN មិនមែន១០% បន្ថែមលើពន្ធ១៩% នោះទេ​។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ យើងបានទទួលអត្រាពន្ធថ្មី ១០% បូក MFN។ អាត្រាពន្ធនេះ មិនមែនបន្ថែមពីលើអត្រា១៩%នោះទេ គឺកម្ពុជាបង់ពន្ធលើ MFN ដែលពន្ធ MFN នេះ គឺជាអត្រាពន្ធអនុម័តដោយសភារបស់សហរដ្ឋអាមេរិក មិនមែនអនុម័តដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកទេ។ ដូច្នេះគ្រប់ប្រទេសទាំងអស់ ត្រូវបង់លើ MFN បូក១០% ឬ MFN បូក១២.៥%»។

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល គូសបញ្ជាក់បែបនេះ​ធ្វើឡើង ក្នុងសន្និសីទសារព័ត៌មានស្ដីពី «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជា ទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្ម សហរដ្ឋអាមេរិក» ​នៅស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ។

គួររម្លឹកថា ​ទាក់ទងនឹងការកំណត់ពន្ធរបស់សហរដ្ឋអាមេរិក បន្ទាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់ដំណែងមកមានការប្រែប្រួលជាបន្តបន្ទាប់។​

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រា បានកំណត់បដិកាលើការនាំចូលទំនិញពីកម្ពុជាក្នុងអត្រា៤៩%។ ក្រោយពីកម្ពុជាបានចរចាជាច្រើនលើក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អត្រាពន្ធបដិកា ត្រូវបានកំណត់ជាថ្មីក្នុងអត្រា១៩%។ តែយ៉ាងណាមិញអត្រាពន្ធដែលបានកំណត់នេះ ត្រូវបានតុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចលុបចោលពន្ធដោយសារខុសច្បាប់ នៅថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

យ៉ាងនេះក្តីតាមច្បាប់ពាណិជ្ជកម្មអាមេរិក ក្នុងមាត្រា ១២២ បានអនុញ្ញាតឱ្យប្រធានាធិបតីអាចមានសិទ្ធិដាក់ពន្ធពី ១០% រហូតដល់១៥% ក្នុងរយៈពេល១៥០ថ្ងៃ។ ដូច្នេះហើយ លោកដូណាល់ត្រាំបានសម្រេចដាក់ ១០%ទៅលើគ្រប់បណ្តា​ប្រទេសទាំងអស់។ ពន្ធនេះត្រូវបាន​អនុវត្តចប់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦​ ដោយជំនួសមកវិញដោយពន្ធលើមាត្រា ៣០១។

តាមរយៈមាត្រា ៣០១​នេះ សហរដ្ឋអាមេរិកបានស៊ើបអង្កេតទៅប្រទេសចំនួន៦០ លើ២ចំណុច Force Labor (ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬទិញសម្ភារពីប្រទេស ដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ) និង Excess Capacity (ការផលិតបានច្រើនលើសអ្វីៗដែលផលិត ហើយមានការចូលរួមឧបត្ថម្ភធន ទៅដល់ក្រុមហ៊ុនដើម្បីផលិតបានច្រើនលក់ទៅសហរដ្ឋអាមេរិក ដោយមានការប្រកួតប្រជែងត្រឹមត្រូវ)។ ក្រោយការស៊ើបអង្កេត សហរដ្ឋអាមេរិក បានកំណត់ពន្ធថ្មី ក្នុងអត្រាចាប់ពី១០%ទៅ១២.៥% បូក MFN។ ដូច្នេះ ប្រទេសទាំង៦០ ដែលនាំចូលទំនិញទៅសហរដ្ឋអាមេរិក ត្រូវអនុវត្តពន្ធថ្មី ដែលបានកំណត់ដោយ លោកប្រធានាធិបតី ដូណាល់​ ត្រាំ​ ដោយកម្ពុជា រួមនឹងប្រទេស២ទៀត រួមមាន​ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នឹងត្រូវអនុវត្តពន្ធបដិកា១០% បូក MFN​ ខណៈប្រទេស៣៨ទៀត រួមមានថៃ វៀតណាម ត្រូវអនុវត្ត ១២.៥% បូក MFN។

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមផងដែរថា នៅ២ទៅ៣ខែទៀត អាមេរិកនឹងបញ្ជាក់លើពន្ធ Excess Capacity ជាថ្មី លើ១៦ប្រទេស ហើយក្នុងនោះ​មានកម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន និងសហភាពអឺរ៉ុប ជាដើម។ យ៉ាងណាមិញ លោកបានឱ្យដឹងថា ឆ្លងកាត់ការពិភាក្សាជាមួយនឹងតំណាងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ​នឹងមិនឱ្យកម្ពុជាបាត់បង់ភាពប្រកួតប្រជែងឡើយ ដោយគេបានបញ្ជាក់ច្បាស់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិកា ដែលអាមេរិកបានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ ជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺគេនៅតែទទួលស្គាល់លើកិច្ចព្រមព្រៀងនោះ ​ពោលគឺបើទោះបីជាមានការកំណត់ជាថ្មីក៏ដោយ នឹងមិនឱ្យលើសពី ១៩%ឡើយ បានន័យថា Excess Capacity បូកជាមួយពន្ធ Force Labor កុំឱ្យលើស ១៩%ឡើយ។

លោកបន្តថា «គេក៏បានសន្យាជាមួយយើងថា គេមិនឱ្យកម្ពុជាបាត់បង់ភាពប្រកួតប្រជែង បើយើងចរចាចប់បានពន្ធបដិកា ឬពាណិជ្ជកម្មប៉ុណ្ណោះ១៩% ហើយបែរជាគាត់ឱ្យប្រទេសជិតខាងរបស់យើងទាបជាង ១៩% ក៏គាត់ទម្លាក់ឱ្យយើងស្មើគេដែរ មិនឱ្យយើងបាត់ភាពប្រកួតប្រជែងជាមួយប្រទេសជិតខាងទេ»។

បន្ថែមពីនេះលោកបញ្ជាក់ផងដែរថា មាន៤ប្រទេស រួមមានកម្ពុជា បង់ក្លាដេស ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ដែលសហរដ្ឋអាមេរិកនឹងផ្តល់ជូននូវអត្រាពន្ធសូន្យ (MFN+​០%) ដែលអាចនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ចូលទៅសហរដ្ឋអាមេរិក ក្នុងបរិមាណជាក់លាក់ដោយរួចផុត​ពន្ធរយៈពេល៣ឆ្នាំ ​ក្នុងករណីប្រើប្រាស់វត្ថុធាតុដើម (រួមមាន ក្រណាត់ កប្បាស ឬអំបោះជាដើម) នាំចូលពីអាមេរិក។ តែយ៉ាងណា រូបមន្តនេះ រង់ចាំការពិនិត្យ និងសម្រេចពីភាគីអាមេរិកសិន៕