* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យុវជនជិះកង់ឆ្លងទ្វីប ទីវ តារារិទ្ធ នឹងចងក្រងសៀវភៅ និងភាពយន្តឯកសារមានចំណងជើងថា «២ឆ្នាំ ជាមួយកង់» ជួយកុមារកម្ពុជា (Video inside)

28-07-2026 11:09

(ភ្នំពេញ)៖ លោក ទីវ តារារិទ្ធ អ្នកជិះកង់ផ្សងព្រេងឆ្លងទ្វីបតែម្នាក់ឯងពីកម្ពុជាទៅកាន់ទ្វីបអឺរ៉ុប និងបញ្ចប់នៅតំបន់អាហ្វ្រិកខាងត្បូង បានប្រកាសពីគម្រោងចងក្រងសៀវភៅ និងផលិតភាពយន្តឯកសារដែលមានចំណងជើងថា «២ឆ្នាំ ជាមួយកង់» (TWO YEARS ON A BIKE)។ ថវិកាដែលបានពីការលក់សៀវភៅនេះ នឹងត្រូវបែងចែកមួយចំណែកសម្រាប់ជួយដល់កុមារកម្ពុជា ដែលឆ្លុះបញ្ចាំងពីបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លារបស់លោក។

បេសកកម្មដ៏វែងឆ្ងាយនេះ មិនត្រឹមតែជាការងារសប្បុរសធម៌ប៉ុណ្ណោះទេ តែជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា ដោយលោក ទីវ តារារិទ្ធ ជាយុវជនខ្មែរដំបូងគេដែលបានធ្វើដំណើរដោយជិះកង់ឆ្លងកាត់ ៤០ប្រទេស ក្នុងរយៈចម្ងាយជិត ៦០,០០០គីឡូម៉ែត្រ។ ការធ្វើដំណើរនេះបានពាំនាំកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ឆាកអន្តរជាតិ និងបានបង្ហាញពីស្មារតីតស៊ូរបស់យុវជនខ្មែរ។

លោកសង្ឃឹមថា យុវជនខ្មែរនឹងមានមោទនភាព និងមើលឃើញពីសមត្ថភាពរបស់ខ្លួនក្នុងការសម្រេចកិច្ចការធំៗ។

ក្នុងអំឡុងពេលនៃការធ្វើដំណើរ លោក ទីវ តារារិទ្ធ បានជួបប្រទះឧបសគ្គ និងគ្រោះថ្នាក់ជាច្រើន រួមមានការឡើងភ្នំហិមាល័យកម្ពស់ ៦,០០០ម៉ែត្រ ការធ្វើដំណើរក្នុងរដូវរងារនៅអាស៊ីកណ្តាលដែលមានសីតុណ្ហភាពចុះដល់ -៤០អង្សាសេ និងការធ្លាក់ខ្លួនឈឺដោយជំងឺគ្រុនចាញ់នៅទ្វីបអាហ្វ្រិក។ បទពិសោធន៍ទាំងនេះបានបង្ហាញពីការលះបង់ និងភាពក្លាហានរបស់លោក។

គួររំលឹកថា លោក ទីវ តារារិទ្ធ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំសម្របសម្រួលសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្មនេះ ដែលក្នុងនោះថវិការៃអង្គាសបានជាង ២៦ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ បេសកកម្មជិះកង់ឆ្លង៣ទ្វីបនេះ បានបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦៕