* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២១, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រតិភូក្រសួងព័ត៌មានកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវ SCO ឆ្នាំ២០២៦ នៅកៀហ្ស៊ីស៊ីស្ថាន

28-07-2026 14:54

(កៀហ្ស៊ីស៊ីស្ថាន)៖ ប្រតិភូក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវនៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ២០២៦ (SCO Media and Think Tank Summit 2026)។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ីស្កែក សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។

កិច្ចប្រជុំកំពូលនេះ រៀបចំឡើងដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួ សហការជាមួយទីភ្នាក់ងារព័ត៌មានជាតិ Kabar របស់កៀហ្ស៊ីស៊ីស្ថាន ក្រោមមូលបទ «សារៈសំខាន់នៃស្មារតីសៀងហៃក្នុងយុគសម័យថ្មី៖ ពីការឯកភាពលើតម្លៃ ឆ្ពោះទៅការអនុវត្តកិច្ចសហប្រតិបត្តិការ»។

វេទិកានេះបានផ្តោតលើប្រធានបទសំខាន់ៗចំនួនបួន រួមមាន សមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ កិច្ចសហប្រតិបត្តិការផ្តោតលើលទ្ធផលជាក់ស្តែង អភិបាលកិច្ចសកល និងការបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ការចូលរួមរបស់ប្រតិភូកម្ពុជា គឺជាឱកាសដ៏សំខាន់ក្នុងការសិក្សាស្វែងយល់ពីគោលនយោបាយ និងវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យព័ត៌មាន ជាពិសេសការធ្វើបរិវត្តកម្មឌីជីថល ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ។

វេទិកានេះក៏ផ្តល់នូវបទពិសោធល្អៗ តាមរយៈការផ្លាស់ប្តូរទស្សនៈ និងបទពិសោធរបស់អ្នកដឹកនាំស្ថាប័នសារព័ត៌មាន អ្នកស្រាវជ្រាវ និងតំណាងរដ្ឋាភិបាលមកពីបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងការឆ្លើយតបនឹងបញ្ហាប្រឈមនៃព័ត៌មានក្លែងក្លាយ។

វត្តមានរបស់ប្រតិភូក្រសួងព័ត៌មានកម្ពុជា នៅក្នុងវេទិកាអន្តរជាតិនេះ ក៏ជាផ្នែកមួយនៃការពង្រីកបេសកកម្ម «ការទូតព័ត៌មាន» របស់កម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាស្ពានតភ្ជាប់ការយល់ដឹង ការកសាងទំនុកចិត្ត និងការពង្រឹងមិត្តភាពរវាងប្រជាជន និងប្រជាជន។

លើសពីនេះ កម្ពុជាអាចបន្តពង្រីកបណ្តាញភាពជាដៃគូជាមួយស្ថាប័នសារព័ត៌មាន និងវិទ្យាស្ថានស្រាវជ្រាវនៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។

ការចូលរួមរបស់ប្រតិភូកម្ពុជា ក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវ SCO ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រឹងការទូតព័ត៌មាន និងលើកកម្ពស់តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការកសាងសន្តិភាព ការយល់ដឹងគ្នា និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួម៕