* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ប្រគល់រង្វាន់លើកទឹកចិត្តដល់អ្នកចូលរួមទី១លាន ក្នុងសកម្មភាពផ្សព្វផ្សាយ ពីប្រវត្តិសាស្ត្រខ្មែរក្រហម

27-07-2026 18:26

(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនដល់អ្នកចូលរួមទី១លាន ក្នុងសកម្មភាពផ្សព្វផ្សាយរបស់ខ្លួន ដើម្បីអបអរសាទរសមិទ្ធផលដ៏សំខាន់នេះ និងថ្លែងអំណរគុណចំពោះសាធារណជនដែលបានចូលរួម និងគាំទ្រសកម្មភាពអប់រំ និងផ្សព្វផ្សាយរបស់អង្គជំនុំជម្រះយ៉ាងសកម្ម។

​អ្នកដែលបានទទួលរង្វាន់លើកទឹកចិត្តក្នុងនាមជាអ្នកចូលរួមទី១លាន គឺយុវសិស្ស ហ៊ង សុវណ្ណារាជ។ យុវសិស្សរូបនេះបានចូលរួមកម្មវិធី មជ្ឈមណ្ឌលធនធានចល័ត របស់អ.វ.ត.ក. ក្នុងអំឡុងពេលចុះផ្សព្វផ្សាយនៅវិទ្យាល័យចំបក់ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ថ្លែងក្នុងឱកាសនោះ លោក ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក. បានសម្តែងនូវក្តីរីករាយចំពោះយុវសិស្ស ហ៊ង សុវណ្ណារាជ ដែលបានក្លាយជាអ្នកចូលរួមទី១លាន និងទទួលបានរង្វាន់លើកទឹកចិត្ត។
លោកបានគូសបញ្ជាក់ថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃសកម្មភាពផ្សព្វផ្សាយ និងអប់រំរបស់អង្គជំនុំជម្រះ ព្រមទាំងការជឿទុកចិត្ត និងការគាំទ្ររបស់សាធារណជនចំពោះបេសកកម្មរបស់ អ.វ.ត.ក. ក្នុងការបន្សល់ទុកមរតកចំណេះដឹង និងបទពិសោធអំពីយុត្តិធម៌អន្តរកាលសម្រាប់មនុស្សជំនាន់ក្រោយ។

ជាមួយគ្នានោះដែរ យុវសិស្ស ហ៊ង សុវណ្ណារាជ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះ អ.វ.ត.ក. ដែលបានផ្តល់រង្វាន់លើកទឹកចិត្ត។ យុវសិស្សរូបនេះបានលើកឡើងថា ការចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយរបស់ អ.វ.ត.ក. បានជួយឱ្យខ្លួនយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រកម្ពុជាក្នុងរបបខ្មែរក្រហម ដំណើរការស្វែងរកយុត្តិធម៌ និងតម្លៃនៃសន្តិភាព។

ការឈានដល់អ្នកចូលរួមទី១លាន គឺជាសមិទ្ធផលដ៏មានន័យ ដែលឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍ និងការចូលរួមកាន់តែទូលំទូលាយពីសិស្ស និស្សិត យុវជន មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ និងសាធារណជនទូទៅ ក្នុងកម្មវិធីផ្សព្វផ្សាយនានារបស់ អ.វ.ត.ក.។ សកម្មភាពទាំងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាក្នុងរបបខ្មែរក្រហម ដំណើរការស្វែងរកយុត្តិធម៌ និងការលើកស្ទួយតម្លៃសន្តិភាព ការផ្សះផ្សាជាតិ និងនីតិរដ្ឋ។

អ.វ.ត.ក. នឹងបន្តរៀបចំសកម្មភាពផ្សព្វផ្សាយ និងអប់រំឱ្យកាន់តែទូលំទូលាយ និងមានភាពច្នៃប្រឌិតបន្ថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ជាពិសេសយុវជន អំពីសមិទ្ធផល និងមរតករបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងរួមចំណែកលើកស្ទួយវប្បធម៌សន្តិភាព ការចងចាំប្រវត្តិសាស្ត្រ និងការទប់ស្កាត់មិនឱ្យអំពើឃោរឃៅស្រដៀងគ្នានេះកើតឡើងម្តងទៀត។