* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា បណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ជួយកាត់បន្ថយថ្លៃដើមជូនកសិករនៅខេត្តឧត្តរមានជ័យ

27-07-2026 18:20

(ឧត្តរមានជ័យ​)៖ សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ ដល់កសិករ នៅសាលាស្រុកត្រពាំងប្រាសាទ ​ដើម្បីបង្រៀនកសិករខ្នាតតូច និងយុវជនសហគ្រិនក្នុងមូលដ្ឋានឱ្យចេះបញ្ជាដ្រូនកសិកម្មកម្រិតឧស្សាហកម្ម សម្រាប់ការបាញ់ថ្នាំច្បាស់លាស់ ការបាចជី និងការតាមដានសុខភាពដំណាំ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមការសហការជាមួយ ក្រុមហ៊ុន ខ្មែរ ដ្រូន ថេកណូឡូជី (Khmer Drone Technology Co., Ltd.) និងទទួលបានការគាំទ្រថវិកាពី សហគ្រិនខ្មែរ (Khmer Enterprise) ដែលនេះជាជំហានដំបូងរបស់ CMDF ក្នុងការនាំយកកសិកម្មច្បាស់លាស់ ​ ដែលកាលពីមុនមានតែនៅតាមចម្ការអាជីវកម្មធំៗ ​ មកឱ្យកសិករខ្នាតតូចនៅកម្ពុជាអាចទទួលបាន។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ​មានសិក្ខាកាមសរុបចំនួន ៣៧ នាក់​ ក្នុងនោះ៣១ នាក់ជាកសិករខ្នាតតូច និងតំណាងសហគមន៍។ ​ លើសពីគោលដៅដើមដែលកំណត់ត្រឹម ២៥ នាក់ និង ៦ នាក់ទៀតជាមន្ត្រីកសិកម្មឃុំ។ ក្នុងចំណោមសិក្ខាកាមទាំង ៣៧ នាក់ មានស្ត្រីចំនួន ១៤ នាក់ ត្រូវជាប្រមាណ ៣៨%។ សហព័ន្ធបានរៀបចំដោយ ផ្តល់អាទិភាពលើការអប់រំបច្ចេកទេស ការជួយជ្រោមជ្រែង និងឱកាសការងារស្មើភាពគ្នាសម្រាប់ស្ត្រីក្នុងវិស័យកសិធុរកិច្ច ដើម្បីជួយកាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យនេះ។

អ្នកចូលរួមបានរៀនលើបច្ចេកវិទ្យាដ្រូនកសិកម្ម ដោយរួមមាន៖ (១)​ រៀបចំផែនការផ្លូវហោះហើរ (២)កំណត់កម្រិតបរិមាណបាញ់ថ្នាំ និងជី (៣) ព្រមទាំងតាមដានសុខភាពដំណាំតាមរយៈ (NDVI)។ CMDF បានឱ្យដឹងថា បច្ចេកវិទ្យានេះអាចកាត់បន្ថយការប្រើប្រាស់ថ្នាំគីមី ជី និងទឹកបានពី ២០% ទៅ ៣០% កាត់បន្ថយថ្លៃដើមផលិតកម្មបានពី ១៥% ទៅ ២០% និងជួយឱ្យកសិកររក្សាគម្លាតការបាញ់ថ្នាំគីមីដោយដៃផ្ទាល់នៅនឹងចម្ការទៀត។

វគ្គបណ្តុះបណ្តាលនេះត្រូវបានបង្កើតឡើងបន្តពីសន្ទុះថ្មីនៃស្វាយកម្ពុជា។ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ស្វាយឧត្តរមានជ័យ ទទួលបានការទទួលស្គាល់ជាផ្លូវការជា«ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)» ដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលជាផលិតផលមួយក្នុងចំណោមផលិតផលកម្ពុជាចំនួនបួនដែលទទួលបានការទទួលស្គាល់ក្នុងឆ្នាំនេះ ជំហាននេះមានគោលបំណងពង្រឹងអត្តសញ្ញាណម៉ាកសញ្ញារបស់ខេត្ត និងធ្វើឱ្យស្វាយកម្ពុជាមានជំហររឹងមាំនៅលើទីផ្សារអន្តរជាតិ។

វគ្គសិក្សានេះបានរួមបញ្ចូលគ្នារវាងការបង្រៀនក្នុងថ្នាក់ និងការហាត់បញ្ជាហោះហើរជាក់ស្តែងនៅក្នុងចម្ការស្វាយ ព្រមទាំងមានវគ្គស្តីពីការថែទាំដ្រូន និងការអនុវត្តការងារប្រកបដោយសុវត្ថិភាព ដោយផ្តោតសំខាន់លើការការពារទាំងសុខភាពកសិករ និងបរិស្ថានជុំវិញ។

លោក លេង សុខលី ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានថ្លែងក្នុងអំឡុងពេលបង្ហាញការអនុវត្តជាក់ស្តែងនៅចម្ការថា​ «កសិកម្មច្បាស់លាស់ (precision agriculture) មិនមែនជាជម្រើសដ៏ស្មុគស្មាញដែលធ្លាប់តែប្រើប្រាស់សម្រាប់តែចម្ការអាជីវកម្មធំៗទៀតនោះទេ ប៉ុន្តែក៏វាគឺកត្តាដ៏សំខាន់សម្រាប់កសិករខ្នាតតូចផងដែរ។ តាមរយៈការដាក់ឱ្យប្រើប្រាស់ដ្រូនកម្រិតសហគ្រាស និងការភ្ជាប់ទំនាក់ទំនងអ្នកបញ្ជាដ្រូនជានិស្សិត/យុវជនដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ទៅកាន់សហគមន៍កសិករខ្នាតតូច យើងកំពុងបង្កើតការងារជនបទប្រកបដោយចីរភាព ព្រមទាំងកែលម្អប្រាក់ចំណេញ និងភាពធន់នឹងកែប្រែអាកាសធាតុរបស់កសិករផងដែរ។ ការនាំយកបច្ចេកវិទ្យាដ្រូនមកប្រើប្រាស់ គឺជាកាតាលិករដ៏សំខាន់ក្នុងការចូលរួមកាត់បន្ថយចំណាយមិនចាំបាច់ និងបង្កើនផលចំណេញអតិបរមាជូនកសិករ»។

លោក សំ បុង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានមានចំណាប់អារម្មណ៍ថា «ស្វាយគឺជាដំណាំមួយដែលមានសក្ដានុពលខ្លាំង។ ដើម្បីធានាបាននូវស្តង់ដារគុណភាព បច្ចុប្បន្នមានកសិករដាំស្វាយចំនួន ២៤ គ្រួសារ ទទួលបានការទទួលស្គាល់ការអនុវត្តកសិកម្មល្អ (GAP) ដែលមានសុពលភាពរយៈពេល ២ ឆ្នាំ។ ដោយឡែក ពាក់ព័ន្ធនឹងការប្រើប្រាស់ដ្រូនកសិកម្ម នៅក្នុងខេត្ត លោកបានមានប្រសាសន៍ថា «ដ្រូនកសិកម្ម បានចុះបញ្ជីរួចរាល់ចំនួន១១ គ្រឿង និង២ គ្រឿងទៀតនឹងចុះបញ្ជីនាពេលឆាប់ៗខាងមុខ។ លោកបានបញ្ជាក់ថា ការហោះហើរដ្រូនត្រូវស្ថិតក្រោមការគ្រប់គ្រងសមត្ថកិច្ចចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ ហើយរាល់សកម្ម ភាពហោះហើរទាំងអស់ ដាច់ខាតត្រូវមានរបាយការណ៍ឱ្យបានច្បាស់លាស់»។

លោក ហោ លីម តំណាងអភិបាលនៃគណៈអភិបាលស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា«ខេត្តឧត្តរមានជ័យ ធ្លាប់មានផ្ទៃដីដាំស្វាយរហូតដល់ជាង ៦ពាន់ហិកតា ប៉ុន្តែបច្ចុប្បន្ន កសិករកំពុងជួបប្រឈមនឹងបញ្ហាតម្លៃទីផ្សារធ្លាក់ចុះ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងបច្ចេកទេសបង្កបង្កើនផល លោកបានគូសបញ្ជាក់ថា បើប្រៀបធៀបនឹងមុនដែលកសិករនិយមប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំដោយដៃ ដែលប្រឈមខ្ពស់នឹងការប៉ះពាល់សុខភាព បច្ចុប្បន្នការនាំយកបច្ចេកវិទ្យាដ្រូនកសិកម្មមកប្រើប្រាស់ មិនត្រឹមតែមានភាពទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកាត់បន្ថយហានិភ័យនៃសារធាតុពុលមកលើសុខភាពកសិករយ៉ាងមានប្រសិទ្ធភាពផងដែរ»។

*កម្មវិធីអនុវត្តទូទាំងខេត្ត និងខេត្តផ្សេងៗ

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនយ៉ាងមោះមុត ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យ ក្នុងការលើកកម្ពស់តម្លៃ និងទំនុកចិត្តលើវិស័យស្វាយកម្ពុជា ទាំងក្នុងផលិតកម្ម ការកែច្នៃ និងទីផ្សារ សំដៅធ្វើឱ្យផលិតផលស្វាយកម្ពុជាត្រូវបានទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស ក្នុងនាមជាប្រភពផ្គត់ផ្គង់ដ៏សំខាន់ ប្រកបដោយគុណភាព ភាពប្រកួតប្រជែង និរន្តរភាព និងការទទួលខុសត្រូវលើបរិស្ថាន។

