* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សមត្ថកិច្ចស្រុកខ្សាច់កណ្តាល កំពុងស្រាវជ្រាវករណីលួចគាស់ផ្ទះយកម៉ូតូ២គ្រឿង និងសម្ភារមួយចំនួន

28-07-2026 15:18

(កណ្ដាល)៖ កម្លាំងនគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កំពុងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យចំនួន ៤នាក់ ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) យកម៉ូតូចំនួន២គ្រឿង និងសម្ភារមួយចំនួន កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល។

ករណីនេះបានកើតឡើងបន្ទាប់ពីមានគណនីហ្វេសប៊ុកមួយ បានស្នើសុំឱ្យស្នងការនគរបាលខេត្តកណ្តាល ជួយអន្តរាគមន៍លើករណីលួចខាងលើ។ ក្រោយទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញចុះស្រាវជ្រាវជាបន្ទាន់។

តាមការស្រាវជ្រាវបានរកឃើញថា ពិតជាមានករណីលួចគាស់ផ្ទះកើតឡើងនៅវេលាម៉ោងប្រហែល ០២:០០ នាទីទាបភ្លឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លើជនរងគ្រោះឈ្មោះ ម៉េង សម្បត្តិ ភេទប្រុស អាយុ ៥១ឆ្នាំ។ ជនសង្ស័យចំនួន ៤នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់សោទ្វាររបងចូលលួចយកម៉ូតូម៉ាក Honda Scoopy i មួយគ្រឿង និងម៉ូតូម៉ាក Honda Dream មួយគ្រឿង រួមទាំងកាបូបដៃដែលមានប្រាក់ ៣០០,០០០ រៀល អត្តសញ្ញាណប័ណ្ណ និងប័ណ្ណ ប.ស.ស មួយចំនួនទៀត។

តាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពរបស់ជនសង្ស័យទាំង ៤នាក់ ដែលបានជិះគេចខ្លួនទៅទិសខាងជើងក្រោយធ្វើសកម្មភាពរួច។

បច្ចុប្បន្ន កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល កំពុងបន្តខិតខំប្រឹងប្រែងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់។
អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីរួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន៕