* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជលផល៖ ត្រីប្រា ១៨តោនលួចនាំចូលដោយខុសច្បាប់ ដែលត្រូវបានបង្ក្រាបនៅខេត្តព្រះវិហារ គឺមានប្រភពមកពីប្រទេសថៃ

28-07-2026 09:50

(ព្រះវិហារ)៖ លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល អគ្គនាយកដ្ឋាន ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ត្រីប្រា១៨តោនដែលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបបាននៅខេត្តព្រះវិហារ គឺមានប្រភពមកពីប្រទេសថៃ។

លោកបានអះអាងតាមរយៈ Comments ឆ្លើយតបសំណួរអ្នកសារព័ត៌មាន Fresh News តាមហ្វេសប៊ុកថា ត្រីទាំងនោះមានប្រភពមកពីថៃ ឆ្លងកាត់ប្រទេសឡាវ ហើយចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ។

សូមជម្រាបថា ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល អគ្គនាយកដ្ឋាន ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនាំចូលត្រីប្រានៅភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដោយរថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខរតនគិរី 3A-9055 ដែលមានត្រីប្រាចំនួន១៨តោន ក្នុងពេលជាមួយគ្នានោះ ជនសង្ស័យ២នាក់បានរត់គេចខ្លួនចូលព្រៃ។

បច្ចុប្បន្នព្រះរាជអាជ្ញាបានឱ្យមន្រ្តីជំនាញកសាងសំណុំរឿងបទល្មើស តាមនីតិវិធីនិងស្រាវជ្រាវរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ការបង្ក្រាបនេះទទួលបានការសាទរយ៉ាងខ្លាំង ពីបងប្អូនប្រជាពលរដ្ឋ ហើយបងប្អូនខ្លះដាក់ចម្ងល់ថា តើជនជាតិខ្មែរដែលនាំចូលត្រីប្រាពីថៃមកកម្ពុជានេះ មានមនសិការជាតិដែរ ឬទេ ដែលហ៊ាននាំទំនិញដោយខុសច្បាប់របស់ពួកឈ្លានពាន មកលក់ឱ្យខ្មែរហូបបែបនេះ?

គួរជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ មានវីដេអូមួយដែលបង្ហោះលើបណ្តាញសង្គម Facebook ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារការចិញ្ចឹមត្រីប្រានៅប្រទេសថៃ គឺគេឱ្យស៊ីអាចម៍មាន់ចិញ្ចឹមរបស់កសិដ្ឋាន។ អាចម៍មាន់ត្រូវបានដឹកទាំងឡានៗ មកចាក់ចូលស្រះចិញ្ចឹមត្រី ដែលមើលទៅគួរឱ្យខ្ពើម។

កាលពីមិនទាន់ជម្លោះព្រំដែន ហើយមិនទាន់បិទព្រំដែនជាឯកតោភាគីដោយក្រុមយោធាថៃ មានការអះអាងថា ត្រីប្រាដែលនាំចូលមកពីថៃចូលកម្ពុជា ភាគច្រើនយកមកធ្វើផ្អក ហើយចែកចាយលក់លើកទីផ្សារកម្ពុជា៕