* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក សារិន វណ្ណា បញ្ចេញទស្សនៈផ្ទាល់ខ្លួន ៦ចំណុច សំដៅឱ្យការកែទម្រង់សេវាសាធារណៈ កាន់តែមានប្រសិទ្ធភាព

28-07-2026 15:20

(ភ្នំពេញ)៖ ការកែទម្រង់សេវាសាធារណៈ គឺជាគន្លឹះយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍ជាតិ, ជុំវិញការធ្វើកំណែរទម្រង់នេះលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានបង្ហាញទស្សនៈផ្ទាល់ខ្លួនសំខាន់ៗចំនួន ៦ចំណុច សំដៅឱ្យការកែទម្រង់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួន លោក សារិន វណ្ណា បានបញ្ជាក់ដូចនេះថា ការកែទម្រង់សេវាសាធារណៈ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍន៍ជាតិ ដូចនេះមុនធ្វើកំណែទម្រង់លើមុខសេវាដែលកន្លងមកពាក់ព័ន្ធ ការសម្រេចដោយអន្តរវិស័យគួរត្រូវបាន៖

១៖ រក្សាលិខិតបទដ្ឋានគតិយុត្តិចាស់ ដែលមានកន្លងមកទុកមួយឡែកសិន។
២៖ ខិតខំកសាងលិខិតបទដ្ឋានគតិយុត្តិថ្មី តាមតម្រូវការចាំបាច់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
៣៖ សេវាណាមានភាពស្មុគស្មាញ ដែលត្រូវសម្រេចដោយអន្តរវិស័យ ត្រូវកាត់បន្ថយមកត្រឹមជំនាយទទួលខុសត្រូវចុងក្រោយ។
៤៖ កសាងទម្រង់បែបបទថ្មី បរិបឋថ្មី និង រយៈពេលផ្តល់សេវា ដោយកាត់បន្ថយយ៉ាងតិច ៥០%។
៥៖ សេវាសាធារណៈតាមប្រព័ន្ធ ឌីជីថល ត្រូវខិតខំធ្វើអោយបាន និងភ្ជាប់តំណរគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាល។
៦៖ ត្រូវព្យាយាមបណ្តុះបណ្តាលមន្ត្រីបន្តវេណ អោយក្លាយជាធនធានមនុស្សពិតប្រាកដ។

លោក សារិន វណ្ណា បានបន្ថែមថា ប្រសិនបើយើងមិនកសាងលិខិតបទដ្ឋានគតិយុត្តិថ្មីឱ្យរួចរាល់ទេ នោះអ្នកមានសិទ្ឋិសម្រេចមិនហ៊ានធ្វើអ្វីខុសច្បាប់ ដែលនាំឱ្យការធ្វើកំណែទម្រង់ (ប្រើលិខិតបទដ្ឋានគតិយុត្តិចាស់) មិនអាចទៅរួច៕