* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា

28-07-2026 16:15

(ហាំងចូវ)៖ ចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០២៦ លោក រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនកិច្ចនៅប្រទេសចិន ដោយជួបជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ហាងចូវ យូកូវយួន លីមីតធីត ស្ថិតនៅទីក្រុង ហាំងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញ និងស្រូបទាញអ្នកវិនិយោគចិនលើការកែច្នៃនៃវិស័យឧស្សាហកម្មស្វាយចន្ទីកម្ពុជាឱ្យកាន់តែរីកចម្រើន។

ជាលទ្ធផលក្រោយពីទស្សនៈកិច្ច និងពិភាក្សាគ្នា ភាគីក្រុមហ៊ុន និងប្រតិភូកម្ពុជា បានឯកភាពគ្នាមួយចំនួនរួមមានដូចជា៖

ទី១៖ ក្រុមហ៊ុន នឹងលើកកម្ពស់ស្វាយចន្ទីកម្ពុជា ជាម៉ាកស្វាយចន្ទីសរីរាង្គតាមរយៈការប្រមូលទិញគ្រាប់ស្វាយចន្ទីកម្ពុជាដោយផ្ទាល់យកមកកែច្នៃនៅប្រទេសចិន ដើម្បីនាំចេញ ទៅកាន់ទីផ្សារអឺរ៉ុប ជប៉ុន និងទីផ្សារក្នុងស្រុកតែម្ដង។

ទី២៖ ក្រុមហ៊ុននឹងជួលក្រុមហ៊ុនទី៣ ដើម្បីទៅប្រទេសកម្ពុជាធ្វើការចុះសិក្សា ពិនិត្យ និងវាយតម្លៃអំពីអនុលោមភាពស្វាយចន្ទីសរីរាង្គ (ទាំងស្វាយចន្ទីពូជ M23 និងពូជប្រពៃណី) នៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តរតនគីរី, ស្ទឹងត្រែង, ក្រចេះ, កំពង់ចាម, កំពង់ធំ, សៀមរាប និងខេត្តព្រះវិហារជាដើម នៅអំឡុងខែសីហា ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ។

ទី៣៖ ក្រុមហ៊ុន បានបង្ហាញគោលបំណងក្នុងការមកវិនិយោគបង្កើត រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតែម្ដងនៅខេត្តក្រចេះ និងបានស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនូវលក្ខខណ្ឌអនុគ្រោះមួយចំនួន។

ទី៤៖ ក្រុមហ៊ុន នឹងចូលរួមវេទិកា កសិធុរកិច្ច និងវេទិកានានាតាមការអញ្ជើញរបស់ភាគីកម្ពុជានាពេលខាងមុខ។

ទី៥៖ ប្រតិភូកម្ពុជា បានគាំទ្រដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាក្នុងគោលបំណងមកធ្វើការសិក្សា និងវាយ តម្លៃលើស្វាយចន្ទីសរីរាង្គនៅកម្ពុជា និងលើកសំណើនេះជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំគោលការណ៍ជូននាយកដ្ឋានកសិឧស្សាហកម្ម ចូលរួមសម្របសម្រួលឱ្យបានសម្រេចជោគជ័យតាមផែនការ និង

ទី៦៖ ភាគីទាំងពីរនឹងធ្វើការទំនាក់ទំនងគ្នាជាបន្តទៀត ដោយមាននាយកដ្ឋានកសិឧស្សាហកម្ម គឺជាអង្គភាពទទួលបន្ទុកការងារសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ៕