* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អង្គការ FAO សហការជាមួយអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត រៀបចំទស្សនកិច្ចសិក្សាពីឱកាសបន្ថែមសម្រាប់ខ្សែច្រវ៉ាក់តម្លៃផ្លែស្វាយរបស់កម្ពុជា

28-07-2026 15:05

(សៀមរាប)៖ ស្វាយគ្រប់ផ្លែដែលត្រូវបានប្រមូលផលនៅកម្ពុជា សុទ្ធតែមានសក្ដានុពលក្នុងការបង្កើតការងារបន្ថែម បង្កើនប្រាក់ចំណូល និងបើកឱកាសទីផ្សារថ្មីៗ។ ការប្រែក្លាយសក្ដានុពលនេះឱ្យក្លាយទៅជាការពិត គឺជាចំណុចសំខាន់នៃសិក្ខាសាលាស្តីពីការសម្របសម្រួលភាគីពាក់ព័ន្ធលើការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃផ្លែស្វាយ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើម «ប្រទេសមួយ ផលិតផលអាទិភាពមួយ (OCOP)» របស់អង្គការ FAO ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)។ សិក្ខាសាលានេះមានការចូលរួមពីតំណាងរដ្ឋាភិបាល កសិករ សហគមន៍កសិកម្ម អ្នកកែច្នៃ អ្នកប្រមូលទិញ អ្នកនាំចេញ ដៃគូអភិវឌ្ឍន៍ និងអ្នកស្រាវជ្រាវ ដើម្បីកំណត់អាទិភាពក្នុងការលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃផ្លែស្វាយរបស់កម្ពុជា។

កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជាង ២០០,០០០តោន គិតជាទឹកប្រាក់ ១០៨លានដុល្លារ ដែលនេះបានបញ្ជាក់ពីសារៈសំខាន់នៃការរីកចម្រើនឧស្សាហកម្មផ្លែស្វាយរបស់ប្រទេស។ អ្នកចូលរួមបានពិភាក្សាអំពីការធ្វើសកម្មភាពជាក់ស្តែងដើម្បីបង្កើនតម្លៃបន្ថែម ពង្រឹងការកែច្នៃ កាត់បន្ថយការខាតបង់ក្រោយពេលប្រមូលផល ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពតាមដាន ក៏ដូចជាពង្រីកលទ្ធភាពវាយលុកចូលទីផ្សារក្នុងស្រុក និងអន្តរជាតិដែលមានតម្លៃខ្ពស់។

សិក្ខាសាលានេះ បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ក្រោមកម្មវិធី FAO-China South-South Cooperation Programme ដែលក្នុងនោះអ្នកជំនាញមកពី បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មត្រូពិកចិន (CATAS) បានចូលរួមជាមួយអង្គការ FAO និងអគ្គនាយកដ្ឋានក្សេត្រសាស្រ្តខេត្តកំពង់ស្ពឺ បាត់ដំបង និងឧត្តរមានជ័យ។

ពួកគេបានជួបជាមួយ កសិករ សហគមន៍កសិកម្ម អ្នកប្រមូលទិញ អ្នកកែច្នៃ និងអាជ្ញាធរខេត្ត ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈម និងកាលានុវត្តភាពនានានៅទូទាំងខ្សែច្រវ៉ាក់តម្លៃផ្លែស្វាយរបស់ កម្ពុជា។ ការសង្កេត និងអនុសាសន៍របស់ពួកគេបានជួយដល់ការរៀបចំការពិភាក្សា និងកំណត់សកម្មភាពអាទិភាពក្នុងអំឡុងពេលសិក្ខាសាលា។

