* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កម្លាំងនគរបាលស្រុកសំរោងទង ចាប់ខ្លួនក្រុមចោរ៤នាក់ ដែលតែងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងមូលដ្ឋាន ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន

28-07-2026 15:10

(កំពង់ស្ពឺ)៖ នៅវេលាទាបភ្លឺថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០២៦ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងគង​ និងសន្តិសុខ បានឃាត់ខ្លួនឈ្មោះ ជួន វីត អាយុ ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិដំណាក់ជ័យ​ ឃុំព្រះនិពាន្វ​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ដែលជាអ្នកចូលលួចកាត់ខ្សែភ្លើងក្នុងបន្ទប់ទួប៊ីនភ្លើង នៅក្នុងការដ្ឋានសាងសង់រោងចក្រមួយកន្លែង ខាងត្បូងភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង បានឲ្យដឹងថា បន្ទាប់ពីសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពិតជាបានលួចកាត់ខ្សែភ្លើងពិតមែន ហើយមានបក្ខពួកចំនួន៥នាក់។ ភ្លាមៗកម្លាំង បានបន្តសហការជាមួយកម្លាំងនគរបាលស្រុកគងពិសី បន្តឃាត់ខ្លួនបាន៣នាក់៖ ឈ្មោះ​ ធី ថុង អាយុ២០ឆ្នាំ, ឈ្មោះ​ គីម វណ្ណនី អាយុ​២៥ឆ្នាំ, ឈ្មោះ​ បូ ឡេន អាយុ៤១ឆ្នាំ និងឈ្មោះ វ័ន្ត អាយុ២៥ឆ្នាំ មិនស្គាល់ទីលំនៅ (គេចខ្លួន)។

លោកអធិការបានបន្តថា ករណីឃាត់មនុស្សសរុប៤នាក់ ក្នុងនោះដកហូតវត្ថុតាងមាន ម៉ូទ័រកាត់​១​ កូនកាំបិតចុច១​ ដង្កាប់ ៤ ម៉ាលែត១​ កន្រ្តៃ ២ កូនសោរមួយចំនួន និង ម៉ូតូ ១គ្រឿង។ ករណីនេះកម្លាំងជំនាញ និងនគរបាលប៉ុស្តិ៍ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