* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ងួន ណារ៉ា និងលោក ច្រឹង ខ្មៅ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តយុទ្ធនាការក្នុងឆមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត

27-07-2026 20:07

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តយុទ្ធនាការក្នុងឆមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីរាជការនៃសាលាដំបូងរាជធានីភ្នំពេញ សរុបចំនួន ២៨៩ រូប។

ក្នុងកិច្ចប្រជុំ លោក ងួន ណារ៉ា បានលើកឡើងពីគោលបំណង និងសារៈសំខាន់នៃការបូកសរុបលទ្ធផលការងារ ដើម្បីវាយតម្លៃសមិទ្ធផល ស្វែងរកបញ្ហាប្រឈម និងកំណត់ទិសដៅអនុវត្តការងារបន្ត។ បន្ទាប់មក លោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋានរដ្ឋបាល បានធ្វើបទបង្ហាញអំពីរបាយការណ៍លទ្ធផលអនុវត្តយុទ្ធនាការក្នុងឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦។

កិច្ចប្រជុំក៏បានផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីពាក់ព័ន្ធ ពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តការងារ ដើម្បីស្វែងរកដំណោះស្រាយ និងពន្លឿនការចាត់ចែងសំណុំរឿងឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ច្រឹង ខ្មៅ បានណែនាំឱ្យមន្ត្រីទាំងអស់បន្តពន្លឿនចំណាត់ការសំណុំរឿង ប្រកាន់ខ្ជាប់វិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងគោរពពេលវេលាការងារ។ លោកក៏បានលើកទឹកចិត្តដល់មន្ត្រីដែលមិនទាន់សម្រេចបានលទ្ធផលល្អក្នុងឆមាសទី១ ឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសមិទ្ធផលកាន់តែល្អប្រសើរក្នុងឆមាសទី២។

ជាមួយគ្នានេះ លោក ងួន ណារ៉ា បានដាក់ចេញនូវទិសដៅសំខាន់ៗ ដោយជំរុញឱ្យមន្ត្រីគ្រប់រូបបន្តពន្លឿនចំណាត់ការសំណុំរឿងគ្រប់ប្រភេទឱ្យបានឆាប់រហ័ស ម៉ឺងម៉ាត់ និងស្របតាមច្បាប់ ជាពិសេសសំណុំរឿងអាទិភាព រួមមាន សំណុំរឿងអត្រានុកូលដ្ឋាន សំណុំរឿងចរាចរណ៍ សំណុំរឿងគ្រឿងញៀន សំណុំរឿងក្មេងទំនើង និងសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

លោកក៏បានកោតសរសើរចំពោះមន្ត្រីដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងឆ្លើយតបសំណើរបស់ភាគីបានទាន់ពេលវេលា ព្រមទាំងបានណែនាំឱ្យបន្តប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសំណុំរឿងឱ្យមានប្រសិទ្ធភាព ពង្រឹងកិច្ចសហការផ្ទៃក្នុង លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងភាពជាម្ចាស់ការ ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌មានគុណភាព ប្រសិទ្ធភាព និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ លោកក៏បានរំលឹកអំពីអនុសាសន៍របស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្តីពីការបន្តអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនចំណាត់ការរឿងក្តីនៅតាមសាលាជម្រះក្តីទូទាំងប្រទេស ដោយផ្តោតលើសំណុំរឿងអាទិភាព ដើម្បីធានាឱ្យការសម្រេចរឿងក្តីប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស តម្លាភាព និងស្របតាមច្បាប់។

កិច្ចប្រជុំបានបញ្ចប់ក្នុងបរិយាកាសប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងកិច្ចសហការល្អ ដោយអ្នកចូលរួមទាំងអស់បានបង្ហាញការប្តេជ្ញាចិត្តអនុវត្តទិសដៅ និងអនុសាសន៍របស់ថ្នាក់ដឹកនាំ ដើម្បីបន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពជឿជាក់នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ៕