* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តីសុខាភិបាល រម្លឹកទៅកាន់មន្ទីរពេទ្យឱ្យតម្កល់ជំងឺគ្រុនឈាមជាចំណុចពិសេស ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ហើយផ្តោតសំខាន់លើសុវត្ថិភាពដល់កុមារគ្រប់រូប

27-07-2026 21:16

(ភ្នំពេញ)៖ ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល និងស្ថានភាពការវិវត្តន៍នៃជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា (វត្តភ្នំ) នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសរម្លឹកដល់ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ពិសេសមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបន្ដការយកចិត្ដទុកដាក់ខ្ពស់ទៅលើជំងឺគ្រុនឈាម ពិសេសដោយផ្ដោតសំខាន់លើសុវត្ថិភាពដល់កុមារ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា «ខ្ញុំមកនេះពិនិត្យគាំទ្រភាពរឹងមាំ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ជាមន្ទីរពេទ្យខ្ពស់បំផុតជួយសង្រ្គោះកុមារអ្នកជំងឺគ្រុនឈាមនេះ» ។ លោកសាស្រ្តាចារ្យ បានគូសបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យខ្ពស់មួយ ដែលជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជា ប្រកបដោយក្តីករុណា ប្រកបគុណភាពប្រសើរ និងប្រកបដោយក្តីសង្ឃឹម។ ក្នុងនាមក្រសួងសុខាភិបាល គាំទ្រនូវការងាររបស់មន្ទីរពេទ្យគន្ធបុប្ផា ដោយការចូលរួមយ៉ាងជិតស្និតជាមួយមន្ទីរពេទ្យ និងសប្បុរសជន ដៃគូទាំងអស់ ក្នុងការពង្រឹង និងជំរុញគុណភាពសង្រ្គោះ និងព្យាបាលកុមារឱ្យកាន់តែប្រសើរ ដែលធានាធ្វើយ៉ាងណាឱ្យកុមារគ្រប់រូប មានឱកាសក្នុងការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ក្នុងឱកាសចុះពិនិត្យនៅមន្ទីរពេទ្យគន្ធបុប្ផា លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា មន្ទីរពេទ្យ៖

* មានស្តង់ដាខ្ពស់ ក្នុងការសង្រ្គោះ និងព្យាបាលកុមារពីជំងឺគ្រុនឈាម ព្រមទាំងបានលើកទឹកចិត្ត ក្នុងនាមអ្នកមានវិជ្ជាជីវៈជំនាញខ្ពស់ ចំពោះការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពអ្នកជំងឺខ្ពស់ ដោយក្រមសីលធម៌។

* មានភាពជាដៃគូជិតស្និតជាមួយមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យខេត្ត ដែលបញ្ជូនបន្តមកព្យាបាល។

* យកជានវានុវត្តន៍មួយសម្រាប់ការព្យាបាល ដោយការចែករំលែកនូវបច្ចេកទេសនៃការព្យាបាលជាការអនុវត្តផ្ទាល់ ដល់មន្ទីរពេទ្យបណ្តារាជធានីខេត្ត ស្រុក ដែលមានការគាំទ្រជាមួយក្រុមការងារក្រសួងសុខាភិបាល មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឱ្យខេត្ត និងមន្ទីរពេទ្យទាំងឡាយ អាចស្វែងយល់ដឹងពីការព្យាបាល និងការបញ្ជូន។

* ត្រូវគិតទៅមុខទៀត ពីសារៈសំខាន់នៃប្រសិទ្ធភាពនៃការព្យាបាល ដោយការប្រមូលក្រុមគ្រូពេទ្យជំនាញពីមន្ទីរពេទ្យគន្ធបុប្ផា ជួយបណ្តុះបណ្តាល ក្នុងការត្រៀមលក្ខណៈនៅ មន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានសមត្ថភាពផ្ទុកគ្រែអ្នកជំងឺបានច្រើន ករណីមានតម្រូវការគ្រែសម្រាកច្រើនលើសលប់។

* ត្រូវពន្យល់ក្រុមគ្រួសារឱ្យបានយល់ពីការជួយថែទាំ ដោយ «អ្នកដែលពូកែពិតប្រាកដ ក្នុងការជួយសង្រ្គោះកុមារ គឺជាម្តាយឪពុកគាត់» ហើយក្រុមគ្រូពេទ្យត្រូវបង្ហាញពីការគោរព និងពន្យល់ដល់ក្រុមគ្រួសារឱ្យបានច្បាស់លាស់ កិត្តិយសថ្លៃថ្នូរ ដោយក្តីករុណា ក្នុងស្ថានភាពមានអ្នកជំងឺច្រើន។

* ត្រូវជួយក្នុងការកែកំណែទំរង់ណាមួយក្នុងកម្រិតបច្ចេកទេស ដើម្បីចាត់ចែងរៀបចំឱ្យបានកាន់តែល្អថែមទៀត ដោយធានាកុមារគ្រប់រូប ត្រូវបានយកចិត្តទុកដាក់ ទោះស្ថិតនៅមូលដ្ឋានឆ្ងាយយ៉ាងណាក៏ដោយ។

ជារួមលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ដោយឃើញថា ១) ផ្នែកបច្ចេកទេស ដោយគុណភាពគ្លីនិក ឃើញថាមានភាពត្រឹមត្រូវសមស្រប ទាំងការសង្រ្គោះ បច្ចេកទេសព្យាបាលជំងឺគ្រុនឈាម បញ្ហាប្រឈមគ្រោះថ្នាក់ពេលព្យាបាល សុវត្ថិភាពអ្នកជំងឺ និងការផ្តល់ឱសថសមស្រប។ ២) ចំពោះការបម្រើសេវាសុខាភិបាល មានការពេញចិត្តពីក្រុមគ្រួសារ ទោះមានអ្នកជំងឺច្រើន តែមានការរង់ចាំពេលវេលាខ្លី។ ៣) ជំរុញដល់មន្ទីរពេទ្យ ជួយក្នុងការបណ្តុះបណ្តាលដល់ មន្ទីរពេទ្យតាមបណ្តាខេត្ត ក្នុងការបង្កើនប្រសិទ្ធភាពនៃការសង្រ្គោះ និងព្យាបាលកុមារដោយជំងឺគ្រុនឈាម។

ទន្ទឹមនឹងនេះដែរលោកសាស្រ្តាចារ្យ បានណែនាំដល់មជ្ឈមណ្ឌលជាតិទទួលបន្ទុកជំងឺគ្រុនឈាម ត្រូវជំរុញការការពារ ការអប់រំសុខភាព និងកាត់ផ្តាច់ការចម្លងជំងឺគ្រុនឈាម ដោយសហការគ្នាឱ្យបានស្និតរមួតជាមួយមន្ទីរពេទ្យគន្ធបុប្ផា និងអាជ្ញាធរមូលដ្ឋាន៕