* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ខ្វៃ អាទិត្យា ជំរុញការអភិវឌ្ឍតំបន់ភ្នំខ្នងផ្សារ ប្រែក្លាយសហគមន៍ជាម្ចាស់គម្រោង និងពង្រឹងការអភិរក្សធម្មជាតិ (Video inside)

28-07-2026 10:06

(កំពង់ស្ពឺ)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិភ្នំខ្នងផ្សារ បានចាប់ផ្តើមយ៉ាងសកម្មក្រោមការចង្អុលបង្ហាញ និងដឹកនាំផ្ទាល់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបន្ទាប់ពីសម្ដេចបានអញ្ជើញបំពេញទស្សនកិច្ចនៅតំបន់នេះកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។

ការលើកឡើងបែបនេះរបស់ លោក ខ្វៃ អាទិត្យា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំអ្នកសារព័ត៌មានចំនួន ១៥ស្ថាប័ន ស្មើនឹង ២០ នាក់ បានអញ្ជើញមកដល់តំបន់ភ្នំខ្នងផ្សារ ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីការអភិវឌ្ឍគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ។

លោក ខ្វៃ អាទិត្យា បានបញ្ចាក់ថា ជាបន្តបន្ទាប់ ក្រសួងបរិស្ថាន ដោយមានការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងជាពិសេសសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ ក្នុងនោះ ផ្លូវចេញពីវត្តតាំងបំពង់មកកាន់ជើងភ្នំខ្នងផ្សារ ប្រវែងជាង ៧ គីឡូម៉ែត្រ ត្រូវបានកែលម្អឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរដោយរថយន្ត ឬម៉ូតូ ដែលពីមុនត្រូវប្រើគោយន្ត ឬដើរ។

លោកបានបន្ដថា ហេដ្ឋារចនាសម្ព័ន្ធនៅជើងភ្នំ ដែលគេហៅថា «ដំណាក់ដំរី» ក៏ត្រូវបានអភិវឌ្ឍផងដែរ រួមមានការដាំដើមឈើ សួនច្បារ កន្លែងចំណត ខ្លោងទ្វារដ៏ស្រស់ស្អាត កន្លែងផ្តល់ព័ត៌មានដល់ភ្ញៀវទេសចរ ហាងកាហ្វេ បន្ទប់ទឹកស្អាត និងគិលានសង្គ្រោះបឋម។ អ្វីដែលកាន់តែពិសេស គឺការរៀបចំផ្សារសហគមន៍ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋជាសមាជិកសហគមន៍ អាចដាក់តាំងលក់ផលិតផលរបស់ខ្លួនជូនភ្ញៀវទេសចរ ដើម្បីបង្កើនចំណូល។

អ្នកនាំពាក្យរូបនេះ បានបន្ដទៀតថា គោលបំណងសំខាន់នៃការអភិវឌ្ឍតំបន់លំហែបៃតងភ្នំខ្នងផ្សារនេះ គឺដើម្បីលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈសេវាកម្មទេសចរណ៍ដូចជា៖ ការលក់បន្លែ ចិញ្ចឹមសត្វ ម្ហូបអាហារ ការផ្តល់សេវាដឹកជញ្ជូនដោយម៉ូតូ ឬគោយន្ត និងការនាំភ្ញៀវ។ ការអភិវឌ្ឍនេះ ក៏ផ្សារភ្ជាប់ទៅនឹងការអភិរក្សផងដែរ ដោយនៅពេលសហគមន៍មានជីវភាពល្អប្រសើរ ពួកគេនឹងលះបង់ការចូលព្រៃកាប់ឈើ ឬបរបាញ់សត្វ ហើយងាកមកផ្តល់សេវាទេសចរណ៍វិញ ដែលជាការរួមចំណែកពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសនៅតំបន់ជួរភ្នំក្រវាញ ដែលសម្បូរទៅដោយព្រៃឈើ សត្វព្រៃ និងប្រភេទសត្វកម្រជិតផុតពូជដូចជាដំរីអាស៊ីជាដើម។

បន្ថែមពីនេះ លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ តំបន់ភ្នំខ្នងផ្សារមានភាពល្បីល្បាញ ដោយសារតែការដឹកនាំជំរុញការអភិវឌ្ឍសហគមន៍ ឱ្យក្លាយជាម្ចាស់គម្រោងផ្ទាល់។ សហគមន៍បានទទួលការបណ្តុះបណ្តាលលើការដាំបន្លែ ចិញ្ចឹមសត្វ និងជំនាញសង្គ្រោះបន្ទាន់ ដែលថ្មីៗនេះពួកគេបានជម្លៀសភ្ញៀវទេសចរប្រមាណ ៥៥១ នាក់ ចុះពីលើភ្នំដោយសុវត្ថិភាព ក្នុងករណីទឹកជំនន់ទឹកភ្លៀង។ នេះបង្ហាញពីសមត្ថភាព និងការទទួលខុសត្រូវរបស់សហគមន៍ក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ទេសចរណ៍ប្រកបដោយនិរន្តរភាព៕