* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំចលនាចាក់ប៉េតុងបំពេញគំហុក ផ្លូវលេខ១៥៤D ស្រុកបាកាន ដោយជំរុញឱ្យអាជ្ញាធរមូលដ្ឋានកុំពឹងផ្អែកតែថវិកាថ្នាក់ជាតិ

28-07-2026 15:39

(ពោធិ៍សាត់)៖ ក្រោយពីបានបញ្ចប់បេសកកម្មចុះត្រួតពិនិត្យ និងអន្តរាគមន៍ជួយសង្គ្រោះស្រូវវស្សារបស់ប្រជាកសិករ ដែលរងគ្រោះដោយកូនរដូវប្រាំង និងបាតុភូតអ៊ែលនីញ៉ូនោះរួចមក នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តដឹកនាំកម្លាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ចុះបើកយុទ្ធនាការចលនាចាក់ប៉េតុងឡប់ឡែ បំពេញគំហុក ដើម្បីស្តារ និងសម្រួលដល់ការធ្វើដំណើរ លើកំណាត់ផ្លូវកៅស៊ូអភិវឌ្ឍន៍ជនបទ លេខ១៥៤D គិតចាប់ពីចំណុចផ្លូវជាតិលេខ៥ ក្នុងឃុំបឹងខ្នារ ឆ្ពោះទៅកាន់ឃុំមេទឹក ស្រុកបាកាន ដែលបានទទួលរងការខូចខាតធ្ងន់ធ្ងរ។

ការចុះអន្តរាគមន៍បន្ទាន់នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឱ្យបាននូវការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ជូនប្រជាពលរដ្ឋបានឆាប់រហ័ស ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យបានរលូនឡើងវិញ ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។

ថ្លែងក្នុងសកម្មភាពដឹកនាំផ្ទាល់នៅនឹងកន្លែង លោក ខូយ រីដា បានបញ្ជាក់យ៉ាងមុតមាំថា យើងមិនត្រូវគិតចាំតែថវិការបស់ថ្នាក់ជាតិធ្លាក់ពីលើនោះឡើយ គឺអាជ្ញាធរស្រុក ឃុំ និងភូមិ ត្រូវចេះរិះរកវិធីសាស្ត្រ និងបន្តចលនាដៃគូអភិវឌ្ឍន៍ ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីរួមគ្នាចាត់វិធានការដោះស្រាយជាប្រចាំ ដល់បងប្អូនយើងឱ្យធ្វើដំណើរបានស្រួល។

លោកអភិបាលខេត្តក៏បានបន្ថែមថា សកម្មភាពចុះអន្តរាគមន៍និងស្តារហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាគំរូដ៏មានសារសំខាន់មួយ ដែលលោកចង់បំផុសចលនា ឱ្យគ្រប់ក្រុង-ស្រុកទាំងអស់ទូទាំងខេត្តពោធិ៍សាត់ យកតម្រាប់តាម និងធ្វើសកម្មភាព ដូចឃុំបឹងខ្នារនេះដែរ សំដៅពង្រឹងកិច្ចសហការ និងស្មារតីម្ចាស់ការ ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែរីកចម្រើនទ្វេដង។

ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែង ក្រោមស្មារតីសហការរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ នឹងបន្តជាកម្លាំងចលករដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឧត្តមប្រយោជន៍ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