វគ្គបណ្តុះបណ្តាលនៅត្រពាំងប្រាសាទ គឺជាការបង្ហាញពីគំរូជោគជ័យ (Proof of Concept) សម្រាប់ការជំរុញឱ្យកាន់តែធំជាងមុន។ កសិករដាំស្វាយខ្នាតតូចរាប់ពាន់នាក់នៅទូទាំងខេត្តឧត្តរមានជ័យ និងខេត្តជិតខាង នៅតែពឹងផ្អែកលើការបាញ់ថ្នាំដោយដៃ និងកំពុងប្រឈមនឹងការកើនឡើងនៃថ្លៃដើមផលិតផល កង្វះខាតកម្លាំងពលកម្ម និងអាកាសធាតុដែលមិនអាចត្រៀមទុកជាមុនបាន។

ដើម្បីពង្រីកវិសាលភាពឱ្យហួសពីគម្រោងសាកល្បង CMDF កំពុងបង្កើត «គំរូភាគីបី (Tri-Parties Model)» ដែលពាក់ព័ន្ធបីភាគី — អ្នកផ្តល់បច្ចេកវិទ្យា, អ្នកសម្រួលហិរញ្ញវត្ថុនិងទីផ្សារ, និងសហគមន៍កសិករ ជុំវិញការលើកទឹកចិត្តរួមគ្នា។ គោលដៅ កាត់បន្ថយថ្លៃដើមចាប់ផ្តើមសម្រាប់កសិករខ្នាតតូច និងពន្លឿនការទទួលយកឧបករណ៍ច្បាស់លាស់លើផ្ទៃដីកសិកម្មជាង ១០០ ហិកតានៅក្នុងតំបន់។

*សកម្មភាពក្នុងស្រុក ផលប៉ះពាល់កម្រិតសាកល

កម្មវិធីបណ្តុះបណ្តាលនេះ អនុវត្តន៍នៅស្រុកត្រពាំងប្រាសាទ ប៉ុន្តែបានចូលរួមចំណែកទៅនឹងកង្វល់ជាសាកល (សន្ថិសុខស្បៀងសាកល)។ យោងតាមអង្គការចំណីអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) កសិដ្ឋានដែលមានទំហំតូចជាង ២ ហិកតា មានប្រមាណ៥ ក្នុងចំណោម ៦ នៃកសិដ្ឋានទាំងអស់នៅទូទាំងពិភពលោក ហើយទោះបីជាពួកគេធ្វើស្រែចំការលើផ្ទៃដីកសិកម្មប្រហែលតែមួយភាគដប់នៃពិភពលោកក៏ដោយ ពួកគេផលិតអាហារបានច្រើនជាងមួយភាគបីនៃប្រភពផ្គត់ផ្គង់អាហារសកល។
ភាគទានដ៏ធំធេងនេះ គឺជាមូលហេតុដែល CMDF ចាត់ទុកភាពធន់របស់កសិករខ្នាតតូចជាបញ្ហាសន្តិសុខស្បៀងសាកល។ ការជួយកសិករដាំស្វាយនៅត្រពាំងប្រាសាទឱ្យកាត់បន្ថយថ្លៃដើម បង្កើនទិន្នផល និងមានភាពធុននឹងការប្រែប្រួលអាកាសធាតុគឺការដោះស្រាយបញ្ហាកសិករខ្នាតតូចជួបប្រទះក្នុងស្រុកក៏ដូចទូទាំងពិភពលោក។

*ប្រសិទ្ធភាពដើមទុន និងកម្មសិទ្ធិក្នុងស្រុក

គំរូនៃការអនុវត្តរបស់ CMDF គឺត្រូវបានរៀបចំឡើងយ៉ាងសន្សំសំចៃ។ សហព័ន្ធបានកាត់បន្ថយចំណាយប្រតិបត្តិការមិនចាំបាច់ រួមទាំងប្រាក់ឧបត្ថម្ភបេសកកម្ម និងថ្លៃធ្វើដំណើររបស់សិក្ខាកាម ហើយបានបង្វែរថវិកាដោយផ្ទាល់ទៅលើបច្ចេកវិទ្យាស្នូល ការអនុវត្ថន៍ផ្ទាល់នៅចម្ការ។

កសិករចំណាយពេលវេលា និងការធ្វើដំណើរដោយខ្លួនឯង ដោយសារតែពួកគេមើលឃើញពីមាគ៌ាពិតប្រាកដសំដៅអភិវឌ្ឍអាជីវកម្មកសិកម្មរបស់ពួកគេ ជាជាងចូលរួមវគ្គបណ្តុះបណ្តាលដើម្បីទទួលបានប្រាក់កម្រៃ។

*ការស្វែងរកដៃគូ

CMDF សូមអញ្ជើញដៃគូអភិវឌ្ឍ អ្នកវិនិយោគ និងដៃគូបច្ចេកវិទ្យា ឱ្យចូលរួមផ្តល់កិច្ចសហការនិងថវិកា ដើម្បីពង្រីកប្រព័ន្ធអេកូឡូស៊ីកសិករឆ្លាតវៃ (Smart Farmer Ecosystem)៕