តើក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសដល់ណាហើយ ក្នុងនាមប្រទេសមានលីគខ្លាំង និងជាប់លេខ១ លើលោក?
28-07-2026 13:27
(បរទេស)៖ គិតចាប់តាំងពីឈ្នះជើងឯកបាល់ទាត់ពិភពលោក FIFA World Cup 1966 នៅក្នុងផ្ទះរបស់ខ្លួនរួចមក វាគឺជាពេលវេលាសប្បាយរីករាយតែ ១លើកគត់របស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស រួមទាំងអ្នកគាំទ្រទូទាំងសកលលោក ដែលក្រោយៗមក តែងតែទទួលបានការខកចិត្តជានិច្ច។
តើវាអាចទៅរួចយ៉ាងម៉េច នៅពេលអង់គ្លេសមានក្របខណ្ឌលីគកំពូល Premier League ឈរនៅលំដាប់លេខ១ ពិភព លោកតាំងពីយូរយារណាស់មកហើយ?
មែនទែនទៅ អង់គ្លេស ជាប្រទេសទី៥ បានស្គាល់រសជាតិពាន World Cup និងជំនាន់ទី៨ ផងដែរ សម្រាប់កម្មវិធីដែល លេងរៀងរាល់ ៤ឆ្នាំម្តងនាពេលនេះ និងមានរយៈពេល ៦០ឆ្នាំមកហើយ ពួកគេមិនដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ម្តងទៀតឡើយ។
បើនិយាយពីពានរង្វាន់ប្រចាំតំបន់អឺរ៉ុប UEFA Euro ដែលរៀបចំបាន ១៧លើកមកនេះ ក៏អង់គ្លេសពុំដែលឈ្នះដែរ ពោលគឺបានត្រឹមរងជើងឯក ២សម័យចុងក្រោយនេះ បន្ទាប់ពីចាញ់អ៉ីតាលី និងអេស្ប៉ាញ នៅវគ្គដណ្តើមពាន។ បច្ចុប្បន្នពួកគេស្ថិតនៅលេខរៀងទី៤ ក្នុងតារាងចំណាត់ថ្នាក់របស់ FIFA ដែលមាន ២១១ប្រទេសជាសមាជិក ដោយមានក្របខណ្ឌលីគកំពូល Premier League ឈរនៅលំដាប់លេខ១ លើពិភពលោកបច្ចុប្បន្ននេះ។
តើនេះ ជាការស្តែងចេញនៃលីគខ្លាំងមែនទេ ដ្បិតកាលឈ្នះ World Cup ដំបូងតាំងពី ៦០ឆ្នាំមុន មិនប្រាកដថា អង់គ្លេសមានលីគជាប់លេខ១ ដូចបច្ចុប្បន្ននេះទេ (អេតមីន កើតមិនទាន់)។
ក៏ប៉ុន្តែមានមតិខ្លះបានលើកឡើង លីគអង់គ្លេសខ្លាំងស្អី កុំតែបានកីឡាករបរទេសល្បីៗមករួមក្លិបទេ បានល្បី ព្រោះមានគេតាមដានច្រើនតែប៉ុណ្ណោះ ព្រោះតែក្លិបធំៗនៃប្រទេសស្ថិតនៅទ្វីបអឺរ៉ុបមួយនេះចាយលុយ និងប្រព័ន្ធផ្សព្វផ្សាយរបស់គេជួយជ្រោមជ្រែងថែមទៀតនោះ?
១ជ្រុងទៀត ទោះបីអង់គ្លេសមានលីគខ្លាំង ក៏ប៉ុន្តែការជ្រើសរើសកីឡាកររបស់ពួកគេ ដើម្បីលេងជម្រើសជាតិ ក៏ក្រុមតោបាក់ចង្កូមមួយនេះ ធ្វើការកោះហៅកីឡាករមកពីលីគក្រៅស្រុកដែរ ដ្បិតខ្សែប្រយុទ្ធស្នូល Harry Kane មកពីក្លិប Bayern Munich នៃលីគ Bnundesliga ប្រទេសអាល្លឺម៉ង់។
នេះគ្រាន់តែទស្សនៈមួយជ្រុងតូចប៉ុណ្ណោះ ដែលអាចនិយាយបានថា «លីគខ្លាំង មិនប្រាកដជម្រើសជាតិខ្លាំងតាមនោះទេ» តួយ៉ាងដូចអាហ្សង់ទីន ម្ចាស់ជើងឯក World Cup ៣សម័យកាល ក្នុងក្រុមជម្រើសជាតិរបស់ពួកគេ ច្រើនតែកីឡាករដែលកោះហៅពីលីគធំៗក្រៅស្រុកផងទេ និងមានតិចតួចបំផុតលេងនៅលីគក្នុងស្រុក៕




