* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ឧបករណ៍នេសាទឈ្នាងនៅតែជាទីពេញនិយមសម្រាប់អ្នកប្រើប្រាស់ ពលរដ្ឋមួយចំនួននៅក្នុងស្រុកមេសាង ខេត្តព្រៃវែង នៅតែបន្តមុខរបរធ្វើឈ្នាងដើម្បីបានប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ

28-07-2026 14:22

(ព្រៃវែង)៖ ប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកមេសាង ខេត្តព្រៃវែង នៅតែបន្តមុខរបរត្បាញ «ឈ្នាង» ហើយឧបករណ៍នេសាទបុរាណរបស់ខ្មែរមួយនេះ នៅតែមានសន្ទុះគាំទ្រពីសំណាក់ប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់ដូចជា នេសាទត្រី និងតាំងលម្អក្នុងផ្ទះ ឬតាមរមណីយដ្ឋាន និងភោជនីយដ្ឋាននានាផងដែរ។ កត្តានេះហើយបានក្លាយជាកម្លាំងចលករដ៏សំខាន់ជួយទ្រទ្រង់ជីវភាពគ្រួសារ និងលើកស្ទួយសិប្បកម្មនៅមូលដ្ឋាន។

បើតាម អ៊ំស្រី នួន ដេ ដែលរស់នៅក្នុងភូមិស្នេហ៍រៀន ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង បានលើកឡើងថា ការប្រកបមុខរបរត្បាញឈ្នាងនេះ គឺអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ដោយតាំងពីគាត់នៅពីក្មេងមកម្ល៉េះ។ អ៊ំស្រី ក៏បានបន្ថែមទៀតថា មុខរបរនេះមិនជាស្រួលប៉ុន្មាននោះទេ ដោយត្រូវកាប់ឫស្សីយកមកចិត បិទ ឱ្យស្អាត ទើបត្បាញចេញជាឈ្នាងបាន។ ក្នុងមួយថ្ងៃគាត់អាចផលិតបាន ១០ ឈ្នាង ក្នុងមួយឈ្នាងលក់ចេញតម្លៃ ៤,៥០០ រៀល។

ចំពោះទីផ្សារឈ្នាងវិញ ឈ្មួញតែងតែកម្ម៉ង់ទិញជារៀងរាល់ថ្ងៃឲ្យតែមានប៉ុន្មានគឺយកទាំងអស់ ដោយមិនពិបាកក្នុងការលក់ដូរនោះទេ។ ចំណូលអំពីមុខរបរធ្វើឈ្នាងនេះ អាចជួយកាត់បន្ថយការចំណាយក្នុងគ្រួសារ បានមួយកម្រិតធំផងដែរ។

អ៊ំស្រីបានបញ្ជាក់ថា មុខរបរធ្វើឈ្នាងនេះក៏អាចជួយឱ្យស្ត្រី និងមនុស្សចាស់មានការងារធ្វើនៅនឹងផ្ទះ ដោយមិនចាំបាច់ធ្វើចំណាកស្រុក ហើយអាចរកចំណូលមានស្ថិរភាពដល់គ្រួសារក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ព្រមទាំងផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយបានស្គាល់ និងចេះពីបច្ចេកទេសសិប្បកម្មបុរាណនេះផងដែរ។

សូមបញ្ជាក់ថា ការត្បាញឈ្នាង គឺជាសិប្បកម្មបែបប្រពៃណីរបស់ជនជាតិខ្មែរក្នុងការច្នៃប្រឌិតឧបករណ៍នេសាទ ឬសម្ភារៈប្រើប្រាស់ធ្វើពីឈើ និងឫស្សី ដូចជា ឈ្នាង អង្រុត ឬទ្រូ ដោយប្រើប្រាស់បន្ទះឫស្សីស្ដើងៗយកមកខ្វែង ឬត្បាញបញ្ចូលគ្នាឲ្យមានរាង និងទំហំសមស្របសម្រាប់ចាប់ត្រី ឬដាក់តាំងលម្អក្នុងផ្ទះ និងតាមភោជនីយដ្ឋាននានាផងដែរ៕