* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយមធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Vaisala ក្នុងទីក្រុងហែលស៊ិនគី ប្រទេសហ្វាំងឡង់

28-07-2026 14:49

(ហ្វាំងឡង់)៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វាំងឡង់ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Vaisala ក្នុងទីក្រុងហែលស៊ិនគី។

លោករដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Panu Partanen អនុប្រធានក្រុមហ៊ុន Vaisala ទទួលបន្ទុកផ្នែកអាកាសធាតុ ថាមពលនិងបរិស្ថាន ដើម្បីស្វែងយល់ពីបច្ចេកវិទ្យានិងបទពិសោធន៍ក្នុងការផលិតប្រព័ន្ធរ៉ាដា និងធ្វើទស្សនកិច្ចនៅរោងចក្រដំឡើងឧបករណ៍ជលសាស្ត្រ-ឧតុនិយម និងរ៉ាដារបស់ក្រុមហ៊ុន។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានជម្រាបជូនថ្នាក់ដឹកនាំក្រុមហ៊ុន Vaisala ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មសេវាឧតុនិយម និងជលសាស្ត្ររបស់ខ្លួន ដើម្បីពង្រឹងការព្យាករអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការគ្រប់គ្រងធនធានទឹក និងភាពធន់នៃអាកាសធាតុ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះផ្តល់នូវឱកាសដ៏ល្អមួយដើម្បីស្វែងយល់កាន់តែច្បាស់អំពីបច្ចេកវិទ្យារបស់ក្រុមហ៊ុន Vaisala ស្តង់ដារផលិតកម្ម ការធានាគុណភាព និងការគាំទ្រប្រតិបត្តិការរយៈពេលវែង។ ជាពិសេស ការរៀនសូត្រពីបទពិសោធន៍អន្តរជាតិ និងរបៀបដែលបច្ចេកវិទ្យារបស់ក្រុមហ៊ុនអាចរួមចំណែកដល់ការពង្រឹងសេវាឧតុនិយមជាតិ។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចូលរួមក្នុងគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍នាពេលខាងមុខ តាមរយៈដំណើរការផ្គត់ផ្គង់ដែលមានតម្លាភាព និងប្រកួតប្រជែង ហើយដែលនឹងរួមបញ្ចូលផងដែរនូវការចែករំលែកចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការគាំទ្របច្ចេកទេសរយៈពេលវែង ដែលមានសារៈសំខាន់សម្រាប់ការពង្រឹងសមត្ថភាពស្ថាប័នរបស់ប្រទេសកម្ពុជា និងធានាបាននូវនិរន្តរភាពនៃការវិនិយោគ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Vaisala បានបង្កើតឡើងក្នុងឆ្នាំ១៩៣៦ មានបុគ្គលិកសរុបជាង ១៩០០នាក់ និងមានការិយាល័យជាង ៣០ នៅជុំវិញពិភពលោក។ នៅប្រទេសកម្ពុជា ក្រុមហ៊ុនបានដំឡើង Doppler Rada កម្រិត X-band ដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគាំទ្រដល់សេវាកម្មអាកាសចរណ៍៕