* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទីវ តារារិទ្ធ ប្រើពេលវេលា២ឆ្នាំ ជាមួយកង់១គ្រឿង ធ្វើដំណើរលើតម្រាយផ្លូវជិត ៦ម៉ឺនគីឡូម៉ែត្រ រហូតសម្រេចក្តីប្រាថ្នារៃអង្គាសថវិកាជួយកុមារកម្ពុជា (Video inside)

28-07-2026 10:21

(ភ្នំពេញ)៖​ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្មជិះកង់ឆ្លងប្រទេស និងទ្វីប លោក ទីវ តារារិទ្ធ បានឱ្យដឹងថា នៅក្នុងរយៈពេល ២ឆ្នាំ សម្រាប់បេសកកម្មជិះកង់ ដើម្បីកុមារកម្ពុជា​ គឺលោកបានប្រើប្រាស់កង់ ១គ្រឿង ជាយានជំនះផង ជាមិត្តផង នៅលើតម្រាយផ្លូវ ៥៨ ០០០គីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសចំនួន៤០ នៅក្នុងទ្វីបអាស៉ី អឺរ៉ុប និងអាហ្វ្រិក។

ជាមួយគ្នានេះដែរ​​លោក ទីវ តារារិទ្ធ បានបន្ថែមថា នៅលើផ្លូវដ៏វែងអន្លាយនេះលោកបានជួបប្រទះនូវឧសគ្គជាច្រើនរាប់មិនអស់។ ខណៈកង់របស់លោក គឺទ្រទម្ងន់រហូតជាង ៧០គីឡូក្រាម ដោយឆ្លងកាត់ផ្លូវលំបាកៗជាច្រើន។

លោក ទីវ តារារិទ្ធ បានបន្តថា បើទោះបីជាជួបការលំបាកក៏ដោយ ក៏មិនអាចក្លាយជារនាំរារាំងមិនឱ្យលោកបោះបង់ក្តីស្រម៉ៃជិះកង់ ដើម្បរៃអង្គាសថវិកាជួយដល់កុមារកម្ពុជាជាដាច់ខាត។

លោក​ ទីវ តារារិទ្ធ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំជិះកង់នេះតែ១គ្រឿងទេ គឺខូចយ៉ាងណាក៏ខ្ញុំនៅតែអាចជួសជុលវាបន្តដំណើរទៅមុខ​​ ទៅមុខ ហើយកង់នេះ ជាកង់មួយប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ឆ្លងកាត់ច្រើនប្រទេស»។​​

បន្ថែមពីនេះ លោកបានបញ្ជាក់ថា​ លោកនឹងមានគម្រោងយកកង់ដែលរួមដំណើរជាមួយលោកធ្វើដំណើរជិត ​៦ម៉ឺនគីឡូម៉ែត្រនេះ ដាក់តាំងពិព័រណ៌​ សម្រាប់ឱ្យទស្សនិជនបានទស្សនា ផងដែរ។

គួរឱ្យដឹងថា នារសៀលថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំសម្របសម្រួលធ្វើសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្មជិះកង់ឆ្លងប្រទេស និងទ្វីបប្រទេសចំនួន៤០​ របស់លោក ទីវ តារារិទ្ធ ដែលបានរៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

នៅឆ្នាំ២០២៤ លោក ទីវ តារារិទ្ធ​ បានចាប់ផ្តើមបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា ដោយចាប់ផ្តើមពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដែលបានចាកចេញពីមន្ទីរពេទ្យកុមារអង្គរ ដើម្បីឆ្លងកាត់៣ទ្វីប គឺទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្រ្វិក ដោយឆ្លងកាត់៤០ប្រទេស ធ្វើដំណើរលើតម្រាយផ្លូវជិត​​៦០ ០០០គីឡូម៉ែត្រ និងបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦៕