* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ អត្រាពន្ធគយថ្មី ១០% ដែលអាមេរិកដាក់មកលើកម្ពុជា មិនមែនដោយសារកម្ពុជា ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំឡើយ តែអាចជាលេសក្នុងការប្រមូលចំណូលពន្ធរបស់អាមេរិក (Video inside)

27-07-2026 18:19

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា អត្រាពន្ធបដិកាថ្មីដែលសហរដ្ឋអាមេរិក បានដាក់មកលើកម្ពុជា និងប្រទេសមួយចំនួនទៀត ក្នុងអត្រាចាប់ពី ១០% ទៅ ១២.៥% មិនមែនបណ្តាលមកពីប្រទេសទាំងនោះ ប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនោះទេ។

លោកបានចាត់ទុកថា នេះអាចជាលេសរបស់អាមេរិក ដើម្បីប្រមូលពន្ធតាមអ្វីដែលខ្លួនចង់បាន ដូចមុនពេលដែលតុលាការកំពូលអាមេរិក បានច្រានចោលការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ។

​ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជា ទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្ម សហរដ្ឋអាមេរិក» កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាមិនមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនោះទេ ហើយក៏មិនបានទិញវត្ថុធាតុដើមពីប្រទេស ដែលប្រើកម្លាំងពលកម្មដោយបង្ខំដែរ។ ​

លោក ស៊ុន ចាន់ថុល បានលើកឧទាហរណ៍ថា សូម្បីតែប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ដែលសុទ្ធតែជាប្រទេសមិនប្រើកម្លាំងពលកម្មដោយបង្ខំ ក៏ត្រូវបានសហរដ្ឋអាមេរិកដាក់ពន្ធ ១២.៥% ដែរ។ នេះបង្ហាញថា សហរដ្ឋអាមេរិកកំពុងស្វែងរកនីតិវិធី ឬលេសផ្សេងៗ តាមរយៈមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មរបស់ខ្លួន ដើម្បីដំឡើងពន្ធលើប្រទេសនានា ក្នុងគោលបំណងប្រមូលពន្ធឱ្យបាន ១៩% តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិកាដែលបានចុះហត្ថលេខា។​

សូមរំលឹកថា ​ទាក់ទងនឹងការកំណត់ពន្ធរបស់សហរដ្ឋអាមេរិក បន្ទាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់ដំណែងមកមានការប្រែប្រួលជាបន្តបន្ទាប់។​ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រា បានកំណត់បដិកាលើការនាំចូលទំនិញពីកម្ពុជាក្នុងអត្រា៤៩%។ ក្រោយពីកម្ពុជាបានចរចាជាច្រើនលើក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អត្រាពន្ធបដិកា ត្រូវបានកំណត់ជាថ្មីក្នុងអត្រា១៩%។ តែយ៉ាងណាមិញអត្រាពន្ធដែលបានកំណត់នេះ ត្រូវបានតុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចលុបចោលពន្ធដោយសារខុសច្បាប់ នៅថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

យ៉ាងនេះក្តីតាមច្បាប់ពាណិជ្ជកម្មអាមេរិក ក្នុងមាត្រា ១២២ បានអនុញ្ញាតឱ្យប្រធានាធិបតីអាចមានសិទ្ធិដាក់ពន្ធពី ១០% រហូតដល់១៥% ក្នុងរយៈពេល១៥០ថ្ងៃ។ ដូច្នេះហើយ លោកដូណាល់ត្រាំបានសម្រេចដាក់ ១០%ទៅលើគ្រប់បណ្តា​ប្រទេសទាំងអស់។ ពន្ធនេះត្រូវបាន​អនុវត្តចប់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦​ ដោយជំនួសមកវិញដោយពន្ធលើមាត្រា ៣០១។

តាមរយៈមាត្រា ៣០១​នេះ សហរដ្ឋអាមេរិកបានស៊ើបអង្កេតទៅប្រទេសចំនួន៦០ លើ២ចំណុច Force Labor (ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬទិញសម្ភារពីប្រទេស ដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ) និង Excess Capacity (ការផលិតបានច្រើនលើសអ្វីៗដែលផលិត ហើយមានការចូលរួមឧបត្ថម្ភធន ទៅដល់ក្រុមហ៊ុនដើម្បីផលិតបានច្រើនលក់ទៅសហរដ្ឋអាមេរិក ដោយមានការប្រកួតប្រជែងត្រឹមត្រូវ)។ ក្រោយការស៊ើបអង្កេត សហរដ្ឋអាមេរិក បានកំណត់ពន្ធថ្មី ក្នុងអត្រាចាប់ពី១០%ទៅ១២.៥% បូក MFN។ ដូច្នេះ ប្រទេសទាំង៦០ ដែលនាំចូលទំនិញទៅសហរដ្ឋអាមេរិក ត្រូវអនុវត្តពន្ធថ្មី ដែលបានកំណត់ដោយ លោកប្រធានាធិបតី ដូណាល់​ ត្រាំ​ ដោយកម្ពុជា រួមនឹងប្រទេស២ទៀត រួមមាន​ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នឹងត្រូវអនុវត្តពន្ធបដិកា១០% បូក MFN​ ខណៈប្រទេស៣៨ទៀត រួមមានថៃ វៀតណាម ត្រូវអនុវត្ត ១២.៥% បូក MFN៕