* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ គ្រឹះស្ថានអប់រំជាកូនសោ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ ប្រកបដោយចីរភាព (Video inside)

28-07-2026 12:43

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គ្រឹះស្ថានអប់រំ គឺជាកូនសោរ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ ប្រកបដោយចីរភាព។

លោកបណ្ឌិតសភាចារ្យ បានឲ្យដឹងទៀតថា ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ សាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីដា បានបង្ហាញពីការប្ដេជ្ញាចិត្ដខ្ពស់ ក្នុងការផ្ដល់សេវាអប់រំ និងការបណ្ដុះបណ្ដាល ដែលប្រកបដោយគុណភាពខ្ពស់ ដែលផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស ឲ្យមានសមត្ថភាព និងមានសក្តានុពលសម្រាប់ជាសសរស្ដម្ភរបស់សង្គមជាតិ។

លោកបណ្ឌិតសភាចារ្យ បានបន្ដថា សាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា មិនមែនត្រឹមតែ ជាកន្លែងផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះស្ថាន ឧត្តមសិក្សាសំខាន់ សម្រាប់បណ្ដុះបណ្ដាល និងបង្កើតអ្នកដឹកនាំ អ្នកច្នៃប្រឌិត និងអ្នកជំនាញ ដែលមានសមត្ថភាព និងមានការប្រកួតប្រជែង នៅក្នុងទីផ្សារការងារ កម្រិតតំបន់ និងអន្តរជាតិ ក្នុងយុគសម័យថ្មី ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

ទន្ទឹមគ្នានេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏សូមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះខួបគម្រប់១០ឆ្នាំ របស់សាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា ហើយសូមជូនពរ សូមឲ្យសាកលវិទ្យាល័យ បន្តទទួលបានជោគជ័យថ្មីៗថែមទៀត និងបន្តដើរតួនាទីដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា៕