«គន្លឹះអ្នកសារព័ត៌មានអាជីព»៖ សៀវភៅអាចជួយបង្រៀនអ្នកដែលចង់ចេះវិស័យសារព័ត៌មានអំពីរបៀបគិត របៀបសរសេរ និងស្វែងរកការពិត
28-07-2026 13:06
(ភ្នំពេញ)៖ ក្នុងយុគសម័យដែលព័ត៌មានក្លែងក្លាយ និង AI កំពុងផ្លាស់ប្តូរពិភពសារព័ត៌មាន សំណួរមិនមែនថា «អ្នកអាចសរសេរព័ត៌មានបាន មិនបានទេ?» ប៉ុន្តែគឺ «អ្នកអាចស្វែងរក និងការពារនូវការពិតបានដែរឬទេ?»
«គន្លឹះអ្នកសារព័ត៌មានអាជីព» គឺជាចម្លើយចំពោះសំណួរនេះ។
សៀវភៅនេះប្រមូលផ្តុំបទពិសោធន៍ជាង ៤០ឆ្នាំ របស់លោក សោម សត្តនា ហៅ ម៉ារ យ៉ារិទ្ធិ ដែលធ្លាប់ធ្វើការជាមួយស្ថាប័នព័ត៌មានជាតិនិងអន្តរជាតិ និងបានបណ្តុះបណ្តាលអ្នកសារព័ត៌មាន ជាច្រើនជំនាន់។
ក្នុងសៀវភៅតែមួយ លោកអ្នកនឹងទទួលបានចំណេះដឹងចាប់ពី៖
• មូលដ្ឋានសារព័ត៌មាន
• ព័ត៌មានក្តៅ Hot News
• Feature Writing ដែលរួមមាន News Feature (ព័ត៌មានក្តៅស៊ីជម្រៅ) and Feature Stories (ព័ត៌មានបែបពិពណ៌នា)
• វិចារណកថា Editorial, អត្ថបទទស្សនៈ Opinion, អត្ថបទវិភាគ Analysis
• អត្ថបទស៊ើបអង្កេត Investigative Journalism
• សារព័ត៌មានទិន្នន័យ Data Journalism
• សារព័ត៌មានរូបថត Photojournalism
• សារព័ត៌មានឌីជីថល Digital Journalism
• សារព័ត៌មានទីកតុក TikTok Journalism
• សារព័ត៌មាន ផុតខាសថ៍ Podcast Journalism
• និងក្រមសីលធម៌ សម្រាប់អ្នសារព័ត៌មាន Ethics in Journalism
និយាយឱ្យខ្លី...បើអ្នកចង់ចេះសរសេរព័ត៌មាន សៀវភៅនេះនឹងបង្រៀនអ្នក។ ហើយបើអ្នកចង់ក្លាយជាអ្នកសារព័ត៌មានអាជីព សៀវភៅនេះ នឹងដឹកនាំអ្នក។
តម្លៃសៀវភៅ៖ ២០ ដុល្លារ/ក្បាល
នេះមិនមែនជាការចំណាយ ២០ដុល្លារទេ។ វាជាការវិនិយោគ ២០ដុល្លារ លើជំនាញដែលអាចប្រើបានពេញមួយជីវិត។ ការចំណាយត្រឹមតែ ២០ដុល្លារ អ្នកទទួលបានបទពិសោធន៍ជាង ៤០ឆ្នាំក្នុងវិស័យសារព័ត៌មាន ដែលអ្នកនិពន្ធបានរៀបចំ៣៩០ ទំព័រ ដើម្បីឱ្យអ្នកអាចរៀនបានក្នុងសៀវភៅតែមួយក្បាល។
«អ្នកអាចអានព័ត៌មានមួយថ្ងៃ ហើយភ្លេចវានៅថ្ងៃស្អែក។ ប៉ុន្តែអ្នកអាចអានសៀវភៅ«គន្លឹះអ្នកសារព័ត៌មានអាជីព» មួយក្បាល វាអាចផ្លាស់ប្តូររបៀបដែលអ្នកគិត និងធ្វើការពេញមួយជីវិត»។
លោកអ្នកអាចរកជាវសៀវភៅដ៏ល្អនេះ សូមទំនាក់ទំនង៖
Tel: 017 888 002 & 078 669 889


























