* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ថ្ងៃទី២៧ កក្កដា កិច្ចចរចាប្រវត្តិសាស្ត្រ! រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ, បង្ហាញយ៉ាងច្បាស់ថាកម្ពុជាស្រឡាញ់សន្តិភាព មិនចង់ឃើញការបង្ហូរឈាម

27-07-2026 18:32

(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលដែលស្នូរគ្រាប់កាំភ្លើងនៅតែបន្តលាន់ឮតាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋរាប់ម៉ឺននាក់កំពុងរស់នៅក្នុងភាពភ័យខ្លាច គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាកចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ក្នុងបេសកកម្មដ៏ធ្ងន់ធ្ងរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត គឺការចរចាស្វែងរកបទឈប់បាញ់ និងបញ្ចប់ការបង្ហូរឈាមរវាងកម្ពុជា និងថៃ។

តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅពេលនោះ បានឱ្យដឹងថា ស្ថានការណ៍មានភាពតានតឹង និងស្មុគស្មាញយ៉ាងខ្លាំង។ ការប្រយុទ្ធបានអូសបន្លាយអស់រយៈពេលជាច្រើនថ្ងៃ ការខូចខាតកាន់តែរីកធំ ហើយការស្វែងរកច្រកចេញតាមផ្លូវការទូតហាក់ដូចជាមិនមានភាពប្រាកដប្រជា។ មុនពេលគណៈប្រតិភូចេញដំណើរ មនុស្សជាច្រើនមិនហ៊ានរំពឹងថា កិច្ចចរចានោះនឹងអាចនាំមកនូវបទឈប់បាញ់ភ្លាមៗបានឡើយ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ប៉ុន្តែដោយសារភាពឈ្លាសវៃ ទេពកោសល្យ ភាពអត់ធ្មត់ និងសមត្ថភាពដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំកិច្ចចរចា និងការការពារយ៉ាងមុតមាំនូវផលប្រយោជន៍ជាតិ អធិបតេយ្យភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ កិច្ចចរចាដ៏លំបាកនេះបានបង្កើតលទ្ធផលជាប្រវត្តិសាស្ត្រ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ក្រោមការសម្របសម្រួលប្រកបដោយការទទួលខុសត្រូវរបស់លោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ព្រមទាំងការគាំទ្ររបស់សហរដ្ឋអាម៉េរិក និងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន កម្ពុជា និងថៃបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ដោយកំណត់ឱ្យចូលជាធរមាននៅម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចឡើងត្រឹមតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារប្រដាប់អាវុធរបស់ថៃមកលើទឹកដីកម្ពុជា។ វាមិនមែនគ្រាន់តែជាការបញ្ឈប់ស្នូរគ្រាប់កាំភ្លើងនោះទេ ប៉ុន្តែជាការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ការកាត់បន្ថយទុក្ខវេទនារបស់ជនស៊ីវិល និងការបើកផ្លូវឱ្យការដោះស្រាយបញ្ហាបន្តតាមរយៈមធ្យោបាយសន្តិវិធី ការទូត និងច្បាប់អន្តរជាតិ។

ទន្ទឹមនេះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បេសកកម្មថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាជាប្រទេសដែលស្រឡាញ់សន្តិភាព មិនចង់ឃើញការបង្ហូរឈាម និងតែងតែជ្រើសរើសការចរចាជំនួសការប្រឈមមុខដោយអាវុធ។ ទន្ទឹមនឹងនេះ វាក៏បានបញ្ជាក់ពីភាពជាអ្នកដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវ ភាពក្លាហាន និងចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបម្លែងស្ថានការណ៍ដ៏គ្រោះថ្នាក់ និងស្ទើរតែគ្មានក្តីសង្ឃឹម ឱ្យក្លាយជាឱកាសសម្រាប់សន្តិភាព។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដូច្នេះ មិនមែនគ្រាន់តែជាថ្ងៃនៃការធ្វើដំណើរទៅកាន់តុចរចានោះឡើយ ប៉ុន្តែជាថ្ងៃដែលឆន្ទៈនៃសន្តិភាពបានយកឈ្នះលើភាសាអាវុធ ជាថ្ងៃដែលការទូតបានរួមចំណែកសង្គ្រោះជីវិត និងជាថ្ងៃដែលប្រវត្តិសាស្ត្របានកត់ត្រាពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការការពារជាតិ ប្រជាជន និងសន្តិភាពដោយភាពថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់បំផុត៕