* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ក្នុងខេត្តពោធិ៍សាត់

28-07-2026 09:37

(ពោធិ៍សាត់)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ដោយសារកង្វះទឹកស្រោចស្រព និងពិនិត្យទ្វារទឹក ក្នុងភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមការពិនិត្យជាក់ស្តែង ក្នុងចំណោមបណ្តាក្រុង-ស្រុក ក្នុងខេត្តពោធិ៍សាត់ គឺស្រុកបាកាន បានប៉ះពាល់ និងខូចខាតច្រើនជាងគេ។

អំឡុងពេលចុះពិនិត្យ ទេសរដ្ឋមន្ត្រី គន់ គីម បានពិនិត្យឃើញថា ដំណាំស្រូវរបស់កសិករមិនអាចសង្គ្រោះបានក្នុងរយៈពេលខ្លីនោះទេ ដោយសារទ្វារទឹកស្រោចស្រពមិនអាចមានលទ្ធភាព ក្នុងការបញ្ជូនទឹកស្រោចស្រពនោះទេ។

ឆ្លើយតបចំពោះស្ថានភាពនេះ ទេសរដ្ឋមន្ត្រី បានលើកឡើងពីគោលការណ៍ និងវិធានការជួយសង្គ្រោះ ដើម្បីស្តារដំណាំស្រូវឡើងវិញ តាមរយៈស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ជាពូជស្រូវជូនកសិករ។

ទេសរដ្ឋមន្ត្រី លើកឡើងថា ចំពោះមុខ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការចុះអន្តរាគមន៍ទឹកឱ្យអស់ពីលទ្ធភាពពីប្រព័ន្ធធារាសាស្ត្រទាំងអស់ ព្រមទាំងមានវិធានការចាំបាច់ទៅលើការជួយបូមទឹកជូនកសិករផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ សហការគ្នាប្រមូលទិន្នន័យពីផលប៉ះពាល់ និងការខូចខាតឱ្យបានច្បាស់លាស់ ពិសេសដំណាំស្រូវនៅតំបន់ផ្សេងទៀតដែលអាចអន្តរាគមន៍ទឹកដោះស្រាយបាន គឺត្រូវវាយតម្លៃ និងកំណត់ពីវិធានការសង្គ្រោះស្រូវជូនប្រជាកសិករ។

សូមជម្រាបថា ខេត្តពោធិ៍សាត់ មានក្រុង និងស្រុកចំនួន៦ ដែលមានស្រូវប៉ះពាល់ និងខូចខាត ខណៈស្រុកបាកានមានស្រូវខូចខាតធ្ងន់ធ្ងរជាងគេចំនួន ៦,៩០៨ហិកតា។