សាស្រ្តាចារ្យ Gao Aiping អ្នកជំនាញផលិតកម្មផ្លែស្វាយនៅវិទ្យាស្ថាន Tropical Crop Genetic Resources Institute នៃបណ្ឌិតសភាចិន Chinese Academy of Tropical Agricultural Sciences (CATAS) បានមានប្រសាសន៍ថា៖ «កម្ពុជាមានលក្ខខណ្ឌល្អឥតខ្ចោះសម្រាប់ការដាំដុះផ្លែស្វាយ និងសក្ដានុពលនាំចេញដ៏រឹងមាំ។ តាមរយៈ ការធ្វើពិពិធកម្មពូជមានគុណភាពខ្ពស់ ការពង្រឹងស្តង់ដារបច្ចេកទេសនៅទូទាំងខ្សែច្រវ៉ាក់តម្លៃ និងកែលម្អបច្ចេកវិទ្យាកែច្នៃ កម្ពុជាអាចបង្កើនតម្លៃកាន់បន្ថែមពីការប្រមូលផលនីមួយៗ និងបង្កើនប្រាក់ចំណូលសម្រាប់កសិករ»។

ត្រូវបានដាក់ឱ្យដំណើរការជាសកលដោយអង្គការ FAO ក្នុងឆ្នាំ២០២១ គំនិតផ្តួចផ្តើម «ប្រទេសមួយ ផលិតផលអាទិភាពមួយ (OCOP)» បានគាំទ្រដល់បណ្តាប្រទេសនានាក្នុងការអភិវឌ្ឍ ខ្សែច្រវ៉ាក់តម្លៃប្រកបដោយនិរន្តរភាពសម្រាប់ផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ និងសក្ដានុពលទីផ្សារ។

កម្ពុជាបានជ្រើសរើសផ្លែស្វាយជាផលិតផលអាទិភាពរបស់ខ្លួន ដោយសារ សក្ដានុពលផលិតកម្មដ៏រឹងមាំ និងឱកាសសម្រាប់ការបន្ថែមតម្លៃ។ ការយកចិត្តទុកដាក់ជាពិសេសត្រូវបានផ្តល់ទៅឱ្យផ្លែស្វាយកែវរមៀត (Keo Romeat) ជាពូជស្វាយរបស់កម្ពុជា ដែលពេញនិយម និងរសជាតិផ្អែមឆ្ងុយឆ្ងាញ់។ ការកើនតម្រូវការផ្លែស្វាយកែវរមៀតនៅក្នុងទីផ្សារនាំចេញ ជាពិសេសទៅកាន់ប្រទេសចិន និងសមត្ថភាពក្នុងការដាំដុះលើសរដូវប្រមូលផល បានធ្វើឱ្យស្វាយពូជនេះមានទីផ្សារល្អពេញមួយឆ្នាំ។

ថ្លែងនៅឯសិក្ខាសាលានោះដែរ ឯកឧត្តម Var Roth San រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ «ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងធ្វើការរួមគ្នាដើម្បីបង្កើតគោលនយោបាយផ្លែស្វាយថ្នាក់ជាតិគ្រប់ជ្រុងជ្រោយមួយ ដែលគ្របដណ្តប់លើ ខ្សែច្រវ៉ាក់ តម្លៃផ្លែស្វាយទាំងមូល។

គោលនយោបាយនេះនឹងជួយដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលកសិករប្រឈម រួមមានស្តង់ដារជី តម្លៃសមរម្យ ពូជស្វាយដែលបំពេញតាមតម្រូវការទីផ្សារ និងការបង្កើតម៉ាកយីហោ រួមទាំងទីផ្សារ។ គោលនយោបាយនេះដែរនឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើនប្រកបដោយនិរន្តរភាពនៃវិស័យផ្លែស្វាយរបស់កម្ពុជា"។

ថ្លែងនៅឯពិធីបើកសិក្ខាសាលា លោកបណ្ឌិត Chou Cheythyrith អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មក្សេត្រសាស្រ្ត បានមានប្រសាសន៍ថា៖ «ផ្លែស្វាយគឺជាផលិតផលកសិកម្មមួយ ស្ថិតនៅក្នុងចំណោមផលិតផលកសិកម្មមានសក្ដានុពលបំផុតរបស់កម្ពុជា ជាមួយសក្ដានុពលដ៏រឹងមាំក្នុងការបង្កើនប្រាក់ចំណូលរបស់កសិករ ទាក់ទាញការវិនិយោគ និងពង្រីកឱកាសនាំចេញ។ តាមរយៈគំនិតផ្តួចផ្តើម «ប្រទេសមួយ ផលិតផលអាទិភាពមួយ» យើងកំពុងធ្វើការជាមួយដៃគូដើម្បីពង្រឹងការផលិត ការកែលម្អការកែច្នៃឱ្យកាន់តែល្អប្រសើរឡើង និងការបង្កើតខ្សែច្រវ៉ាក់តម្លៃ ផ្លែស្វាយដែលមានការប្រកួតប្រជែងកាន់តែខ្លាំង។ យើងក៏សង្ឃឹមដែរថាមេរៀន និងភាពជាដៃគូដែលបានបង្កើតឡើងតាមរយៈគំនិតផ្តួចផ្តើមនេះ នឹងជួយតម្រង់ទិសដល់ការអភិវឌ្ឍផលិតផល កសិកម្មមានសក្ដានុពលខ្ពស់ផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា»

ថ្លែងឯពិធីបើកសិក្ខាសាលា លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ផ្លែស្វាយកម្ពុជាមានជីវជាតិ រសជាតិឆ្ងាញ់ និងសម្បូរទៅដោយ សក្ដានុពល។ ជាផលិតផលកសិកម្មពិសេសរបស់កម្ពុជាដែលត្រូវបានជ្រើសរើសនៅក្រោមគំនិតផ្តួចផ្តើម «ប្រទេសមួយ ផលិតផលអាទិភាពមួយ» ផ្លែស្វាយគឺជាបេះដូងនៃកិច្ចខិតខំប្រឹងប្រែង របស់យើងដើម្បីពង្រឹងខ្សែច្រវ៉ាក់តម្លៃទាំងមូល។ តាមរយៈកម្មវិធី FAO-China South-South Cooperation Programme យើងកំពុងប្រមូលផ្តុំអ្នកជំនាញអន្តរជាតិ និងចំណេះដឹង ក្នុងស្រុកដើម្បីបង្កើនតម្លៃបន្ថែមពីការប្រមូលផលនីមួយៗ និងបើកកាលានុវត្តភាពថ្មីៗសម្រាប់វិស័យផ្លែស្វាយរបស់កម្ពុជា»

អ្នកចូលរួមបានពិនិត្យមើលលទ្ធផលពីដំណើរទស្សនកិច្ចតាមបណ្ដាខេត្ត និងបានកំណត់សកម្មភាពអាទិភាពដើម្បីពង្រឹងការផលិត ការកែច្នៃ គុណភាពស្តង់ដារ លទ្ធភាពតាមដាន ការវិនិយោគ និងតម្លៃបន្ថែមនៅទូទាំងខ្សែច្រវ៉ាក់តម្លៃផ្លែស្វាយរបស់កម្ពុជា។

សិក្ខាសាលាក៏បានពិនិត្យមើលវឌ្ឍនភាពលើការវាយតម្លៃលើលទ្ធភាពយ៉ាងរហ័សសម្រាប់ការកែច្នៃផ្លែស្វាយពាក់កណ្តាលសម្រេចនៅខេត្តឧត្តរមានជ័យ ក្រោមគម្រោង PEARL គាំទ្រដោយ មូលនិធិ Green Climate Fund។ សរុបមកវិញ អនុសាសន៍ទាំងនេះនឹងជួយតម្រង់ទិសដល់ដំណាក់កាលបន្ទាប់នៃគំនិតផ្តួចផ្តើម OCOP របស់កម្ពុជា ជាការរៀបចំការវិនិយោគ កិច្ចសហប្រតិបត្តិការបច្ចេកទេស និងភាពជាដៃគូ នៅពេលអនាគត ដើម្បីបើកសក្តានុពលពេញលេញនៃវិស័យផ្លែស្វារបស់កម្ពុជា៕