* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ឧបត្ថម្ភកន្លែងស្នាក់នៅ អាហារ និងកន្លែងផ្ញើយានជំនិះដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងបាក់ឌុបនៅខេត្តប៉ៃលិន

28-07-2026 10:54

(ប៉ៃលិន)៖ ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត បានបង្ហាញនូវសណ្តានចិត្តដ៏ប្រពៃ ដោយបានឧបត្ថម្ភគាំទ្រទាំងស្រុងនូវកន្លែងស្នាក់នៅ អាហារបីពេល និងកន្លែងផ្ញើយានជំនិះ (កង់-ម៉ូតូ) ដោយឥតគិតថ្លៃ ជូនដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទូទាំងខេត្តប៉ៃលិន សម្រាប់សម័យប្រឡងនៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច បានរៀបចំយ៉ាងយកចិត្តទុកដាក់នូវកន្លែងស្នាក់នៅ អាហារបីពេល និងរថយន្តដឹកជញ្ជូនទៅមណ្ឌលប្រឡង នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន សម្រាប់បេក្ខជនដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង។ កាយវិការដ៏ថ្លៃថ្លានេះ គឺដើម្បីសម្រួលបន្ទុក និងលើកទឹកចិត្តដល់ក្មួយៗបេក្ខជន ឱ្យមានភាពកក់ក្តៅ និងផ្តោតអារម្មណ៍ពេញលេញលើការសិក្សា និងការប្រឡងរបស់ពួកគេ។

បេក្ខជនប្រឡងទាំងអស់បានសម្តែងនូវអារម្មណ៍រំភើប សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគាត់ ទាំងការរៀនបំប៉នត្រៀមប្រឡង និងការឧបត្ថម្ភដ៏សប្បុរសនេះ។ ពួកគេបានប្តេជ្ញាថានឹងខិតខំប្រឡងឱ្យទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា ដើម្បីឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំខេត្ត។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦នេះ ខេត្តប៉ៃលិនមានបេក្ខជនប្រឡងសរុបចំនួន ១២១នាក់ ស្រី ៦៤នាក់ ដែលបែងចែកជាពីរមណ្ឌល និង ២៧បន្ទប់ប្រឡង។

ការគាំទ្រនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តក្នុងការលើកកម្ពស់វិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា។