* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ រម្លឹកថា ទាហានថៃបានបាញ់ និងទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទព្រះវិហារ បំពានលើច្បាប់អន្តរជាតិ

28-07-2026 11:34

(ភ្នំពេញ)៖ លោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងលោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរម្លឹកថា ទាហានថៃបានបាញ់ និងទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទព្រះវិហារ ដោយបំពានលើច្បាប់អន្តរជាតិ។

លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពី «តួនាទីយុវវ័យ ក្នុងការរួមចំណែក ការពារ ថែរក្សា វប្បធម៌ប្រពៃណីដូនតា» នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាលអង្គរវត្ត ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានបញ្ជាក់យ៉ាងដូច្នេះ «រយៈពេលជិតមួយឆ្នាំមកហើយ ដែលកងទ័ពថៃបានបង្កើតលេស ដោយការចោទប្រកាន់ពីបូរណភាពទឹកដីចាប់ពីកោះគុត ក្នុងខេត្តកោះកុង ប្រាសាទតាមាន់ធំ ប្រាសាទ តាមាន់តូច ប្រាសាទតាក្របី រហូតដល់តំបន់មុំ៣ ក្នុងខេត្តស្ទឹងត្រែង។ ការបង្កហេតុនេះចាប់ផ្តើម ឡើងពីការធ្វើបាតុកម្ម រហូតដល់ការបាញ់សម្លាប់កងទ័ពខ្មែរ ដែលនាំទៅដល់ការផ្ទុះអាវុធដាក់គ្នា។ នៅក្នុងអំឡុងនៃសង្គ្រាមនោះទាហានថៃមិនបានញញើត និងបានបំពានលើច្បាប់អន្តរជាតិ ដោយបានបាញ់ និងទម្លាក់គ្រាប់បែកមកលើប្រាសាទបុរាណខ្មែរ ដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោក ជាពិសេសប្រាសាទព្រះវិហារដ៏ប្រណីតរបស់ជាតិយើង»។

លោកស្រី នេត្រ ភូម៉ារី បានបន្ថែមថា ទង្វើរបស់អ្នកជិតខាងរបស់យើងនេះ បានផ្តល់ជាបទពិសោធន៍ និងមេរៀនដ៏ឈឺចាប់បំផុត ដល់ប្រជាជនខ្មែរ និងជាពិសេសក្មួយៗទាំងអស់ឱ្យចងចាំ និងប្រែក្លាយកំហឹងនេះទៅជាការខិតខំ រៀនសូត្រក្រេបយកចំណេះដឹង និងស្វែងយល់ឱ្យបានច្បាស់អំពីប្រវត្តិសាស្ត្រប្រទេសជាតិ និង វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូផង់របស់ដូនតាខ្មែរយើង ហើយក៏ត្រូវរួមគ្នាថែរក្សា ការពារមរតកវប្បធម៌ទាំងនោះឱ្យបានគង់វង្ស ស្ថិតស្ថេរ ជាអមតៈ។

សូមជម្រាបថា ក្នុងជំនួបពិភាក្សាការងាររវាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ជាមួយ លោក Nayef Al-Fayez អគ្គនាយករង អង្គការយូណេស្កូ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋកូរ៉េ, លោកបានឲ្យដឹងថា កំពុងតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារ ដោយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌។

សម្រាប់លោកស្រី នេត្រ ភូម៉ារី មានក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាស្តីពី «តួនាទីយុវវ័យ ក្នុងការរួមចំណែក ការពារ ថែរក្សា វប្បធម៌ប្រពៃណីដូនតា» នាពេលនេះ គឺជាវេទិកាគន្លឹះយ៉ាងសំខាន់ក្នុងការពង្រឹងពុទ្ធិ ដល់ក្មួយៗ និងចៅៗទាំងឡាយឲមានស្មារតីស្នេហាជាតិពិតប្រាកដ ក្នុងនាមជាពលរដ្ឋដ៏ល្អរបស់សង្គមជាតិ ហើយជាទំពាំងស្នងឬស្សីដ៏រឹងមាំសម្រាប់បន្តវេន៕