* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ពលរដ្ឋក្រីក្រជាង ៥០០គ្រួសារ ទទួលបានផ្ទះ និងដីឡូតិ៍ ក្នុងកម្មវិធីផ្តល់ដីការពារព្រៃ នៅខេត្តស្ទឹងត្រែង

27-07-2026 18:41

(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋក្រីក្រចំនួន ៥៣៨គ្រួសារ នឹងទទួលបានដីឡូតិ៍ និងផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ប្រកបដោយនិរន្តរភាព នៅភូមិសាស្រ្តអូរសែវ៣ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ពិធីចាប់ឆ្នោតទទួលដី និងផ្ទះនេះ ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានទស្សន៍ជាតិកម្ពុជា។

នាឱកាសនោះដែរ លោក សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ បានគូសបញ្ជាក់ថា កម្មវិធីចែកដីនិងផ្ទះ ដែលផ្តួចផ្តើមឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានគោលបំណងដ៏សំខាន់ក្នុងការដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ ព្រមទាំងទប់ស្កាត់ការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។

លោក សរ សុវណ្ណ បានបន្តថា ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលនឹងទៅរស់នៅទីតាំងថ្មីនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ការសាងសង់ផ្លូវមេ និងផ្លូវរង ប្រវែងសរុប ១២៥គីឡូម៉ែត្រ និងមានស្រះទឹកចំនួន ៣០កន្លែង ព្រមទាំងបានសាងសង់ផ្ទះ និងបន្ទប់ទឹកបានចំនួន ៧៥១ខ្នង លើផែនការសរុបចំនួន ៧៧០ខ្នង។ គ្រួសារនីមួយៗនឹងទទួលបានផ្ទះមួយខ្នង និងដីឡូតិ៍ទំហំ ៣ហិកតា ដើម្បីបង្កបង្កើនផល និងលើកកម្ពស់ជីវភាពគ្រួសារ។

សូមបញ្ជាក់ថា ក្រោយពីការប្រកាសរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋចំនួនសរុប ១២ ៣២៩គ្រួសារនៅទូទាំងប្រទេសបានមកធ្វើស្វ័យប្រកាស និងដាក់ពាក្យស្នើសុំដី ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

ឆ្លងតាមការចាប់ឆ្នោតជាបន្តបន្ទាប់ និងការចុះត្រួតពិនិត្យលក្ខណៈសម្បត្តិជាក់ស្តែង គណៈកម្មការបានរកឃើញអ្នកមានសំណាងចំនួន ៤៩៧គ្រួសារ ដើម្បីទៅតាំងទីលំនៅ ក្នុងគម្រោងទី១ នៅខេត្តស្ទឹងត្រែង។

បើបូករួមជាមួយបុគ្គលដែលមានសិទ្ធិផ្សេងទៀត តួលេខសរុបនៃបុគ្គលអាចមានសិទ្ធិទទួលដីគម្រោងទី១នេះ គឺមានចំនួន ៧៥៥គ្រួសារ ក្នុងនោះ ២១៧គ្រួសារបានចាប់ឆ្នោតទទួលដី និងផ្ទះរួចហើយ នៅសល់៥៣៨គ្រួសារ ដែលត្រូវចាប់ឆ្នោតនៅពេលនេះ។ កម្មវិធីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដីធ្លី និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ ស្របពេលជាមួយការការពារធនធានធម្មជាតិប្រកបដោយចីរភាព៕