* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Channel Fresh Music កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមស្តាប់បទចម្រៀង AI

28-07-2026 12:46

(ភ្នំពេញ)៖ Channel Fresh Music ដែលជាផ្នែកមួយនៅក្នុង Channel CoolApp កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកនិយម ស្តាប់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI។ ការកើនឡើងនូវប្រជាប្រិយភាពនេះ ឆ្លុះបញ្ចាំងពីនិន្នាការថ្មីក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិស័យតន្ត្រី ដែលកំពុងផ្លាស់ប្តូររបៀបដែលយើងបង្កើត ផលិត និងរីករាយជាមួយតន្ត្រី។

Fresh Music នៅលើ Channel CoolApp បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់អ្នកស្តាប់ក្នុងការស្វែងរកបទចម្រៀងប្លែកៗ និងប្រកបដោយភាពច្នៃប្រឌិត ដែលបង្កើតឡើងដោយ AI។ បច្ចេកវិទ្យា AI អាចបង្កើតបទភ្លេង ទំនុកច្រៀង និងសូម្បីតែសំឡេងច្រៀងដែលមានលក្ខណៈខុសប្លែកពីបទចម្រៀងដែលបង្កើតដោយមនុស្ស។ នេះបានទាក់ទាញចំណាប់អារម្មណ៍មួយពីសំណាក់យុវវ័យ និងអ្នកដែលចូលចិត្តស្វែងរកបទពិសោធន៍តន្ត្រីថ្មីៗ។

យុវវ័យនិងអ្នកនិយមស្តាប់បទចម្រៀង AI បានផ្ញើសារ (Forward) តាមរយៈកម្មវិធីផ្ញើសារ CoolApp ទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារ ដើម្បីចែកចាយគ្នាស្តាប់។

ការរីកចម្រើននៃ Channel Fresh Music មិនត្រឹមតែបង្ហាញពីសក្តានុពលនៃ AI ក្នុងវិស័យតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបញ្ជាក់ពីការបើកចំហររបស់ សាធារណជនកម្ពុជាចំពោះការច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗផងដែរ។ តាមរយៈការផ្តល់ជូននូវបទចម្រៀង AI ដែលមានគុណភាពខ្ពស់ Full HD កំពុងរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍន៍ឧស្សាហកម្មតន្ត្រីឌីជីថលនៅកម្ពុជា និងផ្តល់ជម្រើសកម្សាន្តដ៏សម្បូរបែបដល់អ្នកស្តាប់៕

Please follow our Channel:
https://channel.coolapp.com.kh/@freshmusic