* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ហេង សួរ លើកទឹកចិត្តយុវជន ស.ស.យ.ក. ឱ្យធ្វើជាអ្នកផ្សព្វផ្សាយកម្មវិធី TVET ដើម្បីជួយពន្លឿនការអភិវឌ្ឍកម្លាំងពលកម្មកម្ពុជា និងសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល

28-07-2026 10:13

(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលា លោក ហេង សួរ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អនុប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា និងជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រដ្ឋ និងឯកជន ចំណុះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអញ្ជើញបន្តធ្វើវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាស្តីពី «ការធ្វើបរិវត្តកម្មកម្លាំងពលកម្មកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០» នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលមានអ្នកចូលរួមជាង ១ពាន់នាក់។

នាឱកាសនោះ លោកមានប្រសាសន៍ថា ផ្អែកលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងស្ថិរភាពនយោបាយដ៏រឹងមាំ រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ ដោយបានកំណត់យកការពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលទាំងជំនាញរឹង និងជំនាញទន់ ការបង្កើតការងារឱ្យកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនប្រជាជនកម្ពុជា ជាពិសេសយុវជន។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តកម្មវិធី អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់។ កម្មវិធីនេះមិនត្រឹមតែផ្តល់ជំនាញវិជ្ជាជីវៈពិតប្រាកដដល់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសការងារ និងប្រាក់ចំណូលសម្រាប់លើកកម្ពស់ជីវភាពគ្រួសារផងដែរ។

លោកគូសបញ្ជាក់ថា កម្មវិធី TVET គឺជាស្ពានសម្រាប់ចម្លងយុវជនទៅកាន់ទីផ្សារការងារបានឆាប់រហ័ស និងជាកម្លាំងជំរុញដ៏សំខាន់ក្នុងការអនុវត្តគោលការណ៍ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងបំប្លែងរចនាសម្ព័ន្ធកម្លាំងពលកម្មកម្ពុជាពីកម្លាំងពលកម្មផ្អែកលើពលកម្ម ទៅជាកម្លាំងពលកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា ដែលអាចប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូក៏កំពុងធ្វើកំណែរទម្រង់ និងបរិវត្តកម្មប្រព័ន្ធ TVET ជំនាន់ថ្មី ដោយបានសម្រួចខ្លាំងទៅលើសញ្ញាបត្រ បច្ចេកទេសជាន់ខ្ពស់ និងបរិញ្ញាបត្របច្ចេកទេសដែលគាំទ្រដល់វិស័យកមន្តសាល សំណង់ កសិកម្ម-ឧស្សាហកម្ម និងសេវាកម្ម ព្រមទាំងបានកំពុងដាក់ជាកាតព្វកិច្ចនូវកម្មវិធី ជំនាញមូលដ្ឋាន ឌីជីថល, បញ្ញាសិប្បនិម្មិត (AI), ទស្សនទានស្វ័យប្រវត្តិកម្ម និងរ៉ូបូត (Automation and Robotics) និងជំនាញទន់ ដូចជាការគិតបែបស៊ីជម្រៅ ការទំនាក់ទំនង ការធ្វើការងារជាក្រុម ការគោរពវិន័យ និងការសម្របខ្លួនទៅនឹងបរិស្ថានការងារទៅក្នុងគ្រប់កម្មវិធីសិក្សា។

ក្រសួងក៏បានកំពុងសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡាអនុវត្តសាកល្បងនូវ «គន្លងអប់រំថ្មី» ដោយបានបើកឱ្យមានគន្លងវិជ្ជាជីវៈ នៅតាមវិទ្យាល័យ ដែលនៅកៀកនឹងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្ម។ បន្ថែមពីនេះ ដើម្បីចូលរួមចំណែកក្នុងការធ្វើបរិវត្តិកម្មកម្លាំងពលកម្មនៅកម្ពុជា ក្រសួងក៏បាន ធ្វើការសិក្សា និងបោះពុម្ពផ្សាយទស្សនវិស័យមុខរបរនិងការងារ និងរបាយការណ៍អង្កេតជាច្រើន និងបន្តពង្រឹងបន្ថែមនូវការអនុវត្តយន្តការ វិសាលភាព និងប្រសិទ្ធភាពការផ្តល់ សេវាមុខរបរ និងការងារ ដើម្បីឆ្លើយតបកាន់តែប្រសើរតាមតម្រូវការទីផ្សារការងារ និងអ្នកប្រើប្រាស់សេវាការងារ ជាពិសេសតាមរយៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)។

ជាមួយនឹងការពន្យល់ និងឆ្លើយសំណួរយ៉ាងក្បោះក្បាយពីក្រុមយុវជនទាក់ទងនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី ១ កម្មវិធី TVET និងទីផ្សារការងារ លោកបានបន្ដថា ការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈទាំងនេះគឺដោយសារការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេស ស.ស.យ.ក. ដែលដើរតួនាទីយ៉ាងសំខាន់ និងជាគំរូក្នុងការផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាល និងជំរុញការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាថ្មីម្ដងទៀត លោកបានលើកទឹកចិត្តយុវជន ស.ស.យ.ក. ឱ្យធ្វើជាអ្នកផ្សព្វផ្សាយកម្មវិធី TVET ដ៏មានឥទ្ធិពល និងប្រសិទ្ធភាព ទៅដល់មិត្តភក្តិ បងប្អូន និងយុវជនដទៃទៀត ដើម្បីជួយឱ្យយុវជនកម្ពុជាកាន់តែច្រើនមានឱកាសរៀនជំនាញ មានការងារ និងប្រាក់ចំណូល ដែលរួមចំណែក ដល់ការសម្រេច ចក្ខុវិស័យដ៏សំខាន់នេះ។ បន្ថែមពីនេះ ឯកឧត្តម ហេង សួរ ក៏បានផ្តែផ្តាំយុវជនឱ្យធ្វើការសម្រេចចិត្តនៅក្នុងការសិក្សា ឬជ្រើសរើសជំនាញដោយផ្អែក ទៅលើស្ថានភាពជាក់ស្តែងនៃគ្រួសារនីមួយៗ ស្ថានភាពដែលនៅជុំវិញខ្លួន និងការអប់រំដែលធ្លាប់មាន ប៉ុន្តែសូមកុំធ្វើការសម្រេចចិត្តតាមគ្នា៕