* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នាំយកទៀនព្រះវស្សា និងទេយ្យទានដ៏ច្រើនសន្ធឹកសន្ធាប់ ប្រគេនដល់វត្តចំនួន២៣ ក្នុងស្មារតីគោរពបូជា និងឧទ្ទិសកុសលជូនវីរយុទ្ធជនការពារជាតិ

28-07-2026 10:12

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមជាមួយ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសមាជិកាសមាគមនារីខេត្ត ប្រគេនទៀនព្រះវស្សា អង្ករ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃដែលត្រៀមគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន២៣វត្ត ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្នុងនោះរួមមានទាំងវត្តកែវវិជ័យ ស្រុកកណ្តៀង (វត្តមេគណខេត្ត)។

ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង នៃសាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត។

ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់បំផុតមួយ ដែលតម្រូវឱ្យព្រះសង្ឃគង់ចាំទីវត្តអារាមដោយមិននិមន្តទៅណាឆ្ងាយហួសកំណត់រយៈពេល ៣ខែ (រដូវវស្សា) ស្របតាមពុទ្ធានុញ្ញាត ដើម្បីឱ្យព្រះអង្គបានសិក្សារៀនសូត្រធម៌វិន័យ និងបដិបត្តិសមណធម៌ប្រកបដោយសេចក្តីស្ងប់ស្ងាត់។ ការប្រគេនទៀនព្រះវស្សា និងទេយ្យទាននៅពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ក្នុងការចូលរួមទ្រទ្រង់ និងបន្តពូជពង្ស នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងដើម្បីបង្កើតកុសលផលបុណ្យដ៏ថ្លៃថ្លាសម្រាប់ជីវិតខាងមុខ។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះដែរ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងពុទ្ធបរិស័ទទាំងអស់ បានមូលមតិគ្នាឧទ្ទិសរំលែកនូវផលានុពលកុសលដែលកើតមានឡើងនេះ ជូនចំពោះបុព្វការីជន មានមាតាបិតា ញាតិកាទាំងប្រាំសណ្តាន អ្នកស្នេហាជាតិ និងជាពិសេសគឺ វីរយុទ្ធជន វីរនារី នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាពជូនជាតិមាតុភូមិ ក្នុងកំលុងពេលនៃសង្គ្រាមឈ្លានពាន។

ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាក៏បានបួងសួងដល់គុណបុណ្យរតនត្រ័យ និងបារមីវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក តាមជួយបីបាច់ថែរក្សា វីរយុទ្ធជនដ៏ក្លាហាន ដែលកំពុងឈរជើងបំពេញភារកិច្ចការពារជាតិ នៅតាមបន្ទាត់ព្រំដែន សូមឱ្យជួបប្រទះតែសេចក្តីសុខ សុវត្ថិភាព មានកាយសម្បទាមាំមួន បវៀសជៀសឆ្ងាយពីគ្រោះថ្នាក់ទាំងពួង និងទទួលបានជ័យជំនះជានិច្ចលើរាល់ការគំរាមកំហែង ពីសំណាក់សត្រូវថៃឈ្លានពាន។

ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគេនដល់វត្តនីមួយៗរួមមាន៖ ទៀនព្រះវស្សា ១គូ, ស្លាដក់ ១គូ, អង្ករ ១០០គីឡូក្រាម, មីកញ្ចប់ ០៥កេស, ទឹកបរិសុទ្ធ ០៥កេស, ទឹកដោះគោខាប់ ១៥កំប៉ុង, ស្ករស ០៥គីឡូក្រាម, ប្រេងឆា ០៤ដប, ទឹកស៊ីអ៊ីវ ០៣យួរ, ទឹកត្រី ០៣យួរ, សៀង ១យួរ និងបច្ច័យកសាងក្នុង១វត្ត ៧០០,០០០រៀល៕