* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អគ្គនាយកបន្តវេនក្រុមហ៊ុនខ្មែរ​ ប៊ែវើរីជីស ស្ងើចសរសើរបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជារបស់លោក ទីវ តារារិទ្ធ ជាគំរូដល់យុវជន

28-07-2026 14:19

(ភ្នំពេញ)៖ លោក អ៉ឹង វីរៈ អគ្គនាយកបន្តវេនក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានកោតសរសើរយ៉ាងខ្លាំងចំពោះបេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» របស់លោក ទីវ តារារិទ្ធ ដែលបានបំផុសគំនិតដល់យុវជនកម្ពុជាឱ្យ មានការតាំងចិត្តខ្ពស់ និងកំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់។

អគ្គនាយកបន្តវេនក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានចាត់ទុកបេសកកម្មនេះថាជាគំរូដ៏ល្អមួយសម្រាប់បង្ហាញពីស្មារតីតស៊ូ អំណត់ និងការលះបង់ដើម្បីបុព្វហេតុសង្គម។

បេសកកម្មដ៏អស្ចារ្យរបស់លោក ទីវ តារារិទ្ធ បានចំណាយពេល ២ឆ្នាំពេញ ធ្វើដំណើរជិះកង់ឆ្លងកាត់ប្រទេសចំនួន៤០ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ជាមួយនឹងចម្ងាយផ្លូវសរុបប្រមាណ ៥៨,០០០គីឡូម៉ែត្រ។ គោលបំណងសំខាន់នៃបេសកកម្មនេះ គឺដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជាដែលខ្វះខាត ព្រមទាំងផ្សព្វផ្សាយពីកិត្តិនាម និងវប្បធម៌របស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។

លោក អ៉ឹង វីរៈ បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់លោក ទីវ តារារិទ្ធ មិនត្រឹមតែជាសមិទ្ធផលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីសក្តានុពលដ៏ធំធេងរបស់យុវជនខ្មែរ ដែលអាចសម្រេចបាននូវអ្វីដែលហាក់ដូចជាមិនអាចទៅរួច ប្រសិនបើពួកគេមានឆន្ទៈមុតមាំ និងគោលដៅច្បាស់លាស់។

អគ្គនាយកបន្តវេនក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានលើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយយកគំរូតាមស្មារតីនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើន។ បេសកកម្មនេះពិតជាបានបន្សល់ទុកនូវសារដ៏មានតម្លៃមួយអំពីការតស៊ូ ការលះបង់ និងការកំណត់គោលដៅជីវិតឱ្យបានត្រឹមត្រូវ។

គួររំលឹកថា លោក ទីវ តារារិទ្ធ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំសម្របសម្រួលសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្មនេះ ដែលក្នុងនោះថវិការៃអង្គាសបានជាង ២៦ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ បេសកកម្មជិះកង់ឆ្លង៣ទ្វីបនេះ បានបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦៕